ប្រវត្តិសាស្រ្ត 

ការបែកបាក់ប្រទេសកម្ពុជាជាពីរនៅមុនសម័យអង្គរ-ភាគ៧(មានវីដេអូ)

២.ចេនឡា​គោក និង​ចេនឡា​ទឹក ប្រទេស​កម្ពុជា មុន​សម័យ​អង្គរ​មាន​ការ​បែក​បាក់​យ៉ាង​ដំណំ រហូត​ត្រូវ​បែង​ចែក​ប្រទេស​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។ ការ​បែក​បាក់​នេះ បណ្ដាល​អោយ​ប្រទេស​ធ្លាក់​ចុះ​ខ្សោយ ហើយ​ទី​បំផុត ត្រូវ​ធ្លាក់​ទៅ​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ជ្វា ផង។ វីដេអូខាងក្រោម ស្តាប់សម្លេង៖ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដំណាក់​កាល​មុន​សម័យ​អង្គរ។ ក.ចេនឡា​គោក នៅ​មុន​សម័យ​អង្គរ​បន្តិច គឺ​នៅ​សតវត្សរ៍​ទី​៨ ប្រទេស​កម្ពុជា មាន​ភាព​វឹកវរ​ចលាចល​ខាង​ផ្នែក​នយោបាយ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង។ ស្នាដៃ​បង្រួប​បង្រួម​ជាតិ ដែល​បាន​ធ្វើ​ឡើង​នៅ​សតវត្សរ៍​មុនៗ ត្រូវ​រលំ​រលាយ​អស់​គ្មាន​សល់។ ក្នុង​រយៈពេល​ដ៏​ខ្មៅ​ងងឹត​នេះ ប្រទេស​កម្ពុជា ត្រូវ​ចែក​ចេញ​ជា​ពីរ​ដាច់ៗ​ពី​គ្នា ដោយ​មាន​រាជវង្ស​ស្ដេច​សោយរាជ្យ​ផ្សេងៗ​ពី​គ្នា​ទៀត​ផង។ នៅ​ភាគ​ខាង​ជើង គឺ​ទឹក​ដី​ដែល​មាន​ទីតាំង​ត្រង់​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ សព្វថ្ងៃ ត្រូវ​បែង​ចែក​អោយ​ទៅ​ជា​រដ្ឋ​មួយ​ផ្សេង​មាន​ឈ្មោះ​ថា ចេនឡា​ដី​គោក។ ប្រវត្តិសាស្ត្រ​ចេនឡា​គោក នេះ ហាក់​ដូច​ជា​ច្របូក​ឡូកឡំ​គ្នា​ជាមួយ​នឹង​ប្រទេស​ឡាវ ហើយ​ដែល​គេ​នៅ​មិន​សូវ​ដឹង​ច្បាស់​នៅ​ឡើយ​ផង។ ក្នុង​ចំណោម​ព្រះរាជា​ទាំង​ឡាយ​ដែល​បាន​សោយរាជ្យ​នៅ​ចេនឡា​ដី​គោក នោះ មាន​ព្រះរាជា​មួយ​ព្រះអង្គ ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ជាង​គេ ព្រះនាម ជ័យសិង្ហវរ្ម័ន ដែល​បាន​ថែរក្សា​មិត្តភាព​ចំណង​ការទូត ហើយ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ រីឯ​រាជធានី​ចេនឡា​ដី​គោក ទំនង​ជា​ស្ថិត​ត្រង់​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម គឺ​ម្តុំ​វត្ត​ភូ ចំប៉ាសាក់ ក្នុង​ប្រទេស​ឡាវ បច្ចុប្បន្ន​នេះ។ ខ.ចេនឡា​ទឹក ចំណែក​ខាង​ចេនឡា​ទឹក ឬ​ហៅ​ម៉្យាង​ទៀត​ថា ចេនឡា​លិច​ទឹក វិញ គឺ​លាត​សន្ធឹង​លើ​ទឹក​ដី​តំបន់​បឹងបួ ស្ទឹង​ទន្លេ លើ​វាល​រាប​ទំនាប​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ខោន រហូត​ដល់​មាត់​សមុទ្រ។ ហើយ​មាន​រយៈ​កាល​មួយ​នោះ នគរ​ចេនឡា​ទឹក ត្រូវ​បាន​គ្រប់គ្រង​ដោយ​សន្តតិវង្ស​ក្សត្រ​ពីរ​ផ្សេង​គ្នា ដែល​មាន​រាជធានី​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៀត​ផង។ រាជធានី​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ដែល​គេ​មិន​ស្គាល់​ទីតាំង​ច្បាស់ មាន​ឈ្មោះ​ថា អនិន្ទិតបុរៈ និង​រាជធានី​មួយ​ទៀត​មាន​ឈ្មោះ​ថា សម្ភុបុរៈ គឺ​ស្រុក​សំបូរ នៅ​ត្រើយ​ខាង​ឆ្វេង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ក្រចេះ សព្វថ្ងៃ​នេះ។ ព្រះរាជា​នៃ​អនិន្ទិតបុរៈ បាន​ប្រកាស​ព្រះអង្គ​ថា ព្រះអង្គ​ទ្រង់​មាន​ពូជ​ពង្ស​វង្ស​ត្រកូល​ជាប់​មក​ពី​ព្រះបាទ​កៅណ្ឌិន្យ និង​ព្រះនាង​សោមា ដោយ​បាន​បន្ត​សែស្រឡាយ​ពី​ព្រះបាទ​ភវវរ្ម័នទី១ ព្រះរាជា​នៃ​អាណាចក្រ​ភ្នំ។ ចំណែក​ខាង​ព្រះ​រាជវង្ស​ខាង​សម្ភុបុរៈ វិញ ហាក់​មិន​មាន​រូបភាព​សែស្រឡាយ​ដូច​គ្នា​ទេ…

