សុខភាព 

ជំងឺហឺតលើកុមារ (ASTHMA)

ជំងឺហឺតគឺជាការរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដោយសារស្ទះផ្លូវដង្ហើមដែលអាចត្រលប់មកសភាពធម្មតាវិញ។ ជំងឺហឺត សំគាល់ដោយកើតមានសំលេងវីហ្សីង (Wheezing: សំលេងដូចហួច) ជាច្រើនសារ ជារឿយៗរួមនឹងក្អក ហើយឆ្លើតតបនឹងការព្យាបាលដោយឱសថពង្រីកទងសួតនិងឱសថប្រឆាំងការរលាក។ រោគសញ្ញា មានប្រវត្តិនៃការកើតមានវីហ្សីងជាច្រើនសារ ដែលជារឿយៗរួមនឹងក្អក។ ការពិនិត្យគ្លីនីកបង្ហាញ៖ ទ្រូងប៉ោងតឹងខ្លាំង ផ្ទាំងខាងក្រោមផតចូលពេលដកដង្ហើមចូល ដង្ហើមដកចេញវែងមានលឺវីហ្សីង(សំលេងដូចហួច) ខ្យល់ចូលថយចុះក្នុងករណីស្ទះទ្រូងធ្ងន់ធ្ងរ គ្មានក្ដៅខ្លួន ឆ្លើយតបបានល្អទៅនឹងឱសថពង្រីកទងសួត វិធានការ កុមារមានវីហ្សីងដំបូងនឹងគ្មានវិបត្តិដកដង្ហើម ជាធម្មតាអាចព្យាបាលនៅផ្ទះបានដោយការថែទាំបែបទ្រទ្រង់ ដោយមិនចាំបាច់ផ្ដល់ឱសថពង្រីកទងសួតទេ។ លើកទឹកចិត្តឲ្យផឹកទឹកនិងបៅឲ្យបានច្រើន។ បើកុមារមានវិបត្តិផ្លូវដង្ហើម ឬមានវីហ្សីងកើតឡើងញឹកញាប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលឲ្យសមស្រប។ ឱសថអង់ទីប៊ីយោទីក (ថ្នាំផ្សះ) គួរត្រូវបានផ្ដល់ពេលមានរោគសញ្ញាដូចរលាកសួត៕ ប្រភព៖ សេចក្ដីណែនាំគ្លីនីក

Read More
សុខភាព 

ជំងឺរលាកសួតលើកុមារ(Pneumonia)

រលាកសួតជាទូទៅបង្កដោយវីរុស ឬបាក់តេរី។ រលាកសួតនៅដំណាក់កាលធ្ងន់ធ្ងរបណ្ដាលមកពីបាក់តេរី។ ផ្អែកតាមគ្លីនីកជំងឺរលាកសួតត្រូវបានចាត់ថ្នាក់ជា រលាកសួត រលាកសួតធ្ងន់ធ្ងរនិងរលាកសួតធ្ងន់ធ្ងរខ្លាំង។ ការព្យាបាលមានភាពជាក់លាក់តាមចំណាត់ថ្នាក់នីមួយៗ។ រោគសញ្ញា សញ្ញា និងរោគសញ្ញា គ្មានរលាកសួត៖ គ្មានរោគសញ្ញានៃការរលាកសួត ឬរលាកសួតធ្ងន់ធ្ងរខ្លាំង។ រលាកសួត៖ ចង្វាក់ដង្ហើម៖ដង្ហើមញាប់ លើសពី៦០ដងក្នុងមួយនាទី (កុមារអាយុតិចជាង២ខែ) លើសពី៥០ដងក្នុងមួយនាទី(កុមារអាយុ ២ទៅ១១ខែ៖ លើសពី៤០ដងក្នុងមួយនាទី(កុមារអាយុ ១ដល់៥ឆ្នាំ) ស្នូរដូចលាជផ្ទុះ (Crackles) ពេលស្ដាប់សួត រលាកសួតធ្ងន់ធ្ងរ៖ ផ្ទាំងទ្រូងផឹតផតៗ (ទារ៉ាស៍) រលាកសួតធ្ងន់ធ្ងរខ្លាំង៖ សំបុរឡើងស្វាយ វិបត្តិដង្ហើមធ្ងន់ធ្ងរ(ក្បាលងក់ពេលដកដង្ហើម) មិនអាចផឹកបាន វិធានការ គ្មានរលាកសួត មានក្អក ឬផ្ដាសាយ ព្យាបាលនៅផ្ទះ បន្ថយការឈឺក និងបំបាត់ក្អក ដោយថ្នាំសុវត្ថិភាព តាមដានរយះពេល៥ថ្ងៃ បើមិនធូរស្បើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ រលាកសួត រលាកសួតធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរខ្លាំង ត្រូវលេប ឬចាក់ឱសថអង់ទីប៊ីយោទីក (ថ្នាំផ្សះ) ករណីធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលបន្ទាន់៕ ប្រភព៖ MPA guidelines

