ទស្សនះវិទ្យា 

ព្រហ្មវិហារធម៌ ៤

ក្នុងព្រះពុទ្ធសាសនាចែងថា ឪពុកម្ដាយមានឈ្មោះថាជាអ្នកមានគុណពេញលក្ខណៈ លុះណាតែបង្កើតកូនហើយ បានចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនៗ ប្រកបដោយព្រហ្មវិហារទាំងបួនគឺ៖ មេត្តា ករុណា មុទិតា និងឧបេក្ខា។ មេត្តា      សេចក្ដីស្រលាញ់រាប់អានគ្នា មិនរើសអើង។ ករុណា    សេចក្ដីអាណិតអាសូរ សន្ដោសប្រណី ជួយដោះទុក្ខធុរៈ។ មុតិតា     ជួយត្រេកអរ អនុមោទនាចំពោះសេចក្ដីសុខចំរើនអ្នកដទៃ។ ឧបេក្ខា   ដាក់ចិត្តជាកណ្ដាល, មិនលំអៀង​, មិនញាប់ញ័រ ឬតក់ស្លុត, មិនលំអៀងដោយអគតិទាំងបួន៖ ឆន្ទាគតិ   លំអៀងព្រោះស្រលាញ់ ព្រោះប្រាថ្នាប្រយោជន៏ ទោសាគតិ  លំអៀងព្រោះស្អប់, ព្រោះខឹង មោហាគតិ  លំអៀងព្រោះវង្វេង, ព្រោះល្ងង់ ភយាគតិ    លំអៀងព្រោះខ្លាច ប្រភព៖ គតិលោក

Read More
ទស្សនះវិទ្យា 

ធម៌៣យ៉ាងមានក្នុងខ្លួននាំឲ្យមនុស្សជោគជ័យ!

បើមានធម៌បី ក្នុងខ្លួនពិតជាសម្រេចកិច្ចការអ្វីប្រកបដោយជោគជ័យមិនខាន។ ធម៌ទាំងបី គឺ៖ ឆន្ទៈ សេចក្ដីប៉ងប្រាថ្នា ការតាំងចិត្តខ្ជាប់ខ្ជួន។ វីរិយៈ សេចក្ដីព្យាយាមមាំមួនមិនរាថយ ដួលក្រោកមិនអស់សង្ឃឹម…។ ខន្ដី សេចក្ដីអត់ធ្មត់ ទោះបីជួបឧបសគ្គនូវតែតស៊ូ…ខាំមាត់សង្កត់ចិត្ត។ ទស្សនៈ លោក អ៊ុក ច្រឹង

Read More
ទស្សនះវិទ្យា 

ទស្សនវិទូក្រិក “សូក្រាត”