Read More
ប្រវត្តិសាស្រ្ត 

ប្រទេសកម្ពុជាមុនសម័យអង្គរ (៥៥០-៨០២) ឬអាណាចក្រចេនឡា-ភាគ៦(មានវីដេអូ)

នៅ​មុន​សម័យ​អង្គរ គឺ​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​៦ រហូត​ដល់​ដើម​សតវត្ស​ទី​៩ ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន ដែល​គួរ​អោយ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ឈ្មោះ​ប្រទេស​ក៏​ត្រូវ​បាន​ប្ដូរ​ពី​នគរ​ភ្នំ មក​កម្ពុជា ក្នុង​សម័យ​នោះ។ នា​ដំណាក់​កាល​នោះ​ដែរ កម្ពុជា បាន​ឆ្លង​កាត់​ការ​បង្រួប​បង្រួម​ផង និង​ការ​បែក​បាក់​ផង។ មានវីដេអូខាងក្រោម ស្តាប់សម្លេង៖ ការ​បែក​បាក់​ជា​ចុង​ក្រោយ គឺ​នៅ​ក្នុង​រាជ​របស់​ព្រះ​មហាក្សត្រិយ៍​ជ័យទេវី។ ប្រទេស​កម្ពុជា ដែល​ចិន ហៅ​ថា​ចេនឡា ត្រូវ​បែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា តាម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​មួយ​ចំនួន​នៅ​មុន​សម័យ​អង្គរ។ ក.ព្រះបាទ​ភវវរ្ម័ន​ទី​១ (៥៥០-៦០០) ក្នុង​សម័យ​នគរភ្នំ ព្រះរាជា​ទាំង​ឡាយ​បាន​វាត​អំណាច​គ្រប់គ្រង​របស់​ខ្លួន លាត​សន្ធឹង​លើ​សាមន្ត​រដ្ឋ ឬ​រដ្ឋ​ចំណុះ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ចេនឡា​ដែន​ដី​របស់​កម្ពុជៈ ដែល​ហៅ​តាម​ភាសា​ចិន ថា​ចេនឡា ផង។ ប្រការ​ដែល​ចិន ហៅ​ថា​រដ្ឋ​ចេនឡា ប្រហែល​ជា​ចិន ចង់​មាន​ន័យ​ថា ជា​នគរ​ក្រមួន​សុទ្ធ ឬ​នគរ​សម្បូរ​ឃ្មុំ។ ទឹក​ដី​អាណាចក្រ​នគរភ្នំ លាត​សន្ធឹង​លើ​តំបន់​ទន្លេ​មេគង្គ ត្រង់​ចន្លោះ​ប៉ាក់សេ នៅ​ខាង​ជើង ក្រចេះ​នៅ​ខាង​ត្បូង ដែន​ដី​ភាគ​ធំ​នៃ​ទន្លេ​សេមូន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ ឯ​ចំណុច​កណ្ដាល​នៃ​អាណាចក្រ​នគរភ្នំ គឺ​វត្ត​ភូ ឬ​តំបន់​ចំប៉ាសាក់ នៃ​ប្រទេស​ឡាវ សព្វថ្ងៃ​នេះ។ រដ្ឋ​ចេនឡា គ្រប់គ្រង​ដោយ​សន្តតិវង្ស​មួយ​ដែល​បាន​អះអាង​ថា មាន​ជាប់​ខ្សែ​រយៈ​ពី​ការ​ចង​សម្ព័ន្ធ​រវាង​ឥសី​កម្ពុស្វយម្ភូវៈ និង​អប្សរា​មេរា ខ្សែ​ខាង​សូរ្យ​វង្ស។ នៅ​ចុង​សម័យ​នគរភ្នំ ដោយសារ​ព្រះបាទ​រុទ្ទ្រវរ្ម័ន បាន​ធ្វើ​គត់​គុណវរ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​រាជ្យ​សោយ​នោះ ការ​បះ​បោរ​ចលាចល​ក៏​កើត​មាន​ឡើង ហើយ​ចលនា​បះ​បោរ​នេះ ក៏​កាន់​តែ​រីក​ធំ​ឡើងៗ ហើយ​នៅ​ចុង​រាជ្យ​ព្រះអង្គ ព្រះបាទ​រុទ្ទ្រវរ្ម័ន ជា​អ្នក​ដណ្ដើម​រាជ្យ ប្រហែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង ឬ​ក៏​ដាក់​រាជ្យ។ មិន​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​ចំណុច​នេះ​ទេ ក៏ប៉ុន្តែ​ពេល​នោះ​រាជបល្ល័ង្ក​នគរភ្នំ ត្រូវ​នៅ​ទំនេរ។ កម្លាំង​បះ​បោរ​របស់​គុណវរ្ម័ន បាន​វាយ​ដណ្ដើម​យក​បាន​រាជធានី​វ្យាធៈបុរៈ។ នៅ​ឯ​សាមន្តរដ្ឋ​ចេនឡា ឯណោះ​វិញ ក្រោយ​ពី​ព្រះបាទ​វិរៈវរ្ម័ន ជា​បិតា​សុគត​ទៅ ព្រះអង្គ​ម្ចាស់​មួយ​អង្គ ព្រះនាម ភវវរ្ម័ន ដែល​ត្រូវ​ជា​ចៅ​របស់​ព្រះបាទ​រុទ្ទ្រវរ្ម័ន ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​អាណាចក្រ​ភ្នំ…