Read More
សុខភាព 

តើអ្វីជាជំងឺខ្យល់ក្នុងទ្រូង(Pneumothorax)?

ជំងឺខ្យល់ក្នុងទ្រូង គឺធ្វើឲ្យសួតអ្នកជំងឺកំពិត ឬត្បៀត ។ ជំងឺនេះកើតឡើង នៅពេលដែលមានការធ្លាយចេញខ្យល់នៅកន្លែងចន្លោះសួត និង ជញ្ជាំងទ្រូង ។ ខ្យល់នេះវារុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូងដែលធ្វើ ឲ្យសួតកំពិត។ ជំងឺខ្យល់ក្នុងទ្រូង អាចកើតឡើងក្នុងករណីខ្លះនៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងករណីមានជំងឺរលាកសួតរ៉ាំរ៉ៃផងដែរ។ រោគសញ្ញា៖ ឈឺទ្រូងខ្លាំងភ្លាមៗ ពិបាកដកដង្ហើម ដង្ហក់ ។ មូលហេតុ៖ របួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល ជំងឺសួតរ៉ាំរ៉ៃ បែកធ្លាយថង់ខ្យល់នៅក្នុងសួត ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation) ។ កត្តាដែលនាំឲ្យកើតមាន៖ ភេទប្រុសច្រើនជាងស្ដ្រី, អ្នកជក់បារី, បុគ្គលអាយុពី ២០ – ៤០ឆ្នាំ, អ្នកខ្ពស់ហើយស្គម, តំណពូជ, ជំងឺសួត, អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន, ធ្លាប់មានជំងឺនេះពីមុនមក។ ការរោគវិនិច្ឆ័យច្បាស់លាស់ ពឹងលើរោគសញ្ញាខាងលើ និងការពិនិត្យផ្ទាល់លើអ្នកជំងឺ សញ្ញាគ្លីនិក រួមផ្សំនឹង៖ – ថតទ្រូងដោយកាំរស្មី – ការធ្វើស្គែនន័រសួតក្នុងករណីលំបាកស្មុគស្មាញ (Scanner ទ្រូង)។ ការព្យាបាល អ្នកដែលកើតជំងឺនេះលើសួតតែម្ខាងរយៈពេលពី ១ ទៅ ២ឆ្នាំទៀតអាច នឹងកើតឡើងម្ខាងទៀត។ ខ្យល់វាអាចចេញរហូតកាលណាកន្លែងដែលសួត ធ្លាយពុំបានព្យាបាល។ ដូច្នេះការព្យាបាលដោយការវះកាត់អាចត្រូវធ្វើ ។គោលបំណង : គឺដើម្បីកុំឲ្យសួតរីកដូចធម្មតាវិញបាន និងកុំឲ្យវាកើតឡើងម្តងទៀត ។ ដើម្បីឲ្យការព្យាបាលសម្រេចទិសដៅបានវាអាស្រ័យលើទំហំនៃការ ត្បៀតរបស់សួតៈ ១. ប្រសិនបើការត្បៀតសួតដោយសារខ្យល់តិចតួច យើងធ្វើការតាមដានសិន ។ ២. ចោះទ្រូងបង្ហូរខ្យល់ចេញក្រៅ (ខ្យល់ច្រើន) ។ ៣. ការវះកាត់ (ករណីការព្យាបាលដោយចោះពុំបានធូរស្បើយ) ។ ប្រភព៖គេហទំព័រសុខភាព