តើអ្វីទៅ​ជា​ទស្សនវិជ្ជា​របស់​សូក្រាត? សំណួរ​នេះ បើ​ស្តាប់មួយភ្លែត​ទៅគួរតែ​មិនពិបាក​នឹង​ឆ្លើយនោះទេ ពីព្រោះ​ថា យ៉ាងណាសូក្រាត​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ “បិតានៃ​ទស្សនវិជ្ជា” ដូច្នេះលោក​ប្រាកដ​ជា​បាន​បន្សល់ទុក​នូវ​គោលគំនិត​ខាង​ទស្សនវិជ្ជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​អាច​ឲ្យ​គេ​កំណត់​បាន​ដោយ​គ្មាន​បញ្ហា។ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្វីៗ​មិន​ងាយស្រួល​ដូចដែល​គេ​គិតនោះទេ។ ភាព​ស្មុគស្មាញ​នៅ​ក្នុងការ​កំណត់​អំពី​ទស្សនវិជ្ជា​របស់​សូក្រាត គឺ​​ស្ថិត​នៅត្រង់​ចំណុចសំខាន់​ពីរ។ ទីមួយ គឺ​ដោយសារ​តែ​សូក្រាត​ខ្លួនឯង​ផ្ទាល់មិនបាន​ចាត់ទុកខ្លួនឯងថា​ជា​អ្នក​ចេះដឹង ឬ​ក៏​ជា​គ្រូ​ដែល​មាន​គោលគំនិត​ផ្ទាល់​ខ្លួន​ទៅ​បង្រៀន​អ្នក​ដទៃ ហើយ​នៅ​ក្នុង​ការ​បង្រៀន​សិស្ស​នោះទៀត​សោត សូក្រាត​ក៏​មិនបាន​ផ្តោត​លើ​ការ​លើកឡើង​នូវ​គោលគំនិត​ផ្ទាល់​ខ្លួន​របស់​លោក​​ប្រាប់​ទៅ​កូនសិស្ស​នោះដែរ ដោយ​ភាគច្រើន​ធ្វើការ​ចោទ​ជា​សំណួរ​ឲ្យ​កូនសិស្ស​ស្វែងរក​ចម្លើយ​នាំ​ទៅ​រក​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួនឯង។ ទីពីរ គឺ​ដោយសារ​តែ​សូក្រាត​មិន​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​សំណេរ​ផ្ទាល់​ខ្លួន​ ដែល​អាច​ឲ្យ​គេ​កំណត់​បាន​នូវ​គោលគំនិត​របស់​លោក។ ផ្ទុយ​ទៅវិញ ទាំង​ដំណើរជីវិត និង​ទស្សនវិជ្ជា​របស់​សូក្រាត ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​សំណេរ​របស់​អ្នក​ផ្សេង ជាពិសេស ផ្លាតុង និង​អារីស្តូត ដែល​ជា​កូនសិស្ស។ ហេតុដូច្នេះហើយ​បាន​ជា​ភាគច្រើន គេ​ពិបាក​នឹង​ធ្វើការ​បែងចែក រវាង​អ្វី​ដែល​ជា​គោលគំនិត​ដើម​របស់​សូក្រាត ដែល​បង្រៀន​បន្ត​ទៅ​កូនសិស្ស និង​អ្វី​ដែល​ជា​ការ​យល់ឃើញ​របស់​កូនសិស្ស​ខ្លួនឯងផ្ទាល់។ លើសពីនេះ​ទៀត គេ​សង្កេតឃើញ​​ថា អ្វីដែល​គេ​អាច​កំណត់​បាន​ថា​ជា​គោលគំនិត​ដើម​របស់​សូក្រាត​នោះ ក៏​អាច​មាន​ការ​ប្រែប្រួល​ខុសៗ​គ្នា​ផងដែរ អាស្រ័យ​ទៅលើ​ថា តើ​គេ​យោងទៅលើ​ការ​រៀបរាប់​របស់​ផ្លាតុង ឬ​របស់​អារីស្តូត