ចំណេះដឹងសកល 

មហាប្រទេសចិន និងគោលនយោបាយកំណែទម្រង់

គោល​នយោបាយកំណែទម្រង់​ចិនបានចាប់អនុវត្តតាំងពី​ឆ្នាំ១៩៧៨។ មេដឹកនាំចិននាសម័យនោះបានដាក់ចេញនូវគោលនយោបាយ និងបានប្រើប្រាស់​នូវ​វិធីសាស្ដ្រ​ខ្លួនប្រកបដោយមហិច្ឆតា រួមជាមួយនឹងការតាំងចិត្តខ្ពស់។​ សៀវភៅ​រលក​ចិន​ស្តីពី​ការ​ងើប​ឡើង​នៃ​អារ្យ​រដ្ឋ​ (ចាង ​វួយវួយ​, ​ឆ្នាំ២០១១) បានរៀបរាប់ពីគោល​នយោបាយកំណែទម្រង់ចិនមាន ៩ ​ចំណុច​ រួមមាន៖ ព្យាបាល​អ្នក​ជំងឺ​នយោបាយ​ពី​មុន​មក​ដោយ​ប្រជាជន​រាប់​លាន​នាក់​រួម​ទាំង​ និស្សិត​បញ្ញវន្ត​ត្រូវ​បាន​រៀនសូត្រ​ឡើង​វិញ​ដុសខាត់​នូវ​គំនិត​ចាស់​ដែល​រាំង​ស្ទះ​ដល់​ដំណើរការ​ទំនើបកម្ម​របស់​ចិន។ យុទ្ធនាការមនោគមន៍វិជ្ជាមហាជនផ្អែកលើជំនឿតស៊ូវណ្ណៈដែលបាន ធ្វើឲ្យប្រជាជនអាចរស់នៅក្នុងជីវិតធម្មតា និងសម្ភារនិយម។ លុប​បំបាត់​នូវ​សហគមន៍​ប្រជាជន​ទូទាំង​ជនបទ​ក្នុង​ប្រទេស​ចិន​ដើម្បី​បំបាត់ ​នូវ​ការ​ក្តោបក្តាប់​នូវ​អំណាច​សេដ្ឋកិច្ច​នយោបាយ​ និង​រដ្ឋបាល​ដែល​បាន​ធ្វើឲ្យ​ប្រជាជន​ចិន​ក្រីក្រ​លំបាក។ បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុង​ថ្នាក់​ភូមិ​នៅ​តាម​ជនបទ​គ្រប់​ ទីកន្លែង​ហើយ​ការ​បោះឆ្នោត​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ខ្លះ​នៃ​តំបន់​ ជាប់​គ្នា​ជា​ការ​សាកល្បង​​ធ្វើ​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ប្រព័ន្ធចូលនិវត្តន៍ដាច់ខាតមិនអាចលើកលែង