Read More
សុខភាព 

បញ្ហាគ្រួសតម្រងនោមអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ

តើអ្វីជាគ្រួសតម្រងនោម? មូលហេតុជាច្រើនផ្សេងៗគ្នានៃការកកើតទៅតាមទំហំតូចឬធំ សម្រាប់គ្រួសតម្រងនោម។ វាអាចសម្ងំនៅក្នុងខ្លួនមនុស្សម្នាក់ៗ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់ ជាពិសេសនៅពេលណាដែលមិនទាន់ស្ទះប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងករណីគ្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដំណើរលំហូរទឹកនោម ការឈឺចាប់ និងបញ្ហាពីរកើតមានឡើង៖ ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) អាចបណ្តាលឲ្យមានការរីកធំតាមរយៈការដក់ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយទៅវិញដោយសារ៖ ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម) ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ តាមរយៈការប្រើថ្នាំបំបាត់ការឈឺចាប់ ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួបប្រទះក្នុងករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។ ផ្ទុយទៅវិញគ្រួសនោះអាចនៅបន្តស្ទះដោយលែងមានរោគសញ្ញាឈឺចាប់ខ្លាំងដូចពីដំបូង។ ដោយសារការស្ទះនេះ តម្រងនោមនឹងចាប់ផ្តើមខ្សោយបន្តិចម្តងៗ រហូតដល់ខូចលែងដំណើរការ។ ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។ កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោមស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមានសញ្ញាគំរាមកំហែងដល់អាយុជីវិត អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម៖ – ស្មារតីមិននឹងនរ – សម្ពាធឈាមមិននឹងនរ (ស្រុតចុះ) – ក្តៅខ្លួន (+/-) – ហត់ ធ្វើរោគវិនិច្ឆ័យ និងព្យាបាល ករណីរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ ជាមួយការបង្ហូរទឹកនោមដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយសង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។ ត្រូវការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមអញ្ជើញទៅពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់៕ ប្រភព៖ទស្សនាវដ្ដីសុខភាព

Read More
សុខភាព 

អ្វីទៅហៅថាជំងឺធ្លាក់ទឹកចិត្ត?

ជំងឺធ្លាក់ទឹកចិត្ត ភាពទុក្ខសោកនិងភាពអស់សង្ឃឹមក្នុងជីវិត ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ អ្នកមានជំងឺធ្លាក់ទឹកចិត្តយ៉ាងពិតប្រកដ។ ជំងឺធ្លាក់ទឹកចិត្តជាជំងឺអារម្មណ៍ធ្ងន់ធ្ងរប៉ុន្តែអាចព្យាបាលបាន។ បុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តមានមូលហេតុខុសៗគ្នា ដូចជាអ្នកខ្លះអាចមានជំងឺធ្លាក់ទឹកចិត្តជាមួយនឹងការផ្លាស់ប្តូរជីវិតដូចជាការផ្លាស់ប្តូរ ឬការស្លាប់របស់មនុស្សជាទីស្រឡាញ់ រីឯអ្នកដទៃទៀតអាចមានជំងឺធ្លាក់ទឹកចិត្តអំឡុងពេលមានជំងឺធ្ងន់ធ្ងរ។  ជំងឺធ្លាក់ទឹកចិត្តក៏អាចកើតលើវ័យជំទង់អាយុចាប់ពី ១៣ដល់១៨ឆ្នាំផងដែរ។ តើមូលហេតុធ្វីខ្លះដែលបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត? មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត៖ តំណពូជ ភាពមិនមានលំនឹងអំពីសារជាតិគីមី ភាពតានតឹងចិត្ត បុគ្គលិកលក្ខណៈផ្ទាល់របស់បុគ្គល ប្រភេទផ្សេងៗនៃជំងឺធ្លាក់ទឹកចិត្ត វិបត្តិសម្របសម្រួលផ្លូវចិត្ត៖ ទាក់ទងនឹងការបាត់បង់ ឬបញ្ហាទំនាក់ទំនងមិត្តភាព ការរំខានក្នុងដំណេក(ដេកមិនលក់) ហូបបាយមិនបាន ថប់បារម្ភ អាចកើតមានឡើង ច្រើនសប្ដាហ៏ ឬច្រើនឆ្នាំ ជំងឺធ្លាក់ទឹកចិត្ត ក្រោយពេលសម្រាលកូន អាចចាប់ផ្ដើមក្រោយឆ្លងទន្លេរួច កើតឡើងស្ទើតែពាក់កណ្ដាលលើស្រ្ដីសម្រាលកូនរួច រោគសញ្ញាទុក្ខព្រួយដែលប៉ះពាល់ដល់អារម្មណ៍គិត និងចាត់ចែងការប្រចាំថ្ងៃ ដូចជា ការដេកមិនលក់ ការតានតឹងចិត្ត ភាពថប់បារម្ភហើយភ័យ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត មនុស្សវ័យជំទង់ និងមនុស្សពេញវ័យមានសភាពប្រហាក់ប្រហែលគ្នានៃជំងឺធ្លាក់ទឹកចិត្ត។ ត្រូវទៅជួបអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ដូចជាពេទ្យចិត្តសាស្រ្ត អ្នកផ្តល់ប្រឹក្សាយោបល់គឹជាការសំខាន់ណាស់ សម្រាប់ការគាំទ្រឲ្យមានភាពប្រសើឡើង។ អាចធ្វើការពិនិត្យនិងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពផ្សេងទៀតដែលអាចមានរោគសញ្ញាដូចគ្នានឹងការធ្លាក់ទឹកចិត្ត។ នៅពេលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានដោយប្រើថ្នាំ ឬព្យាបាលចិត្តសាស្ត្រ ឬការរួមបញ្ចូលគ្នានៃវិធីព្យាបាល។ ប្រភព៖ក្រសួងសុខាភិបាល