ឬ​របស់​កូនសិស្ស​ផ្សេងទៀត​របស់​សូក្រាត។ ទោះជាយ៉ាងណា គេ​សង្កេតឃើញ​មាន​ចំណុច​រួម​ខ្លះ ដែល​គេ​គេ​អាច​កំណត់​បាន​ថា​ជា​គោលគំនិតដើម​របស់​សូក្រាត ហើយ​ជាទូទៅ គេ​បាន​កំណត់​ថា ទស្សនវិជ្ជា​របស់​សូក្រាត​ផ្តោត​ជា​សំខាន់​ទៅលើ​ចំណុច​ដ៏សំខាន់មួយ គឺ “ចំណេះដឹង”។ តាម​ទស្សនៈ​របស់​សូក្រាត “គុណធម៌​គឺ​ចំណេះដឹង” ចំណែក​ឯ “គុណវិបត្តិ​គឺ​ភាពល្ងង់ខ្លៅ” ហើយ​ “ចំណេះដឹង​ដែល​សំខាន់​ជាងគេ គឺ​ការ​ស្គាល់​ពី​ខ្លួនឯង”។ ការស្គាល់​ពី​ខ្លួន​ឯង ការ​ត្រិះរិះពិចារណា ការ​ចេះចោទសួរ​លើ​គ្រប់បញ្ហា​ ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ទាញហេតុ​និង​ផល​ដោយ​ខ្លួនឯង ដោយ​មិនចេះតែ​ជឿ​តាម​គេ ជាពិសេស គឺ​មិនចេះតែ​ជឿ​ងប់ងល់​ទៅលើ​ការ​បង្រៀន​របស់​សាសនា ឬ​ការ​បង្គាប់បញ្ជា​របស់​អាជ្ញាធរ​។ សូក្រាត​ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​បដិសេធ​​មិន​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​អាថែន ដែល​នេះ​ជា​ទម្រង់​មួយ​នៃ​អំពើ​​បះបោរ​ដោយ​អហិង្សា។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ទាក់ទង​នឹង​បញ្ហា​នេះ គេ​ក៏​ហាក់ដូចជា​សង្កេតឃើញ​ចំណុច​ផ្ទុយគ្នា​មួយដែរ នៅ​ក្នុង​ដំណើរជីវិត​របស់​សូក្រាត​ ពីព្រោះ​ថា នៅ​ពេល​ដែល​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារ​ជីវិត សូក្រាត​បាន​បដិសេធ​មិន​រត់គេច​ខ្លួន ហើយ​ដាក់ចិត្ត​ដាក់​កាយ​ទទួល​យក​សេចក្តីស្លាប់ បើទោះបីជា​ដឹង​ថា ការ​កាត់ទោស​លើ​រូបលោក​នេះ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌។ នៅ​ឆ្នាំ​៣៩៩​មុនគ.ស សូក្រាត​ត្រូវ​បាន​សភា​អាថែនចោទប្រកាន់​ពីបទ​ប្រមាថ​សាសនា​របស់​រដ្ឋ​ និង​សាបព្រោះ​ចំណេះដឹង​ខុសឆ្គង​​ធ្វើ​ឲ្យ​ខូចគំនិត​​​ក្មេង​ជំនាន់ក្រោយ​។ សភា​បាន​សម្រេច​ឲ្យ​សូក្រាត​​ជាប់​ពិរុទ្ធ​ទៅតាម​ការ​ចោទប្រកាន់ ក៏ប៉ុន្តែ ​បាន​ទុក​ជម្រើស​ពីរ​ឲ្យ​សូក្រាត៖ ឬ​មួយ​ជ្រើសរើស​យក​ទោស​និរទេសខ្លួន ឬមួយ​​ត្រូវ​​​​​ប្រហារ​ជីវិត។ ក៏ប៉ុន្តែ សូក្រាត​បដិសេធ​មិន​ធ្វើការ​ជ្រើសរើស​ ដោយ​ប្រកាន់​នូវ​ជំហរ​ដ៏តឹងរ៉ឹងមួយ​ថា លោក​មិនមាន​ទោស​ដូចជា​ការ​ចោទប្រកាន់​…