ឬបន្ថយអាយុចូលនិវត្តន៍ ដើម្បីបានធ្វើការងាររដ្ឋជាបន្តមិនឲ្យមានដាច់ខាតត្រូវបានចិនយកទៅអនុវត្តតាំងពីថ្នាក់ដឹកនាំភូមិរហូតដល់ថ្នាក់ជាតិ ដូចនេះហើយបានជាបក្សកុម្មុយនីស្តចិនមានការដោះដូរមេដឹកនាំក្នុងសមាជបក្សរៀងរាល់១០ ឆ្នាំម្តង។ ប្រព័ន្ធប្រជាធិបតេយ្យបែបកុម្មុយនីស្ត។ ប្រព័ន្ធ​ផ្ទេរ​មន្ត្រី​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ចាស់​បង្កើត​បណ្តាញ​បក្ខពួក​ ឬ​ការ​បង្កើត​រដ្ឋ​តូច​ក្នុង​សង្គម​ធំ​ក៏​ត្រូវ​បាន​​ចិន​យក​​ទៅ​ធ្វើ​ ពិសោធន៍​នយោបាយ​ដើម្បី​កុំ​ឲ្យ​បង្ក​ជា​ឧបសគ្គ​ដល់​ការ​អនុវត្ត​គោលនយោបាយ​ របស់​រដ្ឋ​ និង​ដំណើរការ​ទីផ្សារ​សេរី។ វប្បធម៌មួយចំនួនត្រូវបានហាមឃាត់តែបង្កើននូវសមាជជួបប្រជុំជាមួយ មហាជនដើម្បីឲ្យមានការចូលរួម និងបង្កើតច្បាប់ស្ថាប័នផ្សេងដើម្បីដោះស្រាយនូវបញ្ហាដែលកើតឡើងពី ការរីកចម្រើនសង្គម និងសេដ្ឋកិច្ច។ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បាន​កើតឡើង​គ្រប់​ទីកន្លែង​ដើម្បី​ផ្តល់​គំនិត ​ដំបូលន្មាន​បែប​វិទ្យាសាស្ត្រ​ដល់​អ្នក​នយោបាយ​ទាំង​នៅ​ថ្នាក់​ខេត្ត​ទាំង​ថ្នាក់​ជាតិ។ ក្នុង​ការ​ដំឡើង​ឋានៈ​មន្ត្រី​រដ្ឋការ​នៅ​គ្រប់​កម្រិត​ចិន​ប្រើ​ប្រព័ន្ធ​ ពីរ​បញ្ចូល​គ្នា​គឺ​ការ​ជ្រើសរើស​ និង​ការ​បោះឆ្នោត​ដើម្បី​តែងតាំង​ និង​ដំឡើង​ឋានៈ​មន្ត្រី​នៅ​គ្រប់​កម្រិត។ ប្រែសម្រួលពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

