ផ្សេងៗ សុខភាព 

ជំងឺទាចទឹក (cirrhosis)

ជំងឺទាចទឹក (Ascites) គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាម។ ជំងឺក្រិនថ្លើម(Liver cirrhosis) ជាមូលហេតុចំបងនៃជំងឺទាចទឹក។ ជំងឺក្រិនថ្លើមនេះ អាចបណ្តាលមកពីជំងឺរលាកថ្លើមរ៉ាំរ៉ៃបង្កដោយ វីរុស បេ និង សេ (Hepatitis B and C) ឫការទទួលទានស្រាលើសកម្រិតយូររ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើម(Steato-Hepatitis)។ មូលហេតុសំខាន់ៗ ជំងឺក្រិនថ្លើម (Liver Cirrhosis) ដែលមានប្រមាណជា ៨០%  ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ (Chronic Renal Failure)  ជំងឺខ្សោយបេះដូង  ជំងឺរបេងស្រោមពោះ ឬ ពោះវៀន  ជំងឺមហារីកស្រោមពោះ ឬ ការរាលដាលមកក្នុងស្រោមពោះ (Peritoneal Metastases) នៃជំងឺមហារីកផ្សេងៗដូចជា មហារីកថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញអូវែរជាដើម។ រោគសញ្ញា ពោះឡើងតឹងធំ និង ភ្លឺរលោង  ផ្ចិតប៉ោងធំខុសពីធម្មតា(ករណីមានទឹកដក់ច្រើន)  ការថយចុះនូវបរិមាណទឹកនោម  ហើមជើងទាំងសងខាង   ឡើងទំងន់ខុសពីធម្មតា ប៉ុន្តែរូបរាងអ្នកជំងឺស្គមស្គាំង (ឡើងតឹងធំតែពោះ)។  គេអាចរកឃើញទាចទឹក ដោយការពិនិត្យរាងកាយអ្នកជំងឺដោយឲ្យគាត់គេងផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាប ហើយគោះលើពោះរកសំលេងទឹកក្នុងស្រោមពោះ។ គ្រូពេទ្យអាចស្វែងរកឃើញនូវរោគសញ្ញានៃជំងឺផ្សេងៗ ដែលជាមូលហេតុដូចបានរៀបរាប់ខាងលើផងដែរ។ ករណីទាចទឹក ដែលមានបរិមាណតិចតួច ការធ្វីរោគវិនិច្ឆ័យអាចធ្វើទៅបានតាមរយះរូបភាពវេជ្ជសាស្ត្រផ្សេងៗដូចជា អេកូសាស្ត្រ (Abdomen Ultrasound) ឬស៊ីធីស្កែន (CT Scan)។  តើអ្នកគួរធ្វើដូចម្តេច នៅពេលមានជំងឺទាចទឹក? អ្នកគួរទៅជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាលតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។ មូលហេតុមួយចំនួនអាចព្យាបាលជាសះស្បើយដូចជា ជំងឺរបេងស្រោមពោះ ឬ របេងពោះវៀន។ល។ ផ្ទុយទៅវិញ មូលហេតុផ្សេងៗទៀត អាចក្លាយជាជំងឺរ៉ាំរ៉ៃ ឬអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតលោកអ្នកទៀតផង។ ជៀសវាងការប្រើប្របាស់ឱសថដោយខ្លួនឯង ដោយពុំមានវេជ្ជបញ្ជា និងថ្នាំបុរាណទាំងឡាយណាដែលពុំមានប្រភពច្បាស់លាស់ ។ ប្រភព៖គេហទំព័រសុខភាព