Read More
ប្រវត្តិសាស្រ្ត 

អារ្យធម៌ខ្មែរនៅសម័យនគរភ្នំ-ភាគ៥(មានវីដេអូ)

លោក​អ្នក​នាង​ជ្រាប​ទេ​ថា នៅ​សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផងនិង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​វិញ មិន​មែន​ប្រុស​ដណ្ដឹង​ស្រី​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ទេ នៅ​សម័យ​អាណាចក្រ​ភ្នំ គឺ​ស្រី​ដណ្ដឹង​ប្រុស។ មានវីដេអូខខាងក្រោម ស្តាប់សម្លេង៖ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​លោក​អ្នក​នាង​អំពី​អារ្យធម៌​ខ្មែរ​នៅ​សម័យ​នគរ​ភ្នំ។ ឯកសារ​ចិន បាន​បញ្ជាក់​អោយ​យើង​ដឹង​ថា ភូមិ​ខ្មែរ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ធ្វើ​អំពី​ដី មាន​គូ​ទឹក ឬ​ស្រះ​ធំៗ​ព័ទ្ធ​ជុំវិញ ដែល​មាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ផង។ នៅ​ក្នុង​បរិវេណ​ភូមិ មាន​ស្រះ​ទឹក​សម្រាប់​ប្រើ​រួម​គ្នា។ ផ្ទះ​សង់​អំពី​ឈើ​បន្តើត​ខ្ពស់​ផុត​ពី​ដី ហើយ​ប្រក់​ស្លឹក។ មនុស្ស​នៅ​អាណាចក្រ​ភ្នំ ច្រើន​មាន​សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ច្រើន​លែង​ខ្លួន​ទទេ។ អ្នក​ស្រុក​ធម្មតា​ស្លៀក​សារុង ឬ​សំពត់​អំបោះ ដើរ​ជើង​ទទេ។ ឯ​អ្នក​មាន និង​មន្ត្រី ស្លៀក​សំពត់​សំឡុយ ឬ​ចង​ក្បិន​សំពត់​ចរបាប់ មាន​ពាក់​ស្បែក​ជើង​ផង។ ទាំងអស់​គ្នា​និយម​ចោះ​ត្រចៀក ដើម្បី​ពាក់​ក្រវិល​រយ៉ា ទំហ៊ូ ត្រសាល់​ត្រចៀក។ គេ​ចូល​ចិត្ត​ល្បែង​ប្រជល់​មាន់ ប្រជល់​ជ្រូក ហើយ​មាន​ការ​ប៉ិនប្រសប់​ក្នុង​ជំនាញ​សិប្បកម្ម​ត្បាញ​រវៃ​សូត្រ​អំបោះ និង​ជាង​ចម្លាក់​ប្រាក់ ស្ពាន់ ជំនាញ​ជាង​ទង ធ្វើ​គ្រឿង​អលង្ការ​មាស​ថែម​ទៀត​ផង។ មនុស្ស​នៅ​អាណាចក្រ​នគរ​ភ្នំ​ត្រង់​ណាស់ មិន​មាន​ចិត្ត​លោភលន់ ហើយ​មិន​ចេះ​លួច​ទេ។ បើ​មាន​ទំនាស់ ឬ​ក្តី​ក្ដាំ​គ្នា​កើត​ឡើង គេ​ចូល​ចិត្ត​ប្រើ​វិធី​អស្ចារ្យ ដើម្បី​រក​សេចក្តី​ពិត។ កាល​ណា​មាន​បាត់​របស់​អ្វី​មួយ គេ​យក​បាយ​ពំនូត ទៅ​ដាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ទេវតា រួច​គេ​បួង​សួង​សុំ​អោយ​ព្រះអង្គ​ជួយ​បង្ហាញ​មុខ​ជន​ទុច្ចរិត។ ស្អែក​ឡើង​គេ​យក​បាយ​ពំនូត​នោះ អោយ​អ្នក​ជាប់​សង្ស័យ​បរិភោគ។ គេ​ជឿ​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស នឹង​មាន​ឈាម​ហូរ​ចេញ​ពី​មាត់​ជាក់​ស្ដែង។ ឯ​អ្នក​សុចរិត​វិញ អាច​ទំពារ​បាយ​ពំនូត​នោះ​បាន​ដោយ​ស្រួល។ ម៉្យាង​ទៀត បើ​មាន​ជន​ជាប់​ចោទ​ពី​បទ​ផ្សេងៗ គេ​អោយ​ជន​នោះ​អត់​បាយ​បី​ថ្ងៃ រួច​តម្រូវ​អោយ​ជន​នោះ លូក​យក​វត្ថុ​ផ្សេងៗ មាន​ពង​មាន់ ឬ​ចិញ្ចៀន​មាស​ចេញ​ពី​ឆ្នាំង ឬ​ខ្ទះ​ទឹក​កំពុង​ពុះ ឬ​ក៏​ត្រូវ​កាន់​ពូថៅ ឬ​ច្រវាក់​ដែល​ដុត​ឡើង​ក្រហម ហើយ​អោយ​ដើរ​បាន​ពីរ​ជំហាន។ បើ​មាន​កំហុស​មែន ដៃ​ជន​នោះ​នឹង​រលាក​រលួយ។ ផ្ទុយ​ទៅ​វិញ បើ​មិន​បាន​ប្រព្រឹត្ត​ខុស គឺ​គ្មាន​ហ្មងសៅ​អ្វី​ទាំងអស់។ នៅ​អាណាចក្រ​ភ្នំ​គេ​មិន​និយម​ធ្វើ​គុក​ដាក់​មនុស្ស​ទេ បើ​កាល​ណា​មាន​កំហុស​ស្រាល គេ​ពិន័យ​ជន​មាន​ទោស តែ​បើ​មាន​កំហុស​ធ្ងន់​ថ្នាក់​ឧក្រិដ្ឋ​វិញ គេ​យក​អ្នក​នោះ​ទៅ​អោយ​ក្រពើ​ស៊ី ឬ​សត្វ​សាហាវ​ស៊ី​តែ​ម្តង។ ក្នុង​រយៈពេល​បី​ថ្ងៃ បើ​សត្វ​នោះ​មិន​ស៊ី​ទេ…

Read More
ប្រវត្តិសាស្រ្ត 

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរពីដើមសតវត្សទី៤ដល់ទី៦-ភាគ៤(មានវីដេអូ)

ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជាបាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។ វីដេអូខាងក្រោម ស្តាប់សម្លេង៖ ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាម ឆានតាន ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូ-សីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសាណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តៈ ទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។ ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ ឆានតាន បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​ព្រះបាទ ឆានតាន មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​ភ្នំ។ កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ប៉ានប៉ាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​ភ្នំ​បាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រុទ្ទៈវរ្ម័ន ដែល​គេ​បាន​ថ្វាយ​ព្រះ​រហ័សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ សាសនា​ព្រាហ្មណ៍​គណៈ​ឥសូរ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ខាង​ព្រះពុទ្ធ​សាសនា​មហា​យាន​វិញ ក៏​នៅ​មាន​សាសនិក​អ្នក​ជឿ និង​គោរព​ច្រើន​ដែរ។ របៀប​របប​រៀប​ចំ​ផ្នែក​នយោបាយ និង​ខាង​សង្គម​នៅ​អាណាចក្រ​ភ្នំ ត្រូវ​ចម្លង​យក​តាម​រូបភាព​ប្រទេស​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។ ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រេស្ថាវរ្ម័ន។ ព្រះរាជា​អង្គ​នេះ​បាន​បញ្ជា​អោយ​យក​សារ​ការទូត និង​ដង្វាយ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន នៃ​រាជវង្ស​វ៉ិន​ជាច្រើន​លើក គឺ​នៅ​គ្រិស្ដសករាជ​៤៣៤-៤៣៥…

Read More
ប្រវត្តិសាស្រ្ត 

ប្រវត្តិសាស្ត្រខ្មែរនាសម័យអាណាចក្រភ្នំ ភាគ3 (មានវីដេអូ)

ប្រវត្តិសាស្ត្រ​ស្តី​អំពី​ការ​កកើត​សន្តតិវង្ស​ខ្មែរ​ដំបូង មាន​ប្រភព​មក​ពី​អ្នក​ដំណើរ​ជា​ជនជាតិ​ចិន ដែល​បាន​មក​ដល់​ដែន​ដី​នេះ​នា​សម័យ​កាល​នោះ ហើយ​បាន​កត់ត្រា​ទុក។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឈ្មោះ​មនុស្ស ឬ​ទីតាំង​មាន​សូរសៀង​ស្រដៀង​ចិន ដូច​ជា​ព្រះរាជា​ខ្មែរ​ទី​មួយ និង​ព្រះជាយា​របស់​ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះបាទ ហ៊ុន ទៀន និង​ព្រះនាង​លីវយី ហើយ​ឈ្មោះ​នគរ​ជា​នគរ​ហ្វូណន ឬ​ចេនឡា ជាដើម។ វីដេអូខាងក្រោមស្តាប់សម្លេង៖ ៤.អាណាចក្រ​នគរភ្នំ ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន្ដ​មែន។ ដោយ​សុបិន្ដ​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។ មក​ដល់​នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជធានី​នៃ​រដ្ឋ​នេះ ដែល លោក កាំង ថៃ ថា​មាន​ព្រះនាម​ថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែល​បាន​នាំ​កម្លាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​ព្រះបាទ ហ៊ុន ទៀន មុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លីវយី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង…

Read More
ប្រវត្តិសាស្រ្ត 

ខ្មែរសម័យបុរេប្រវត្តិ និងការទទួលឥទ្ធិពលឥណ្ឌា-ភាគ២(មានវីដេអូ)