តើត្រូវធ្វើដូចម្ដេចឱ្យខួរក្បាលកាន់តែឆ្លាត?

ភាពឆ្លាតវៃមិនមែនជាសមត្ថភាពតែម្យ៉ាងដែលមនុស្សម្នាក់ៗបានទទួលតាំងពីចាប់កំណើតនោះឡើយ។ តាមរយ:ការសិក្សាស្រាវជ្រាវបានបង្ហាញថាភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗ កើតឡើងតាមរយ:បទពិសោធន៏ជាក់ស្តែង ដែលពួកគេបានឆ្លងកាត់ក្នុងជីវិតរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញទៀតថាមនុស្សម្នាក់ៗអាចធ្វើការដុសខាត់ភាពឆ្លាតវៃរបស់ខ្លួនបានតាមរយ:ទង្វើងាយៗប្រចាំថ្ងៃ។ ទាញយកផលប្រយោជន៏ពីប្រព័ន្ធអ៊ីនធឺណេត គ្រប់ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណេត អ្វីដែលអ្នកធ្វើការផ្តោតសំខាន់ជាងគេគឺបណ្តាញសង្គមជាពិសេសគឺ Facebook។ ការប្រើប្រាស់បណ្តាញសង្គមគឺល្អ ប៉ុន្តែវាកាន់តែអស្ចារ្យបើសិនជាអ្នកអាចយកពេលវេលាខ្លះ ក្នុងការស្រាវជ្រាវឯកសារផ្សេងៗតាមរយ:ប្រព័ន្ធអ៊ីនធឺណេតនេះ ព្រោះឯកសាររាប់ពាន់លានត្រូវបានចែកចាយនៅទីនោះ ដែលជាអត្ថប្រយោជន៏ដ៏អស្ចារ្យក្នុងការស្រូបទាញយកចំនេះដឹងថ្មីៗ។ រំលឹកកត់ត្រានូវអ្វីដែលអ្នកបានធ្វើជាប្រចាំ វាប្រហែលជាមិនចំណាយពេលច្រើនឡើយសំរាប់អ្នកដោយគ្រាន់តែធ្វើការកត់ត្រានូវអ្វីដែលខ្លួនបានធ្វើនោះ។ ការកត់ត្រានេះនឹងជួយពន្លឿននៃការវិភាគរបស់អ្នក ក៏ដូចជាផ្តល់ថាមពលជាប្រចាំទៅដល់ខួរក្បាល។ បង្កើតនូវការកត់ត្រានូវសកម្មភាពដែលអ្នកបានធ្វើរួច និងមិនទាន់ធ្វើ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកឱ្យដឹងអំពីការងារណាដែរអ្នកគួរធ្វើមុន និងការងារណាដែលអ្នកគួរធ្វើក្រោយប៉ុននោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំនែកយ៉ាងសំខាន់ ក្នុងការបង្កើតជាប្រព័ន្ធនៃការគិតសំរាប់ខួរក្បាលដែលនឹងជួយអ្នកឱ្យមានការសំរេចចិត្តអ្វីមួយបានលឿន និងមានលក្ខណ:ជាប្រព័ន្ធ។ រាប់អានមនុស្សឆ្លាតឱ្យបានច្រើន វាមិនខុសពីពាក្យថានៅជាមួយចោរចេះលួច នៅជាមួយអ្នកលេងល្បែងចេះល្បែង។ ដូច្នេះបើសិនជាអ្នកមានការរាប់អានជាមួយមនុស្សឆ្លាតច្រើនអ្នកក៏គង់នឹងឆ្លាតដូចពួកគេផងដែរ ម្យ៉ាងវិញទៀតអ្នកនឹងទទួលបានគំនិត និងចំនេះដឹងថ្មីៗជាច្រើនពីពួកគេដែលវានឹងជួយអ្នកក្នុងការពង្រឹងភាពឆ្លាតវៃរបស់ខ្លួន។ អានឱ្យបានច្រើន ការអានគឺជាប្រភពមួយយ៉ាងសំខាន់ក្នុងការទទួលបានចំនេះដឹង។ នៅពេលដែលអ្នកអានបានកាន់តែច្រើន ខួរក្បាលរបស់អ្នកក៏នឹងពង្រីកវិសាលភាពនៃការគិតប៉ុននឹងដែរ។ អ្នកត្រូវចាំពាក្យមួយថា “រាងកាយត្រូវការអាហារ រីឯប្រាជ្ញាត្រូវការចំនេះដឹង”។ ព្យាយាមពន្យល់អ្វីដែលអ្នកដឹងទៅកាន់អ្នកដ៏ទៃ ការពន្យល់នូវអ្វីដែលអ្នកបានចេះ និងដឹងទៅកាន់អ្នកដ៏ទៃ មិនត្រឹមតែអាចជួយអ្នកឱ្យកាន់តែច្បាស់ចំពោះចំនុចទាំងនោះប៉ុននោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខួរក្បាលរបស់អ្នកមានការកត់ត្រានូវអ្វីដែលអ្នកបាននិយាយកាន់តែច្បាស់លាស់។ លើសពីនេះអ្នកក៏អាចនឹងទទួលបានចំនេះដឹងថ្មីៗត្រលប់មកវិញផងដែរ។ ដកស្រង់ប្រែសម្រួលពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