Read More
ផ្សេងៗ 

5 យ៉ាង ធ្វើឲ្យជីវិតជោគជ័យ

គ្មានបុគ្គលណាម្នាក់​អាច​ប្រាកដ​ថាគ្រប់យ៉ាង​ដែល​បាន​ធ្វើ សុ​ទ្ឋ​តែ​ទទួលបាន​នូវ​ការជោគជ័យនោះឡើយ។ ​ប្រសិនបើ​លោកអ្នក​ចង់​ដោះស្រាយ នូវ​គំនិត​អវិជ្ជមាន​ជា​ការងាយ​បំផុត ដោយ​គ្រាន់តែ​ចាប់ផ្តើម​មើល​ពីអ្វី​ដែល​នៅ​ជុំវិញលោក​អ្នក​។​  ​អ្វីដែល​បុគ្គលម្នាក់ៗមើល​ឃើញ​នៅលើ​ពិភពលោក​ត្រូវបាន​កំណត់ដោយ ការមើលឃើញ​ពី​ខ្លួនឯង រឿង​ដំបូង​ដែល​យើង​គួរតែ​ដឹង​ឲ្យ​ច្បាស់​ពី​ខ្លួនឯង គឺ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។ ​ការគិត​វិជ្ជមាន ដោយ​ស្វែងយល់​ពី​អំណាច​នៃ​ភាព​វិជ្ជមាន ការគិត និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់លោក​អ្នក​ដើម្បី​ក្លាយជា​មនុស្ស​សុទិដ្ឋិនិយម​។  ការដឹងគុណ​ និងស្គាល់គុណ ​សូម​មាន​សេចក្ដីត្រេកអរ​ចំពោះឱកាស​ដែល​បានផ្ដល់​ឱ្យលោក​អ្នក ចងចាំ​នូវ​អ្វីដែល លោកអ្នកមាន​ស្រាប់ ហើយ​ពេលខ្លះ​មានការ​បង្ខំចិត្ត ក្នុងការ​ទទួលយក​នូវ​អ្វីដែលលោក​អ្នក​មិន​ចង់​។​ បើ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រមឹលគុណ ជីវិត​របស់ខ្ញុំ​ពិតជា​ធ្លាក់​ដល់​ចំណុចសូន្យ​មិន​ខាន​។ ខ្ញុំ​ចាប់ផ្តើមផ្តោតទៅលើ​អ្វីដែល​ខ្ញុំ​មិនមាន និង​អ្វីដែល​ខ្ញុំ​ចង់​បានតែ​ខ្ញុំ​មិនមាន​។ ការ​មិនចេះ​ដឹងគុណ​បង្ហាញ​តាមរយៈ​ការ​រអ៊ូរទាំ និង​ការ​អន់ចិត្ត ប៉ុន្តែ​ខ្ញុំ​យល់ឃើញថា ការដឹងគុណ គឺជា​អ្នកការពារ​ជីវិត​របស់ខ្ញុំ​យ៉ាងពិត​ប្រាកដ​។​ ការគាំទ្រ និងលើកទឹកចិត្ត មនុស្ស​គ្រប់រូប​ពិតជា​ត្រូវការ​មនុស្ស​នៅ​ជុំវិញខ្លួន​គាំទ្រ​ជានិច្ច វា​ពិតជា​មានការ​លំបាក​ណា​ស់​ប្រសិនបើ ជីវិត​មួយ​គ្មាន​អ្នក​ថែទាំ និង​ការគាំទ្រ​។ ប្រសិនបើ​អ្នក​យល់ថា អ្នក​ពុំមាន​មិត្ត​ច្រើន ឬ​គ្មាន​ក្រុមការងារ​ទេនោះ អ្នកនឹង​យល់ថា​ខ្លួន​អ្នក​ឯកោ ហើយ​ចាប់ផ្តើម​ត្រូវការ​នរណាម្នាក់​នៅក្បែ ខណៈពេល​ជួបប្រទះ​នូវ​វិបត្តិ​អ្វីមួយ​កើតឡើង​។ ទោះ​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ណាក៏ដោយ ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​ល្អ នឹង​ជួយ​ណែនាំ​ដល់​អ្នកដទៃ ដោយមាន​ឆន្ទៈ​ក្នុងការ​ផ្តល់ឱ្យ និង​ទទួលបាន​ការគាំទ្រ​។​ មានសេចក្ដីព្យាយាម​​ (វិរិយៈ) អ្នកឈ្នះក្នុងការ​ប្រកួតប្រជែង​នៃ​ជីវិត គឺ​មិនដែល​បោះបង់ ការតាំង​ចិត្ត​នោះទេ ហើយ​តែងតែ​អនុវត្ត​គោលការណ៍​យ៉ាង​ខ្ជាប់ខ្ជួន គឺជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​ដើម្បី​ឈានដល់​គោលដៅ​។ បើ​គ្មាន​ការព្យាយាម អ្នកនឹង​បរាជ័យ​នូវ​គម្រោង​ជីវិត​ជាច្រើន នៅត្រឹម​ពាក់កណ្តាល​ទីហើយ​ជីវិត​របស់​អ្នក នឹង​ពោរពេញ​ដោយ​ការសោកស្តាយ​។ ត្រូវ​ចាត់ទុក​ជីវិត​ប្រដូចទៅនឹង​ការរត់​ម៉ា​រ៉ា​តុង​ដូច្នោះ​ដែរ​។​ ការ​បន្ទាបខ្លួន​ (អោនដាក់គ្រាប់ ងើយស្កក…) ​លោកអ្នកដឹង​ទេ​ថាពេលណា​អ្នក​សោកស្តាយ ពេលណា​ត្រូវការ​អ្នកដទៃ​ឲ្យ​ជួយ​! អំនួត​គ្រាន់តែ​បង្កើតជា​ទំនាស់ រវាង​ខ្លួនឯង និង​អ្នកដទៃ​ប៉ុណ្ណោះ ជីវិត​មិន​គ្រាន់តែ​សម្រាប់​ខ្លួន​អ្នក​នោះទេ ក៏​សម្រាប់​អ្នកដទៃ​ផងដែរ​។​ ភាពបត់បែន​ គ្មានអ្វី​នៅ​គង់វង្ស​យូរអង្វែង​នោះទេ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យមាន​ការបត់បែន ដើម្បី​ផ្លាស់ប្តូរ នឹង​រៀន​ដើរទៅ​ជាមួយ លំហូរ​នៃ​ពេលវេលា​។ ការ​មិនចេះ​ធ្វើខ្លួន សម្រប​តាម​ការផ្លាស់ប្តូរ អ្នកនឹង​ខកខាន​នូវ​ឱកាស​ផ្សេងៗ​ជាច្រើន​។​ ​ ប្រែសម្រួលពី healam.com 