Read More
ទស្សនះវិទ្យា 

ទស្សនវិជ្ជារបស់ផ្លាតុង

ទស្សនវិជ្ជា​របស់​ផ្លាតុង ប្រវត្តិ​ទស្សនវិទូ​​ក្រិក​ដ៏ល្បីល្បាញ​ គឺ​​ “ផ្លាតុង” អំពី​គោលគំនិត​ចម្បងៗ​របស់​លោក។ ផ្លាតុង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជា​សំណេរ​គិតជា​សរុប​ចំនួន ៣៦ ដោយ​ក្នុងនោះ រួមមាន​ទាំង​សំណេរ​ជា​សៀវភៅ និង​ជា​សំបុត្រ។សៀវភៅ​ភាគច្រើន​លើសលុប​របស់​ផ្លាតុង​ គឺ​សរសេរ​ក្នុងទម្រង់​ជា​កិច្ចសន្ទនាហើយ​ក្នុង​កិច្ចសន្ទនា​ភាគច្រើន គឺ​មាន​សូក្រាត​ជា​តួអង្គ​សំខាន់។ ជាទូទៅ សំណេរ​ជា​កិច្ចសន្ទនា​របស់​ផ្លាតុង​​ត្រូវ​បាន​គេ​បែងចែក​ចេញ​ជា​ច្រើន​ក្រុម អាស្រ័យ​ទៅ​តាម​ប្រធានបទ រួមមាន ​កិច្ចសន្ទនា​ដែល​ផ្តោត​សំខាន់​ទៅលើ​គោលគំនិត​របស់​សូក្រាត, កិច្ចសន្ទនា​ដែល​ផ្តោត​ទៅលើ​គោលគំនិត​ផ្ទាល់​ខ្លួន​របស់​ផ្លាតុង ទាក់ទង​ទៅនឹង​ប្រធានបទ​ដែល​សូក្រាត​ធ្លាប់​បង្រៀន ព្រមទាំង​​កិច្ចសន្ទនា​ទៅលើ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​រាប់ចាប់តាំង​ពី​ការ​ត្រិះរិះ​ពិចារណា​ ស្តីពី​ទស្សនទាន​នៃ “សេចក្តីស្នេហា”, អំពី “សុភមង្គល”, អំពី “ព្រលឹងវិញ្ញាណ” រហូត​ទៅដល់​ការ​ជជែក​ពី​​​ទ្រឹស្តី​ធរមាត្រ​របស់​ពីតាហ្គ័រ ជាដើម។ នៅ​ក្នុង​ចំណោម​ស្នាដៃ​អស់ទាំងនេះ ស្នាដៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ ហើយ​ដែល​ត្រូវ​បាន​គេ​លើកមក​បង្រៀន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​សៀវភៅ​ដែល​មាន​ចំណងជើង​ជា​ភាសា​បារាំងថា « La République » ហើយ​ដែល​អ្នក​ខ្លះ​បកប្រែជា​ភាសា​ខ្មែរ​ថា “សាធារណរដ្ឋ” ក៏ប៉ុន្តែ តាមការពិត​គួរតែ​ត្រូវ​បកប្រែ​ថា “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ” ទើប​ត្រូវ​ទៅ​តាម​អត្ថន័យ។ សៀវភៅ “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ”​ នេះ​​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្នាដៃ​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិ​នៃ​ទស្សនវិជ្ជា​នយោបាយ។ តាម​ទស្សនៈ​របស់​ផ្លាតុង ដូចដែល​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ” រដ្ឋមួយ​អាច​គ្រប់គ្រង​បាន​ល្អ ឬ​មិន​ល្អ វា​អាស្រ័យ​លើ​​លក្ខណសម្បត្តិ​របស់​មេដឹកនាំ ជាជាង​លើ​ទម្រង់​នៃ​​របប​នយោបាយ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបផ្តាច់ការ ​តែ​មាន​មេដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត វា​ប្រសើរ​ជាង​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបប្រជាធិបតេយ្យ​តែ​មាន​មេដឹកនាំ​អសមត្ថភាព។ ផ្លាតុងបាន​ធ្វើការត្រិះរិះពិចារណា ដោយ​​ប្រៀបធៀបគ្នា រវាង​ព្រលឹង​របស់​ជាតិ និង​ ​បុគ្គល ដោយ​លោក​ធ្វើការ​បែងចែក​ជា​ឋានានុក្រម​ជា​បីថ្នាក់​ពីលើ​មក​ក្រោម គឺ បុគ្គល មាន​ក្បាល ​តំណាង​ឲ្យ​វិចារណាញាណ, បេះដូង ដែល​តំណាង​ឲ្យ​មនោសញ្ចេតនា ឬ​អារម្មណ៍ (កំហឹង, ក្តីស្រឡាញ់, មោទនភាព និង​ភាពក្លាហាន…) និង​ក្រពះ ដែល​តំណាង​ឲ្យ​ចំណង់​ផ្លូវកាយ ឬ​តណ្ហា។​ ដូចគ្នា​ដែរ រដ្ឋ មាន​ប្រមុខដឹកនាំ​ជាក្បាល, កងទ័ព​ជា​បេះដូង និង​រាស្រ្ត​ជា​ក្រពះ។ យោងតាម​ផ្លាតុង បុគ្គល​ត្រូវ​យក​វិចារណញាណ​ធ្វើ​ជា​ធំ គឺ​ធំលើស​​មនោសញ្ចេតនា និង​តណ្ហា ហើយ​ដូចគ្នា​ដែរ ប្រមុខដឹកនាំ​រដ្ឋ​ត្រូវ​មាន​អំណាច​ធំជាងគេ ត្រួតត្រា​លើ​មន្រ្តី និង​រាស្រ្ត…

Read More