វិធីសាស្រ្ដសាងខ្លួនដើម្បីរីកចម្រើនក្នុងជីវិត

ការរស់នៅក្នុងសង្គមនាយុគសម័យបច្ចុប្បន្ននេះប្រកបដោយភាពស៊ីវិល័យ ប្រកួតប្រជែង ទាមទារបុគ្គលម្នាក់ៗត្រូវចេះអភិវឌ្ឍចំណេះដឹង ជំនាញ និងមានគោលដៅច្បាស់លាស់។ មានវិធីសាស្ដ្រខ្លះៗដើម្បីផ្ដល់ជាគំនិតសម្រាប់សាងខ្លួនលោកអ្នកឲ្យរស់ក្នុងភាពជោគជ័យ។ កំណត់គោលដៅ វាជាការបង្កើតនូវគំរោងនៃសកម្មភាព ហើយចាប់ផ្តើមធ្វើសកម្មភាពទាំងនោះស្របទៅតាមគោលដៅដែលអ្នកបានកំណត់ទុក។ បង្កើតមិត្តឱ្យបានច្រើន…បន្ថយសត្រូវ! ព្យាយាមរាប់អានមិត្តឱ្យបានច្រើន ហើយអ្វីដែលល្អបំផុតគឺការមានមិត្តដែលចេះនូវអ្វីដែលអ្នកមិនចេះ។ បង្កើនសមត្ថភាពខ្លួន ការបង្កើនសម្ថភាពរបស់ខ្លួនគឺជាការសិក្សាអ្វីដែលថ្មី និងការបង្កើនសម្ថភាពការងារឱ្យមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ មានជំនឿចិត្តលើខ្លួនឯង ជឿជាក់លើសម្ថភាព និងគោលបំណងរបស់ខ្លួន ដូចនេះសម្មភាពរបស់អ្នកនឹងប្រកបទៅដោយទំនុកចិត្ត។ ធ្វើច្រើននិយាយតិច ចូលធ្វើនូវអ្វីដែលជាកាព្វកិច្ចរបស់អ្នកដោយមិនចាំបាច់ទៅខ្វល់ថាអ្នកណាមិនធ្វើការងារឡើយ។ ពេលដែលមនុស្សទាំងនោះបានឃើញអ្នកបំពេញការងារដោយមិនមើលបំណាំពួកគេ អ្នកទាំងនោះនឹងធ្វើការងារដោយខ្លួនឯង។ បង្កើតការស្រមើស្រម៉ៃប្រកបដោយមហិច្ឆិតា បង្កើតនូវការស្រមើស្រម៉ៃនូវអ្វីដែលអ្នកចង់បាន ទោះជាពេលនេះវាមិនទាន់លេចចេញរូបរាងក៏ដោយ។ គិតបែបវិជ្ជមាន មនុស្សដែលមានការគិតវិជ្ជមាន តែងតែជាមនុស្សដែលដើរនៅក្នុងផ្លូវត្រូវជានិច្ច ហើយក៏ជាមនុស្សដែលងាយនឹងទទួលភាពជោគជ័យផងដែរ។ គិតនូវអ្វីដែលពិតប្រាកដ ការគិតអ្វីមួយដែលមានលក្ខណះប្រាកដប្រាជា នឹងមិនធ្វើឱ្យអ្នកវង្វេងផ្លូវក្នុងការទៅរកគោលដៅដែលអ្នកបានកំណត់ទុកឡើយ ផ្ទុយទៅវិញមនុស្សដែលមិនមានការគិតប្រាកដប្រាជាតែងជួបនឹងហានិភ័យជាច្រើនគ្រប់ពេលដែលពួកគេវង្វេងចេញពីគោលដៅរបស់ខ្លួន។ បំពេញការងារដោយម៉ត់ចត់ មិនចាំបាច់ធ្វើការងារឱ្យបានលឿន និងឆាប់រហ័សឡើយ អ្នកគួរណាស់ផ្តោតលើការយកចិត្តទុកដាក់លើការងាររបស់ខ្លួនប្រសើរជាង។ ព្រោះថាបើលឿនខ្ជីខ្ជៀរ អ្នកប្រកដជាត្រូវចំណាយពេលបកមកធ្វើការនោះម្តងទៀត។ ស្វែងរកផលប្រយោជន៏ពីហានិភ័យ អ្នកប្រហែលជាធ្លាប់លឺពាក្យមួយឃ្លាដែលបាននិយាយថា “សំណាងនៅក្នុងគ្រោះថ្នាក់” ពាក្យនេះពិតជាត្រឹមត្រូវណាស់។លោកអ្នកមិនគួរណាមានភាពភ័យខ្លាចំពោះហានិភ័យទៀតឡើយ ហើយរងចាំចាប់យកផលប្រយោជន៏ដែលកើតឡើងក្នុងហានិភ័យនោះ៕ ដកស្រង់ពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

ផ្លាស់ប្តូរការគិត..ផ្លាស់ប្តូរសកម្មភាព…ទើបជីវិតជោគជ័យ!