Read More
សុខភាព 

ទីតាំងមណ្ឌលសុខភាពសម្រាប់ការព្យាបាលជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន

ទីតាំងមណ្ឌលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅតាមសេវាសុខាភិបាលសាធារណៈ មានចំនួន ៤៣១ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាក្នុងក្របខណ្ឌទូទាំងប្រទេស។ សូមពិនិត្យលើរូបផែនទី និងរូបឡូហ្គោ ដូចខាងក្រោម៖ ប្រភព៖ក្រសូងសុខាភិបាល

Read More
សុខភាព 

សូមកុំសាកល្បងប្រើប្រាស់គ្រឿងញៀន!

ករណីដំបូងនៃអ្នកញៀនគ្រឿងញៀន ដែលបានទទួលការព្យាបាលនៅតាមសេវាសុខាភិបាល មាននៅឆ្នាំ១៩៩៧ គឺជាករណីប្រើប្រាស់ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។បច្ចុប្បន្នមានអ្នកប្រើប្រាស់គ្រឿងញៀនមករកសេវាសុខភាពក្រោយរងផលប៉ះពាល់ពីប្រើប្រាស់គ្រឿងញៀន។ បើកូនលោកអ្នកមានបញ្ហានេះ សូមបញ្ជូនទៅរកសេវាព្យាបាល និងផ្ដាច់គ្រឿងញៀន នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ជីតផ្ទះលោកអ្នក។ ប្រភព៖ក្រសួងសុខាភិបាល

Read More
សុខភាព 

តើអ្វីជាការសម្រេចចិត្តរួមមេត្រីលើកដំបូង?