តើ​លោក​អ្នក​នាង​ជ្រាប​ទេ​ថា ជនជាតិ​ខ្មែរ​ជា​ជនជាតិ​មួយ​បាន​រស់​មុន​គេ​បង្អស់​នៅ​លើ​ជ្រោយ​ឥណ្ឌូចិន នេះ ហើយ​ថែម​ទាំង​មាន​វប្បធម៌ និង​ជំនឿ​របស់​ខ្លួន​ស្រាប់​ទៅ​ហើយ មុន​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​បុរេប្រវត្តិ និង​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា លើក​ទី​មួយ។ វីដេអូខាងក្រោមស្តាប់សម្លេង៖ ២. សម័យ​បុរេប្រវត្តិ ប្រជាពលរដ្ឋ​កម្ពុជា ដែល​សម្គាល់ ឬ​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ខ្មែរ​នោះ គឺ​ជា​មនុស្ស​មួយ​ក្រុម ក្នុង​ចំណោម​ពូជសាសន៍​អូស្ត្រូអាស៊ី ហើយ​ដែល​បាន​មក​តាំង​ទី​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ​តាំង​ពី​សម័យ​យុគថ្ម​រំលីង គឺ​ប្រមាណ ១៥​សតវត្ស​មុន​គ្រិស្តសករាជ។ ឯកសារ​ខ្លះ​បញ្ជាក់​ថា មាន​ស្លាក​ស្នាម​តាំង​លំនៅ​នៅ​តំបន់​នេះ​ប្រមាណ ៥​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។ ក្រុម​មនុស្ស​ទាំង​ឡាយ​ក្នុង​អំបូរ​អូស្ត្រូអាស៊ី នេះ​នៅ​មាន​រស់​រាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ប្រទេស​ភូមា​ភាគ​ខាង​ក្រោម ហើយ​និង​នៅ​តាម​ជួរ​ភ្នំ​អណ្ណាម។ ឯ​លក្ខណៈ​កាត់​ជាមួយ​ធាតុ​ម៉ុងហ្គោល គឺ​ជា​ការ​កើត​ឡើង​ថ្មីៗ​ខាង​ក្រោយ។ ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូចិន គឺ​ពួក​មនុស្ស​រស់​នៅ​ត្រង់​ចន្លោះ​ប្រទេស​ចិន និង​ឥណ្ឌា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជនជាតិ​ចាស់​ជាង​គេ ដែល​បាន​តាំង​ទី​លំនៅ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សព្វថ្ងៃ​នេះ គឺ​រហូត​មក​ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ទាក់ទាញ​ដោយ​ដែន​ដីសណ្ដ​មាន​ជីជាតិ វាល​ទំនាប និង​សមុទ្រ​ផង ព្រម​ដោយ​ការ​រុញ​ច្រាន​របស់​ពួក​ម៉ុងហ្គោល​ពី​ប្រទេស​ចិន មក​ផង ទើប​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ភូមា បាន​លេច​មុខ​មក​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ ដោយ​ពួក​នេះ​បាន​វាយ​រុញ​ច្រាន​ជនជាតិ​ខ្មែរ និង​បង​ប្អូន​របស់​ខ្លួន គឺ​ជនជាតិ​មន អោយ​ខ្ទាត​ពី​តំបន់​វាល​ទំនាប​មេណាម និង​ពី​តំបន់​វាល​ទំនាប​ទន្លេ​ឥរ៉ាវតី។ នៅ​តាម​ស្ថានីយ​បុរេប្រវត្តិ​នានា​របស់​ជនជាតិ​ខ្មែរ​ពី​សម័យ​ថ្ម​រំលីង​នោះ គេ​បាន​រក​ឃើញ ដូច​ជា​នៅ​ស្ថានីយ​ម្លូព្រៃ អន្លង់​ផ្ដៅ សំរោងសែន និង​នៅ​លើ​ខ្នង​ទួល ឬ​ខ្នង​ភ្នំ​តំបន់​ដី​ក្រហម គឺ​មេមត់​ស្នួល នូវ​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ដែល​ធ្វើ​អំពី​ថ្ម​រំលីង។ ប្រជាជន​ក្នុង​សម័យ​នោះ​ចេះ​ធ្វើ​ពូថៅ កន្ត្រៃ និង​កងដៃ​អំពី​ថ្ម​រំលីង។ គេ​ចេះ​សូន​ដី​ឥដ្ឋ​ធ្វើ​ក្អម​ឆ្នាំង តុបតែង​លំអ​ដោយ​ក្បាច់​រចនា​ជា​រង្វង់​ក្បាច់​ហៀន​គូទ​ខ្យង និង​ចេះ​ធ្វើ​ក្រវិល សម្រាប់​ពាក់​ត្រចៀក​ថែម​ទៀត​ផង។ គេ​ចេះ​នេសាទ​ត្រី​ដោយ​ស្ន ដែល​មាន​ងៀង និង​ស្ទូច​ត្រី​ដោយ​សន្ទូច ដែល​មាន​ផ្លែ​ធ្វើ​អំពី​ឆ្អឹង​សត្វ។ គេ​ចេះ​ផ្សាំង ឬ​ចិញ្ចឹម​សត្វ​គោ​ក្របី ចិញ្ចឹម​ជ្រូក និង​ដាំ​ស្រូវ។ ផ្ទះ​របស់​គេ​សង់​បន្តើត​លើ​សសរ​ខ្ពស់​ពី​ដី ដែល​អាច​ការពារ​សត្វ​កណ្ដៀរ ឬ​សត្វ​សាហាវ​ផ្សេងៗ ហើយ​និង​ការពារ​ទឹក​លិច​នៅ​រដូវ​វស្សា។ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ស្បាត រាន​ដី​ធ្វើ​ចម្ការ ដើម្បី​ពង្រីក​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ភូមិ​មូល ជា​ភូមិ​សម័យ​បុរេប្រវត្តិ ដែល​មាន​គ្រឹះ​នៅ​សល់​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។ ក្នុង​ចំណោម​ភូមិ​ទាំង​នោះ…