បុគ្គលច្រើនណាស់ដែលមានការខិតខំប្រឹងប្រែងក្នុងជីវិត ប៉ុន្តែអ្វីដែលទទួលបានគឺមិនសូវជាខុសពីលទ្ធផលកាលពីអតីតកាលឡើយ។ នេះមិនមែនមកពីពួកគាត់គ្មានចំនេះដឹង ជំនាញ និងបទពិសោធន៏នោះទេ តែអ្វីកើតឡើងដោយសារតែពួកគេមានការគិត និងសកម្មភាពដដែលៗទើបលទ្ធផលដែលទទួលបានមកនោះនៅតែដដែល។ ប្រសិនបើអ្នកមិនចង់មានបទពិសោធន៏ក្នុងការទទួលលទ្ធផលដដែលៗទេនោះ ។ ជំហានដំបូងគឺអ្នកគួរតែផ្លាស់ប្តូរការគិត និងសកម្មភាពរបស់អ្នកជាមុនសិន ទើបអាចស្វែងរកភាពជោគជ័យបាន។ មានទំនួលខុសត្រូវខ្ពស់ ការមានទំនួលខុសត្រូវមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់មានការអភិវឌ្ឍន៏ខ្លួនទៅរកភាពជោគជ័យប៉ុននោះទេ តែថែមទាំងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនមានការគោរពរាប់អានច្រើនទៀតផង។ ទំនួលខុសត្រូវទាំងនោះសំដៅទៅលើជំរើស ការគិត សកម្មភាព និងឥរិយាបថរបស់អ្នក។ រៀបចំសកម្មភាពស្របទៅនឹងគោលដៅ រាល់ថ្ងៃអ្នកធ្លាប់បានពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ថាតើវាជាសកម្មភាពដែរស្របទៅនឹងគោលដៅរបស់អ្នកហើយឫនៅ? បើសិនជាសកម្មភាពទាំងនោះផ្ទុយពីអ្វីដែលអ្នកបានកំណត់ទុកនោះ អ្នកនឹងត្រូវចំណាយពេលវេលាយូរ និងមិនងាយឈានទៅរកភាពជោគជ័យឡើយ។ ចាប់ផ្តើមជាមួយនឹងសកម្មភាពប្រចាំថ្ងៃ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរក្នុងរយ:ពេលយ៉ាងយូរ ៦ ខែ។ មានក្តីសុបិន្តប្រកបដោយមហិច្ឆិតា ក្នុងការជំរុញខ្លួនឱ្យទៅដល់ចំនុចជោគជ័យខ្ពស់នោះ អ្វីដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកក្តីសុបិន្តរបស់អ្នកជាមុនសិន។ សុបិន្តទៅដល់រូបភាពដែលអ្នកទទួលបានជោគជ័យ អ្វីដែលអ្នកចង់បាន និងភាពរីករាយប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ បន្តការរៀនសូត្រ កុំពេញចិត្ត និងមានអំនួតនូវអ្វីដែលអ្នកបានចេះដឹង។ ចំនេះវិជ្ជាគឺគ្មានព្រំដែនកំណត់ឡើយ។ហើយអ្វីៗបានអភិវឌ្ឍន៏ទៅមុខឥតឈប់ឈរ!បើសិនជាអ្នកមិនព្រមដាក់ចិត្តបន្តការរៀនសូត្រទេនោះ អ្នកនឹងត្រូវដើរថយក្រោយ!

Read More
ចំណេះដឹងសកល 

ព្រះបាទជ័យវរ្ម័នទី៧៖ ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោក…

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដីអោយផុតពីការត្រួតត្រារបស់បរទេស។ ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ទ្រង់ជាព្រះរាជាខ្មែរមួយអង្គ ដែលយកចិត្តទុក្ខដាក់ខ្លាំងលើវិស័យសុខាភិបាល សម្រាប់រាស្ដ្រទ្រង់។ បើតាមសិលាចារឹកមួយនៅសាយហ្វុង (ទល់មុខរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បច្ចុប្បន្ន) ក៏បានបង្ហាញអោយឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខរបស់បណ្ដាប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា “ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត”។ បើនិយាយពីការកសាងវិស័យសុខាភិបាល ព្រះអង្គគឺជាស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោក។ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានការសាងសង់ប្រាសាទជាច្រើននិងសាលាឆទានផ្សេងៗទៀត ព្រមទាំងមន្ទីរពេទ្យជាង១០០កន្លែងផងដែរ។ បើតាមលោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិសិល្បៈមកពីសកលវិទ្យាល័យទីក្រុងឡុង បានពន្យល់ពី​របៀបមន្ទីរពេទ្យទទួលបានបុគ្គលិកនិងផ្គត់ផ្គង់ និងមូលហេតុអ្វីដែលអ្នករាល់គ្នាអាចប្រើប្រាស់មន្ទីរពេទ្យទាំងនោះ ដូចមាននៅក្នុងសម្តីរបស់គាត់ដែលបានផ្សាយតាមសាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស BBC ដូចខាងក្រោមនេះ៖  «ទាក់ទងនឹងវិស័យសុខាភិបាល នៅពេលចាប់ផ្តើមរជ្ជកាលរបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧បានកសាងមន្ទីរពេទ្យដ៏ច្រើនសម្បើម រហូតដល់ចំនួន១០២មន្ទីរពេទ្យ មានបុគ្គលិកមន្ទីរពេទ្យ សម្ភារៈគាំទ្រ សម្ភារៈចម្អិន គ្រូពេទ្យព្យាបាលដោយលំហាត់ប្រាណ ដូច្នេះយើងកំពុងពន្យល់ពីរឿងនីមួយៗនេះ។ យើងបានធ្វើកំណាយរកឃើញភស្តុតាងទាំងនោះជាច្រើន ជាពិសេសនៅភាគឥសានប្រទេសថៃ។ មន្ទីរពេទ្យត្រូវបានរៀបចំនៅខាងក្រៅទីក្រុង ដូច្នេះប្រជាជនអាចនាំទៅកាន់ទីនោះនិងស្ថិតនៅឆ្ងាយពីសម្លេងអ៊ូអរក្នុងការរស់នៅទីក្រុងដើម្បីទទួលការថែទាំដោយអ្នកជំនាញ។ មន្ទីរពេទ្យទាំងនោះទទួលការផ្គត់ផ្គង់ឱសថ ហើយបើតាមសិលាចារិកមួយក្នុងចំណោមសិលាចារិកជាច្រើននៅអង្គរ បានបង្ហាញយ៉ាងច្បាស់លាស់ពីចំនួនផលិតផលឱសថផងដែរ។ “ទ្រង់បានសាងនូវមន្ទីរពេទ្យចំនួន ១០២ សម្រាប់ព្យាបាលរោគពាសពេញនគរដោយមានបុគ្គលិក មានគ្រូពេទ្យ បង្កើតឲ្យមានគ្រឿងបរិភោគ និងមានឱសថគ្រប់យ៉ាង មនុស្សគ្រប់វណ្ណៈ អាចចូលព្យាបាលបាននៅក្នុងមន្ទីរពេទ្យដូចគ្នា។ ក្នុងមួយឆ្នាំៗ វិស័យសុខាភិបាលរបស់ព្រះអង្គ បានចាយវាយស្រូវ អង្ករ អស់ ១១១៩២តោន ល្ងអស់ ២១២៤គ.ក្រ ក្រវ៉ាញ ១០៥គ.ក្រ ខ្លឹមច័ន្ទន៍ ៣៤០២គ.ក្រ ថ្នាំគ្រុន ៤០០០គ្រាប់ ថ្នាំឫសដូងបាត ១៩៦០ប្រអប់។ ក្រៅពីនេះ ឃ្លាំងព្រះរាជទ្រព្យ បានបើកឲ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួនជាដើម ចំនួនបីលើកក្នុងមួយឆ្នាំៗ។”មីសែលត្រាណេ ពួកគេក៏មានប្រើប្រាស់មាស និងគ្រឿងប្រណិតដែលបានប្រគល់ជូនមន្ទីរពេទ្យនីមួយៗរៀងរាល់ត្រីមាស។ ហើយមុខផលិតផលថ្លៃៗបំផុតគឺបានមកពីឃ្លាំងឱសថផ្ទាល់របស់ព្រះអង្គ ដូច្នេះវាធ្វើឱ្យមានគំនិតមួយពីមនុស្សធម៌របស់ចក្រភពនេះ យោងទៅតាមខាងក្រៅមន្ទីរពេទ្យនីមួយៗ…