Read More
ផ្សេងៗ 

ជំងឺសង្គមខ្មែរទាំង១២

គ្រប់កាលសម័យសម្រាប់មេដឹកនាំខ្លះតែងតែ “មានជំងឺ” ១២​យ៉ាងប្លែកៗ (តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ ជំងឺសង្គមទាំង ១២​ រួមមាន៖ ជំងឺជយោអញ! ស៊ីជោរ ជំងឺអួតបំផ្លើស ជំងឺតំបន់និយម បក្សពួកនិយម គ្រួសារនិយម ជំងឺលោភលន់និយម ជំងឺខ្ជីខ្ជារ ធ្វើការឲ្យរួចតែពីដៃ ខ្វះការទទួលខុសត្រូវ ជំងឺមិនគោរពវិន័យ គោរពច្បាប់ ជំងឺអត្តនោម័ត ជំងឺរូបភាពនិយម ជំងឺអត្ដទត្ថបុគល (លើកកំពស់ខ្លួនឯង) ជំងឺពុករលួយ អ្នកណាអត់,អត់ចុះឲ្យតែអញបាន អាណាងាប់មិនឈឺក្បាល ជំងឺគ្មានរបៀបរៀបរយ ជំងឺអោបក្រសោបការងារ មិនទុកចិត្តគេក្រៅពីខ្លួនឯង

Read More
ផ្សេងៗ 

ចរឹកមេដឹកនាំទាំង១២ គួរចៀសវាង!

គ្រប់កាលសម័យសម្រាប់មេដឹកនាំខ្លះតែងតែ “ចរឹត” ១២​យ៉ាងប្លែកៗ (តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ ចរឹតទាំង១២យ៉ាង រួមមាន៖ ឆាប់ខឹង ឆាប់អរ ឆាប់ភ្លេច ឆាប់រមិលគុណ ដណ្ដើមបុណ្យអំណាច (ត្រូវកំចាត់) ខ្លាចគេដណ្ដើមបុណ្យ (ត្រូវកំចាត់) ស្រលាញ់ការពារមុខមាត់បុណ្យសក្ដិ ផ្ដួលគ្នាមិនចេះចប់ ទស្សនៈអាត្មានិយមមេសំលាប់កូន កូនសំលាប់មេ ការិយាធិបតេយ្យនិយម ចង្អៀតចង្អល់ គ្រួសារនិយម វាយឫកក្រអឺតក្រទមគ្មានអ្នកណាដល់អញ បានបុណ្យបន្ដិចពើងទ្រូង នេះហើយជាជំងឺ និងចរឹតខ្មែរ។ ដូចក្នុងទស្សនៈមួយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”៕