ការ​រួមភេទលើក​ដំបូងដែលល្អបំផុត«ត្រឹមត្រូវ»សម្រាប់យុវវ័យ​គឺនៅ​ពេលដែលយុវជនបានគិតថាខ្លួនប្រាណរបស់គេ និង​អារម្មណ៍​របស់​គេ​បាន​ត្រៀម​រួច​រាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេលរួមភេទ។  គ្មានវិធីសាស្រ្ត​​ណាមួយ​អាច​បញ្ជាក់​​ពី​ភាព​ជាក់​លាក់​ថា មនុស្សម្នាក់បានត្រៀមខ្លួន និងមានទំនុក​ចិត្ត​រួច​ហើយ​នៅ​ពេល​នោះ​ទេ។ ការរួមភេទត្រូវបានចាត់ទុកថាជាសកម្មភាពរបស់មនុស្សពេញវ័យ។ តើ​ពេល​ណា​ដែលអ្នកជាមនុស្សពេញវ័យ? នៅអាយុ ១៨ ឆ្នាំ ឬ២១ឆ្នាំ?​​ អាចនឹងមានការយល់ច្រឡំច្រើនទៅលើអាយុនេះ ទៅនឹង​អាយុ​នៃការបោះឆ្នោត ឬអាយុរៀបការ ឬបើក​បរ​ជា​ដើម។​ មានមនុស្សពេលវ័យជាច្រើន​ដែលមានអាយុ២៥ឆ្នាំ​ដែលមិន​មាន​ភាព​ចាស់ទុំជាងក្មេងដែលមានអាយុ ១៧ឆ្នាំ។ ដូចនេះ ការ​យក​អាយុ​មក​កំណត់​ក្នុង​ការរួមភេទមិនសមហេតុផលទាំងអស់នោះទេ។ ចម្លើយសម្រាប់សំណួរនេះ គឺស្ថិតនៅលើ​ការវិភាគ​របស់​មនុស្សម្នាក់ៗ។ យុវវ័យត្រូវ​កំណត់​តម្លៃដោយផ្អែក​លើបរិបទ​នៃការរស់​នៅ​របស់​ខ្លួន។ យកតម្លៃ​ទាំងនេះ​ដាក់នៅ​កណ្តាល ហើយសម្រេច​ចិត្ត​ទៅ​លើការរួមភេទរបស់ខ្លួន។ សូមចងចាំថា «លទ្ធផល» ដែល​មនុស្សជាច្រើននិយាយមិនមែនត្រឹមតែអ្វីដែលកើតលើរាងកាយ​របស់​ខ្លួន ដូចជា​៖ ការ​មាន​​កូនដោយចៃដន្យ ឬការឆ្លងមេរោគនោះទេ។ ការរួមភេទ​អាចកំណត់​ការចាប់ផ្តើម​ដ៏មាន​អំណាច​មួយ​ទៅ​លើ​ការ​ឆ្លើយតបអារម្មណ៍របស់យុវវ័យ ហើយយុវវ័យត្រូវពិចារណា តើ​ខ្លួននឹងត្រៀមខ្លួនដូចម្តេចចំពោះអារម្មណ៍នោះ។  នេះ​មិន​មាន​ន័យ​ថា​ មនុស្សចាស់ៗព្យាយាម​​ហាម​ឃាត់អ្នកក្នុងការរួមភេទនោះទេ ប៉ុន្តែ​ដោយ​សារការរួមភេទគឺជាផ្អែកដ៏សំខាន់មួយរបស់បុគ្គល​ម្នាក់ៗ ហើយ​យុវវ័យ​​គួរ​តែមាន​អារម្មណ៍រីករាយជាមួយវា។ ការពិចារណា​​​លើ​ចំណុច​ទាំងនេះពិតជាសំខាន់ណាស់ ដូចនេះនៅពេលដែលយុវវ័យ​ចាប់ផ្តើម​ជីវិត​រួមភេទ​របស់ខ្លួន នឹងទទួល​បាន​បទ​ពិសោធន៍​វិជ្ជមាន។  វាប្រហែលជាមិនល្អនោះទេ នៅពេលដែល​យុវវ័យមិនបាន​ពិចារណា​មុន​ពេល​សម្រេចចិត្តរួមភេទ ហើយក្រោយ​មក​នឹងរកឃើញថា ការ​​ប្រព្រឹត្ត​នោះគឺជាការគិតខ្លី។ ដើម្បីរីក​រាយ​​ជាមួយ​ជីវិត​រួមភេទ​របស់​ខ្លួន យុវវ័យត្រូវ​ដឹង​ផង​ដែរថាតើខ្លួនត្រូវថែ​​រក្សា និងការពារខ្លួនយ៉ាងដូចម្តេច?។ នេះមាន​ន័យ​​​ថា​​យុវវ័យត្រូវ​ស្វែង​យល់ថា តើអ្វី​ទៅជាការរួមភេទ អ្វីទៅ​ដែល​ជាវិធី​ការ​ការពារ​មិនឱ្យមានកូន ហើយ​អ្វីទៅជាការរួមភេទដោយមានសុវត្ថិភាព និងអ្វី​ទៅ​ដែល​ខ្លួន​ចូល​ចិត្ត និង​មិន​ចូលចិត្តអំពីវា។ យវវ័យក៏ត្រូវមាន​សមត្ថភាព​ក្នុងការ​និយាយ​ថា «ទេ» ប្រសិន​បើ​ខ្លួនមិនចង់បានវា។ ការសម្រេចចិត្តរួមភេទគឺជារឿងបុគ្គល គឺជាសិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​។​ ដកស្រង់ពីគេហទំព័រសមាគមន៏រ៉ាក់