Read More
ចំណេះដឹងសកល 

គោលនយោបាយអាមេរិកថ្មីសម្រាប់អាស៊ី៖ ឥណ្ឌូប៉ាស៊ីហ្វិក

យុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាលត្រាំ គឺធានាឱ្យអាមេរិកមានឧត្តមភាព និងភាពលេចធ្លោមុខមាត់ជាថ្មីនៅតំបន់នានា ដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក គឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើត។ អ្វីដែលគោលនយោបាយសហរដ្ឋអាមេរិកចង់ឆ្លុះបញ្ចាំង៖ ទី១ តួនាទីដែលធំជាងមុនរបស់មហាអំណាចថ្មីថ្មោងឥណ្ឌា ទាំងសេដ្ឋកិច្ចនិងសន្តិសុខតំបន់។ ទី២ អាមេរិកចង់ពង្រីកនូវតួនាទីរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងបរិបទនេះ យើងអាចមើលឃើញថាកម្ពុជា ស្ថិតគឺស្ថិតនៅចំកណ្តាលតំបន់នេះ ខណៈខ្លួនមានទំនាក់ទំនងជាយុទ្ធសាស្ដ្រជាមួយមហាអំណាចចិន។ អាមេរិកចង់ឲ្យប្រទេសឯករាជ្យដែលមានស្ថានភាពនិងគោលដៅដូចគ្នា នឹងអាចរីកចម្រើនទាំងអស់គ្នា។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក គឺធានាបាននូវសេរីភាពនិងសន្តិភាព  ប៉ុន្តែជាគោលនយោបាយមួយ ជំរុញឱ្យរដ្ឋាភិបាលនានាផ្តល់សិទ្ធិសេរីភាពនិងអំណាចដល់ពលរដ្ឋ ហើយអំណាចរដ្ឋត្រូវតែមានធម្មានុរូប។  ចក្ខុវិស័យរបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនទាត់ចោលប្រទេសណាមួយចោលនោះទេ ហើយអាមេរិកបានបើកចំហរចំពោះការធ្វើដំណើរទៅមុខរបស់ប្រទេសនានា។  សហរដ្ឋអាមេរិកមានមូលដ្ឋាន និងបុគ្គលិកការទូតច្រើននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដៃគូនិងសម្ព័ន្ធមិត្តអាមេរិកគ្មាននរណាអាចប្រៀបធៀបបាននោះឡើយ ក្នុងអាស៊ាន និងអេប៉ិច ដែលជាវេទិកាតំបន់ដោយមានការបើកចំហរ និងសេរី។ សហរដ្ឋអាមេរិក បានវិនិយោគច្រើនទៅក្នុងស្ថាប័នតំបន់ទាំង២ដើម្បីធានាបាននូវភាពរីកចម្រើននិងសន្តិសុខក្នុងតំបន់ ហើយអាម៉េរិកនឹងធ្វើការដោះស្រាយបញ្ហាវិវាទដោយច្បាប់អន្តរជាតិនិងតំបន់៕ សម្រង់អត្ថបទពី RAC Media