Read More
ប្រវត្តិសាស្រ្ត 

ផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា-ភាគ១(មានវីដេអូ)

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (ជំពូក​ទី​១) ព្រះរាជាណាចក្រ​ភ្នំ ឬ នគរ​ភ្នំ (សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ នៃ​គ.ស.) វីដេអូខាងក្រោមស្តាប់សម្លេង៖ ១. ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈ​កាល​នៃ​សម័យ​រុងរឿង ព្រះរាជាណាចក្រ​កម្ពុជា បាន​លាត​សន្ធឹង​ពី​សមុទ្រ​ចិន ដល់​ទន្លេ​មេណាម។ កាល​ណោះ ដែន​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម រួម​និង​ខេត្ត​ទាំង​ឡាយ​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែន​ដី​នៃ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ គឺ​ជា​អតីត​ដែន​ដី​របស់​ខ្មែរ​ទាំងអស់ ហើយ​ក្នុង​រយៈ​កាល​ដ៏​យូរ​លង់​មក​ហើយ​នោះ មាន​ពេល​ខ្លះ​ខ្មែរ​ក៏​បាន​កាន់​កាប់​ជ្រោយ​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ផង​ដែរ។ តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ ពិសេស​ពី​សតវត្ស​ទី​១៣ រហូត​ដល់​សតវត្ស​ទី​១៨ និង​ទី​១៩ នៃ​គ្រិស្ដសករាជ ទឹក​ដី​ប្រទេស​កម្ពុជា កាន់​តែ​រួញ​តូច​ទៅៗ បន្តិច​ម្តងៗ ដោយសារ​សត្រូវ​ទាំង​ឆ្វេង​ទាំង​ស្តាំ គឺ​ថៃ និង​វៀតណាម ដែល​មាន​បំណង​យក​ទន្លេ​មេគង្គ​ជា​ព្រំដែន​រួម​របស់​គេ។ ដោយ​មាន​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាម​ការ​ស្នើសុំ​របស់​ព្រះរាជា​ខ្មែរ ប្រទេស​ជិត​ខាង​របស់​កម្ពុជា បាន​ព្រម​ចុះ​សន្ធិសញ្ញា​ព្រមព្រៀង​បី​ជា​សំខាន់ គឺ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣ សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដែល​ជួយ​អោយ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដោយ​រក្សា​បាន​នូវ​វត្តមាន​នយោបាយ​របស់​ខ្លួន ហើយ​អាច​កាន់​កាប់​ទឹក​ដី​ខ្លះ​របស់​ខ្លួន​ដែល​នៅ​សល់ ហើយ​ដែល​ខ្មែរ​ធ្លាប់​កាន់​កាប់​តាំង​ពី​សតវត្ស​ទី​១៨ មក។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​បាន​ត្រូវ​កាត់​ផ្តាច់ ឬ​បំបែក​អោយ​ទៅ​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន។ ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អាស៊ី​នៃ​ខ្យល់​រដូវ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១៨២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​សៀម។ លក្ខណៈ​ភូមិសាស្ត្រ​របស់​ស្រុក​ខ្មែរ អាច​ចែក​ជា​ពីរ​តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ភ្នំ ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាង​ជើង ភាគ​ឦសាន និង​ភាគ​និរតី​នៃ​ប្រទេស។ ចំណែក​ខាង​តំបន់​វាល​ទំនាប​វិញ គឺ​ស្ថិត​តាម​បាត​ខ្ទះ ភាគ​កណ្ដាល តំបន់​បឹងបួ វាល​ទំនាប​ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។ មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ប្រទេស ត្រូវ​គ្រប​ដណ្ដប់​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ ហើយ​តំបន់​ដី​ខ្ពស់ គឺ​ខ្ពង់រាប​ហាក់​មាន​លក្ខណៈ​ជា​ខ្សែ​ក្រវាត់​ធម្មជាតិ ដែល​ហ៊ុមព័ទ្ធ​វាល​ទំនាប​របស់​ប្រទេស​ខ្មែរ​ទាំង​មូល។ នៅ​ភាគ​និរតី​នៃ​ប្រទេស មាន​ភ្នំ​ធំ ហើយ​ខ្ពស់​ចោត ដូច​ជា​ជួរ​ភ្នំ​ក្រវាញ ជាដើម ដែល​លាត​សន្ធឹង​ដល់​មាត់​សមុទ្រ ហើយ​មាន​កម្ពស់​ពី…