Read More
ផ្សេងៗ សុខភាព 

ការគ្រប់គ្រងចំណង់ផ្លូវភេទសម្រាប់យុវជនគ្រប់រូប

ការចង់រួមភេទ(​ចំណង់)គឺជា​ចំណូលចិត្ត ការជំពាក់ចិត្ត សេចក្តីស្រលាញ់ ឬ​ជាការ​ចូលចិត្ត​នូវ​វត្ថុ​ដែលជា​ទីស្រឡាញ់ ឬ​ភាពប្រសើររបស់យុវជនម្នាក់ៗ​។ ចំណង់​ផ្លូវភេទមាន​ភាពខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ហើយ​ចំណង់​របស់​មនុស្ស​ម្នាក់ៗ​តែងតែ​មិនមាន​ភាព​ស្កប់​ស្កាល់ ចំណង់​ចង់​មិនចេះ​អស់​មិនចេះ​គ្រប់ ដូច្នេះហើយ​ទើប​មនុស្ស​គ្រប់រូប​ត្រូវតែ​ធ្វើការ​គ្រប់គ្រង​នូវ​ចំណង់ភ្លូវភេទ​របស់ខ្លួន​ បើសិនជា​មនុស្ស​យើង​បណ្តោយ​ខ្លួនឯងទៅតាមចំណង់តណ្ហានោះនឹង​អាចមានជួបរឿងអាស្រូវ ​ជាប់ទោសទណ្ឌ ឬបញ្ហា​សុខភាព និងគ្រោះថ្នាក់​ដល់​ជិវិតក៏មាន​។ ​ចំណង់​ផ្លូវភេទ គឺ ជា​បំណងប្រាថ្នា​សម្រាប់​សកម្ម​ភាព​ផ្លូវភេទ ហើយ​ចំណង់​ផ្លូវភេទ​ត្រូវបាន​កំណត់ដោយ កត្តា​ជិ​វ​សាស្ត្រ​ផ្លូវចិត្ត និង សង្គម​។ មនុស្ស​មាន​ចំណង់​ផ្លូវភេទ​តាមរបៀប​ជាច្រើន (​ការចង់បាន​ការបង្ហាញ​ផ្លូវភេទ ឬ អារ​ម្ម​ណ៏​ទាក់ទាញ​ផ្លូវភេទ​) ហើយ​ការ​មាន ចំណង់​ផ្លូវភេទ​មិនមែន​មានតែ​វិធី​មួយ “​ធម្មតា​” នោះឡើយ​។ ​មនុស្ស​សឹងតែ​គ្រប់រូប​សុទ្ធ​តែមាន​ចំណង់​ផ្លូវភេទ ជួនកាល​មានចរិត​តឹងតែង​ថែម​ទៀតផង​មនុស្ស​អាច​មាន​ចំណង់​ចំពោះ​មនុស្ស​ម្នាក់ទៀត (​ដែលមាន​ភេទ​ដូចគ្នា ភេទ​ផ្សេងគ្នា ឬ​ភេទ​ទាំងពីរ​) ហើយ​ពួកគេក៏​អាច​នឹងមាន​ចំណង់​ទូ​ទៅ​ដែល​មិនចាំបាច់​មាន​មនុស្ស​ផ្សេងទៀត​។ បន្ថែម​ពីលើ​នេះ​កម្រិត​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​អាច​ផ្លាស់ប្តូរ​ក្នុង រយៈពេល​ដ៏​ខ្លី ឬ​ក្នុង​ដំណើរ​ជីវិត​របស់គេ គេ​អាចមាន​ចំណង់​ផ្លូវភេទ​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត បើទោះបី​ជាការ ឆ្លើយតប​ខាង​រាងកាយ របស់គេ​មានការ​ផ្លាស់ប្តូរ​ទៅតាម​អាយុ​ក៏ដោយ​។ ជា​ញឹកញាប់​មនុស្ស​មាន​ការយ​ល់​ច្រ​លំ​ចំណង់​ផ្លូវភេទ ឬ​ការទាក់ទាញ​ផ្លូវភេទ​ទៅនឹង បទ​ពី​សោធ​ន៍​ផ្នែក​មនោសញ្ចេតនា ឬ​រាងកាយ​ផ្សេងទៀត ។ សម្រាប់​មនុស្ស​ជាច្រើន​អារ​ម្ម​ណ៍​ស្រមើស្រមៃ​អាចបង្កើត ឬ​បង្កើន​ចំណង់ផ្លូវភេទ​បាន ហើយ​ការ​គិតដល់​សកម្មភាព​រួមភេទ​ជា​រឿង​ធម្មតា មិនមែនជា​រឿង​គួរ​ខ្មាសអៀន​ឡើយ និង​ការប្រើ​អារ​ម្ម​ណ៏​ស្រមើ​ស្រ​ម៉ៃ​ដល់ សកម្មភាព​រួមភេទ មិនមែន​មានន័យថា ចង់​ប្រព្រឹត្ត​សកម្មភាព​នោះឡើយ​។ វា​មិនមែន​មានន័យថា បុគ្គល​ដែលមាន​អារ​ម្ម​ណ៍​ស្រមើ​ស្រ​ម៉ៃ ដល់​ការ​រួមភេទ នឹងមាន​ការប្រព្រឹត្ត​តាម​ការ​ស្រមើ​ស្រ​ម៉ៃ​របស់ខ្លួន​នោះឡើយ​។ មាន​កត្តា​មួយចំនួន​ដូចជា កត្តា​សង្គម មនោស​ញ្ចេ​ត​នា និង​រូ​បរាង្គកាយ បាន​ជួយ​កំណត់ចំណង់​របស់​មនុស្ស​ក្នុងការ​បង្ហាញ​ពី​អារ​ម្ម​ណ៏​ផ្លូវភេទ ហើយ​ជារឿយៗ កត្តា​ទាំងនេះ​វា​មាន​ទំនាក់ទំនង​គ្នា​។ ដូច្នេះ ហើយ ត្រូវតែ​ធ្វើការ​គ្រប់គ្រង​កុំ​ឱ្យមាន​បញ្ហា ដូចជា​កត្តា​សង្គម​បាន​អូសទាញ​មនុស្ស​ជាពិសេស​ទៅលើ​យុវវ័យ​ឱ្យប្រើ​ប្រាស់​ នូវ​គ្រឿងញៀន គ្រឿង​ស្រវឹង​ដែល​អាចធ្វើ​ឱ្យគេ​បាត់បង់​ស្មារតី​នឹង ប្រព្រឹត្ត​នៅ​អំពើរ​មិន​ត្រឹម​ត្រូវបាន​។ ​បើទោះបីជា​សិទ្ធ​ផ្លូវភេទ ចំណង់​ផ្លូវភេទ មិនត្រូវ​បាន​គេ​ហាមឃាត់​ដល់​បុគ្គល​ម្នាក់ៗ​ក៏ដោយ តែ​បុគ្គល​គ្រប់រូប​ជាពិសេស យុវវ័យ ដែលជា​ ទំពាំង​ស្នង​ឬ​ស្សី​គួរ​គប្បី​ត្រូវតែ​ចេះ​គ្រប់គ្រង​នូវ​អារ​ម្ម​ណ៏​ ផ្លូវភេទ​របស់ខ្លួន ដែល​ជំនួស​ដោយ ការលេង​កីឡា អាន​សៀវភៅ ឬ​សម្រេច បំណង​ដោយ​ខ្លួនឯង (​សេពកាម​ដោយ​ដៃ​) ។​ល​។ តែ​ចំពោះ​យុវវ័យ​ដែលមាន​ដៃគូ​រហើយ​មាន​សកម្មភាព​ផ្លូវភេទ ត្រូវ​ប្រើប្រាស់ មធ្យោបាយ​ពន្យារកំណើត​ដូចជា​ស្រោមអនាម័យ​បុរស…

Read More