Read More
សុខភាព 

ការមានផ្ទៃពោះ ការបង្ការ និងថែទាំ

ការមានកូនដោយចៃដន្យ គឺជាការមានកូនដែលមិនចង់បាន ឬមិនបានគ្រោងទុក ឬមិនមានផែនការត្រឹមត្រូវ។ ភាពដោយចៃដន្យអាចកើតឡើងដោយ៖ គិតថាការួមភេទមួយដងមិនអាចមានកូនទេ ភាពបរាជ័យក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត រួមភេទមិនបានប្រើប្រាស់មធ្យោយពន្យារកំណើត(ប្រើស្រោមអនាម័យ…) រួមភេទពេលស្រវឹង ត្រូវគេចាប់រំលោភ… ស្ត្រីខ្លះសម្រេចចិត្តរំលូតកូន ដើម្បីបញ្ចប់ការមានកូនដោយចៃដន្យនេះ ដោយប្រើប្រាស់សេវារំលូតកូនដោយគ្មានសុវត្ថិភាព។ វិធីរំលូតកូនមានពីរយ៉ាងគឺ ការប្រើថ្នាំ និង ការប្រើឧបករណ៍៖ ការប្រើថ្នាំ៖ ផ្ទៃពោះក្រោមពីរខែអាចប្រើថ្នាំលេបបាន ដោយពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក (ហាមដាច់ខាតការរំលូតដោយខ្លួនឯង ព្រោះនាំឲ្យគ្រោះ ថ្នាក់ដល់ជីវិតបាន)។ ការប្រើឧបករណ៍៖ មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចធ្វើតាមវិធីនេះបាននៅមណ្ឌលសុខ​ភាព មន្ទីរពេទ្យបង្អែក ឬមន្ទីពេទ្យជាតិ។ជៀសវាងការមានផ្ទៃពោះប្រសើរជាងការរមលូតកូន។ ការមានកូនដោយចៃដន្យមានផលវិបាកដូចជា៖ ស្តី្រគ្មានស្វាមី កូនមិនមានខាន់ស្លា អាប់អោ​​នកិត្តិយសគ្រួសារ ដោយសារខុសប្រពៃណី សង្គមមិនផ្តល់តម្លៃ ខ្វះសមត្ថភាពចិញ្ចឹមកូន ប្រឈមនឹងការចិញ្ចឹមកូនតែម្នាក់ឯង បាត់បង់ការសិក្សា អាណាព្យាបាលមិនទទួលស្គាល់ សម្រេចចិត្តរំលូតកូន ពេលខ្លះទៅរកសេវាដែលគ្មានសុវត្ថិភាពនាំឲ្យបាត់បង់ជីវិត ការពរពោះ ៩ខែ ១០ថ្ងៃ ប៉ះពាល់ដល់សុខភាពម្តាយ បើស្ត្រីពរពោះនេះមានអាយុតិចជាង១៨ឆ្នាំ។ ស្ត្រីមានស្វាមី៖ មិនមានលទ្ធភាពចិញ្ចឹមកូនបានល្អមិនទាន់បានត្រៀមលក្ខណៈជាមុន ពួកគេមិនចង់ក្លាយជាម្តាយទាំងនៅវ័យក្មេង ទំនាក់ទំនងស្នេហាជាមួយដៃគូរកាន់តែពិបាក កូនញឹកពេកធ្វើឲ្យសុខភាពម្តាយទ្រុឌទ្រោម។ ចំពោះបុរស​៖ អាចរងការចោទប្រកាន់តាមផ្លូវច្បាប់ ប្រឈមមុខក្នុងការចាប់បង្ខំរៀបការទាំងវ័យក្មេងអាចត្រូវសងជម្ងឺចិត្តយ៉ាងធ្ង​ន់ធ្ងរ ជួនកាលអាចប៉ះពាល់ដល់ទំនាក់ទំនងដល់គ្រួសារ។ ពេលដឹងថាមានកូន (បាត់រដូវមួយខែ)​ស្ត្រីត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តដូចតទៅ៖ ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច ៤ដងមុនពេលសម្រាល ត្រូវលេបថ្នំាជាតិដែក និងចាក់ថ្នាំបង្ការតាមការណែនាំរបស់គ្រូពេទ្យ​ ត្រូវបរិភោគអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ មិនត្រូវពាក់ទ្រនាប់ជើងមានកែងចោទ ឬក្រាស់ទេ មិនត្រូវជក់បារី គ្រឿងស្រវឹង ឬគ្រឿងញៀន មិនត្រូវឈោងយករបស់ដែលនៅទីខ្ពស់ មិនត្រូវធ្វើការហួសកម្លាំង។ មធ្យោបាយពន្យារកំណើត៖ ស្រោមអនាម័យ​បុរស និង​ ​ស្រោមអនាម័យ​ស្ត្រី​ ថ្នាំលេប (១​បន្ទះ​សម្រាប់ ១​ខែ​) ថ្នាំ​ចាក់ (១​ម្ជុល សម្រាប់ ៣​ខែ​) កង​ដាក់​ក្រោម​ស្បែក​ កង​ដាក់​ក្នុង​ស្បូន (១០​ឆ្នាំ​) ការ​ចងដៃ​ស្បូន (​បញ្ឈប់​កំណើត​អចិន្ត្រៃយ៍​)  ការចង​បំពង់​មេជី​វិត​ឈ្មោល (​បញ្ឈប់​កំ​ណើ​ត​ជា​ច​ន្ត្រៃ​យ៍​) តម​ការរួម​ភេទ​តាម​វដ្ត​រដូវ (​ប្រើ​វិធី​ប្រតិទិន​) បំបៅ​ដោះ​កូន (​សម្រាប់តែ​ស្ត្រី​បំ​បៅ​កូន​ដោយ​ទឹកដោះ​)…