Read More
ប្រវត្តិសាស្រ្ត 

មនុស្សរស់នៅដោយចងក្រងជាសហគមន៍នាសម័យបុរេប្រវត្តិ(មានវីដេអូ)

មុន​សម័យ​កាល​អាណាចក្រ​ភ្នំ មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​នា​សម័យ​នោះ​រស់​នៅ​ចងក្រង​ជា​សហគមន៍​តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត។ វីដេអូខាងក្រោម៖ អ្នក​ឯកទេស​ផ្នែក​បុរាណ​វិទ្យា​បាន​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​មាន​តែ​ប្រទេស​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​មាន​រចនាសម្ព័ន្ធ​សំណង់​ជា​ប្រវត្តិសាស្រ្ត ហើយ​សំណង់​ជា​ប្រវត្តិសាស្រ្ត​ទាំង​នេះ​មាន​សារសំខាន់​ទាំង​ផ្នែក​ស្រាវជ្រាវ ព្រម​ទាំង​វិស័យ​ទេសចរណ៍​និង​ផ្នែក​វប្បធម៌​ទៀត​ផង។ ប៉ុន្តែ​ទោះ​បី​ជា​មាន​សារសំខាន់​បែប​ណា​ក៏​ដោយ ក៏​ស្ថានីយ​ទាំង​នោះ​បាន​ទទួល​រង​ការ​ខូចខាត​រេច​រឹល​និង​បំផ្លាញ​ដោយ​បាតុភូត​ធម្មជាតិ​និង​ពេល​វេលា។ ប្រភព៖ RFA

Read More
ប្រវត្តិសាស្រ្ត 

បុព្វបុរសខ្មែរចេះធ្វើស្រែតាំងពីរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជ(មានវីដេអូ)

អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​បាន​រក​ឃើញ​គ្រាប់​ស្រូវ​ដែល​មាន​អាយុកាល​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត ដែល​ត្រង់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បុព្វបុរស​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ចេះ​ធ្វើ​ស្រែ​និង​ដាំ​ដុះ​ស្រូវ​រួច​ជា​ស្រេច​ទៅ​ហើយ​តាំង​ពី​សម័យ​កាល​នោះ។ អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថែម​ទៀត​ថា ការ​រក​ឃើញ​គ្រាប់​ស្រូវ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​វិវឌ្ឍ​របស់​ក្រុម​មនុស្ស​នា​សម័យ​កាល​នោះ។ សូម​ស្ដាប់​សេចក្ដី​រាយ​ការណ៍​របស់​លោក ឧត្ដម ទាក់​ទង​នឹង​បញ្ហា​នេះ៖ វីដេអូខាងក្រោម៖ លោក ឧត្តម រាយ​ការណ៍​ពិស្តារ​អំពី​បុរេ​ប្រវត្តិ​នៃ​មនុស្ស​នា​សម័យ​កាល​ដ៏​យូរ​លង់​មួយ​នេះ។ ប្រភព៖ RFA

Read More
ប្រវត្តិសាស្រ្ត 

ប្រវត្តិមនុស្សនៅលើទឹកដីខ្មែរ (មានវីដេអូ)

ទឹកដី​ខ្មែរ​មាន​អាយុកាល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​កាល​មុន​ប្រវត្តិសាស្រ្ត​ទៅ​ទៀត។ វីដេអូខាងក្រោម៖ ចំពោះ​ក្រុម​មនុស្ស​ដែល​រស់​នៅ​លើ​ទឹកដី​ខ្មែរ​វិញ អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​និង​នរវិទ្យា​បាន​ឲ្យ​ដឹង​ថា មាន​វត្តមាន​នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត។ តើ​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មនុស្ស​នៅ​លើ​ទឹក​ដី​ខ្មែរ​នោះ? លោក ឧត្តម មាន​សេចក្តី​រាយ​ការណ៍​អំពី​ប្រវត្តិ​សាស្រ្ត​នៃ​ទឹក​ដី​នេះ​។ ប្រភព៖ RFA

Read More