Read More
ផ្សេងៗ សុខភាព 

ការគ្រប់គ្រងចំណង់ផ្លូវភេទសម្រាប់យុវជនគ្រប់រូប

ការចង់រួមភេទ(​ចំណង់)គឺជា​ចំណូលចិត្ត ការជំពាក់ចិត្ត សេចក្តីស្រលាញ់ ឬ​ជាការ​ចូលចិត្ត​នូវ​វត្ថុ​ដែលជា​ទីស្រឡាញ់ ឬ​ភាពប្រសើររបស់យុវជនម្នាក់ៗ​។ ចំណង់​ផ្លូវភេទមាន​ភាពខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ហើយ​ចំណង់​របស់​មនុស្ស​ម្នាក់ៗ​តែងតែ​មិនមាន​ភាព​ស្កប់​ស្កាល់ ចំណង់​ចង់​មិនចេះ​អស់​មិនចេះ​គ្រប់ ដូច្នេះហើយ​ទើប​មនុស្ស​គ្រប់រូប​ត្រូវតែ​ធ្វើការ​គ្រប់គ្រង​នូវ​ចំណង់ភ្លូវភេទ​របស់ខ្លួន​ បើសិនជា​មនុស្ស​យើង​បណ្តោយ​ខ្លួនឯងទៅតាមចំណង់តណ្ហានោះនឹង​អាចមានជួបរឿងអាស្រូវ ​ជាប់ទោសទណ្ឌ ឬបញ្ហា​សុខភាព និងគ្រោះថ្នាក់​ដល់​ជិវិតក៏មាន​។ ​ចំណង់​ផ្លូវភេទ គឺ ជា​បំណងប្រាថ្នា​សម្រាប់​សកម្ម​ភាព​ផ្លូវភេទ ហើយ​ចំណង់​ផ្លូវភេទ​ត្រូវបាន​កំណត់ដោយ កត្តា​ជិ​វ​សាស្ត្រ​ផ្លូវចិត្ត និង សង្គម​។ មនុស្ស​មាន​ចំណង់​ផ្លូវភេទ​តាមរបៀប​ជាច្រើន (​ការចង់បាន​ការបង្ហាញ​ផ្លូវភេទ ឬ អារ​ម្ម​ណ៏​ទាក់ទាញ​ផ្លូវភេទ​) ហើយ​ការ​មាន ចំណង់​ផ្លូវភេទ​មិនមែន​មានតែ​វិធី​មួយ “​ធម្មតា​” នោះឡើយ​។ ​មនុស្ស​សឹងតែ​គ្រប់រូប​សុទ្ធ​តែមាន​ចំណង់​ផ្លូវភេទ ជួនកាល​មានចរិត​តឹងតែង​ថែម​ទៀតផង​មនុស្ស​អាច​មាន​ចំណង់​ចំពោះ​មនុស្ស​ម្នាក់ទៀត (​ដែលមាន​ភេទ​ដូចគ្នា ភេទ​ផ្សេងគ្នា ឬ​ភេទ​ទាំងពីរ​) ហើយ​ពួកគេក៏​អាច​នឹងមាន​ចំណង់​ទូ​ទៅ​ដែល​មិនចាំបាច់​មាន​មនុស្ស​ផ្សេងទៀត​។ បន្ថែម​ពីលើ​នេះ​កម្រិត​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​អាច​ផ្លាស់ប្តូរ​ក្នុង រយៈពេល​ដ៏​ខ្លី ឬ​ក្នុង​ដំណើរ​ជីវិត​របស់គេ គេ​អាចមាន​ចំណង់​ផ្លូវភេទ​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត បើទោះបី​ជាការ ឆ្លើយតប​ខាង​រាងកាយ របស់គេ​មានការ​ផ្លាស់ប្តូរ​ទៅតាម​អាយុ​ក៏ដោយ​។ ជា​ញឹកញាប់​មនុស្ស​មាន​ការយ​ល់​ច្រ​លំ​ចំណង់​ផ្លូវភេទ ឬ​ការទាក់ទាញ​ផ្លូវភេទ​ទៅនឹង បទ​ពី​សោធ​ន៍​ផ្នែក​មនោសញ្ចេតនា ឬ​រាងកាយ​ផ្សេងទៀត ។ សម្រាប់​មនុស្ស​ជាច្រើន​អារ​ម្ម​ណ៍​ស្រមើស្រមៃ​អាចបង្កើត ឬ​បង្កើន​ចំណង់ផ្លូវភេទ​បាន ហើយ​ការ​គិតដល់​សកម្មភាព​រួមភេទ​ជា​រឿង​ធម្មតា មិនមែនជា​រឿង​គួរ​ខ្មាសអៀន​ឡើយ និង​ការប្រើ​អារ​ម្ម​ណ៏​ស្រមើ​ស្រ​ម៉ៃ​ដល់ សកម្មភាព​រួមភេទ មិនមែន​មានន័យថា ចង់​ប្រព្រឹត្ត​សកម្មភាព​នោះឡើយ​។ វា​មិនមែន​មានន័យថា បុគ្គល​ដែលមាន​អារ​ម្ម​ណ៍​ស្រមើ​ស្រ​ម៉ៃ ដល់​ការ​រួមភេទ នឹងមាន​ការប្រព្រឹត្ត​តាម​ការ​ស្រមើ​ស្រ​ម៉ៃ​របស់ខ្លួន​នោះឡើយ​។ មាន​កត្តា​មួយចំនួន​ដូចជា កត្តា​សង្គម មនោស​ញ្ចេ​ត​នា និង​រូ​បរាង្គកាយ បាន​ជួយ​កំណត់ចំណង់​របស់​មនុស្ស​ក្នុងការ​បង្ហាញ​ពី​អារ​ម្ម​ណ៏​ផ្លូវភេទ ហើយ​ជារឿយៗ កត្តា​ទាំងនេះ​វា​មាន​ទំនាក់ទំនង​គ្នា​។ ដូច្នេះ ហើយ ត្រូវតែ​ធ្វើការ​គ្រប់គ្រង​កុំ​ឱ្យមាន​បញ្ហា ដូចជា​កត្តា​សង្គម​បាន​អូសទាញ​មនុស្ស​ជាពិសេស​ទៅលើ​យុវវ័យ​ឱ្យប្រើ​ប្រាស់​ នូវ​គ្រឿងញៀន គ្រឿង​ស្រវឹង​ដែល​អាចធ្វើ​ឱ្យគេ​បាត់បង់​ស្មារតី​នឹង ប្រព្រឹត្ត​នៅ​អំពើរ​មិន​ត្រឹម​ត្រូវបាន​។ ​បើទោះបីជា​សិទ្ធ​ផ្លូវភេទ ចំណង់​ផ្លូវភេទ មិនត្រូវ​បាន​គេ​ហាមឃាត់​ដល់​បុគ្គល​ម្នាក់ៗ​ក៏ដោយ តែ​បុគ្គល​គ្រប់រូប​ជាពិសេស យុវវ័យ ដែលជា​ ទំពាំង​ស្នង​ឬ​ស្សី​គួរ​គប្បី​ត្រូវតែ​ចេះ​គ្រប់គ្រង​នូវ​អារ​ម្ម​ណ៏​ ផ្លូវភេទ​របស់ខ្លួន ដែល​ជំនួស​ដោយ ការលេង​កីឡា អាន​សៀវភៅ ឬ​សម្រេច បំណង​ដោយ​ខ្លួនឯង (​សេពកាម​ដោយ​ដៃ​) ។​ល​។ តែ​ចំពោះ​យុវវ័យ​ដែលមាន​ដៃគូ​រហើយ​មាន​សកម្មភាព​ផ្លូវភេទ ត្រូវ​ប្រើប្រាស់ មធ្យោបាយ​ពន្យារកំណើត​ដូចជា​ស្រោមអនាម័យ​បុរស…

Read More