Read More
ចំណេះដឹងសកល 

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគូស្នេហ៍ ឬគូស្រករ

ការជ្រើសរើសគូស្នេហ៍គឺផ្អែកលើមូលដ្ឋានចម្បង២គឺ ១. តម្រូវការខួរក្បាល ២. តម្រូវការបេះដូង។ ក្នុងសម័យកាលមុន ប្តីប្រពន្ធភាគច្រើនលើសលប់ គឺកើតចេញពីការរៀបចំទុកដាក់ពីឪពុកម្តាយ នៅក្នុងនោះ កូនកម្លោះក្រមុំខ្លះមិនដែលទាំងស្គាល់មុខគ្នាផង។ អាពាហ៍ពិពាហ៍បែបនេះ គឺជាការជ្រើសរើសគូស្នេហ៍ដោយប្រើតម្រូវការខួរក្បាល។ កាលពីសម័យមុន មានគូស្នេហ៍តិចតួចប៉ុណ្ណោះដែលជ្រើសរើសដោយប្រើបេះដូង ដែលគេហៅថាក្តីស្រលាញ់ចិត្តនឹងចិត្ត។ ឯសេចក្តីសុខរបស់មនុស្សគឺស្ថិតលើបេះដូង។ សំគាល់: អ្នកធំ >>> អាងអំណាច អ្នកមាន ​​​ >>> អាងទឹកលុយឬទ្រព្យ អ្នករៀនសូត្រ >>> អាងចំណេះឬជំនាញ ការអាងនេះជាគុណតម្លៃដែលបណ្តុះចរិតមនុស្សអោយឃ្លាតចាកឆ្ងាយពីតម្រូវការបេះដូង។ តើតម្រូវការខួរក្បាលមានអ្វីខ្លះ? តើតម្រូវការបេះដូងមានអ្វីខ្លះ? ១. តម្រូវការខួរក្បាល ទិដ្ឋភាពនៃតម្រូវការខួរក្បាល គឺផ្តោតសំខាន់តែលើវិធីសម្រួលជីវិតរស់នៅឲ្យរលូន។ សម្រាប់តម្រូវការខួរក្បាល គឺបុរសនារីត្រូវការ៖ – រូបសម្បត្តិៈ សម្រស់យ៉ាងដូចម្តេច? ស្អាត… សង្ហារ… – កម្រិតវប្បធម៌ៈ រៀនដល់ថ្នាក់ណា មានជំនាញវិជ្ជាជីវៈអ្វី? – ការងារៈ ជាប្រភេទការងារល្អ? ប្រាក់ខែច្រើន? – បុគ្គលិកលក្ខណៈ ស្លូត សុភាព រមទម្យ កាច… – វង្សត្រកូលៈ ថ្លៃថ្នូរ? កិត្តិយស? – កម្រិតជីវភាពៈ ជាគ្រួសារអ្នកមាន អ្នកមធ្យម? – តួនាទីឬអំណាចៈ ឋានៈបូន្យស័ក្តិកម្រិតណា? – វ័យៈ ក្មេង ចាស់… – ភិនភាគៈ សម្បុរ? កំពស់? – ។ល។ និង។ល។ ២. តម្រូវការបេះដូង តម្រូវការបេះដូងគឺមិនទាក់ទងនឹងលុយកាក់ ឬទ្រព្យសម្បត្តិ ឬរូបសម្បត្តិឡើយ ពោលគឺបេះដូងត្រូវការក្តីស្រលាញ់ពិត។ ការឲ្យអទិភាពតែលើខួរក្បាល តែបេះដូងមិនបើកទទួល >>> បេះដូងខ្វះអាហារ >>> បេះដូងរីងរៃ និងគ្រាំគ្រា…

Read More
ចំណេះដឹងសកល 

ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌

កូនៗមិនអាចទទួលបានក្តីស្រលាញ់នោះឡើយ ប្រសិនបើឪពុកនិងម្តាយមិនបានទទួលអារម្មណ៍ស្រលាញ់រវាងគ្នាទេនោះ ព្រហ្មវិហារធម៌ជាគ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងសង្គមខ្មែរ។ ព្រហ្មវិហារធម៌ជារាសី១ក្នុងចំណោមរាសីទាំង១២ក្នុងជំនឿដូនតាបុព្វបុរសខ្មែរ។ ចំពោះទំនាក់ទំនងស្នេហាវិញ ព្រហ្មវិហារធម៌ជាកូនសោរបើកបេះដូងបុរសនារី ពោលគឺវាធ្វើអោយធ្លាក់ក្នុងអន្លង់ស្នេហ៍រវាងគ្នា។ – តើឪពុកម្តាយធ្វើដូចម្តេចទើបក្លាយជា: “ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌”? – តើធ្វើដូចម្តេចទើបកូនៗទទួលបានអារម្មណ៍ស្រលាញ់ពិតប្រាកដពីឪពុកម្តាយ? ព្រហ្មវិហារធម៌ជាធម៌ដ៏ផូរផង់ ហើយវាមិនអាចកើតមានចំពោះមនុស្សមិនបរិសុទ្ធនោះឡើយ ពោលគឺកើតមានលើមនុស្សដែលប្រកាន់ខ្ជាប់នូវកាយសុច្ចរិត វិចីសុច្ចរិតនិងមនោសុច្ចរិត។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។ ១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បើមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកើតមានឡើយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកើតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។ ២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វើអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡើយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកើតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។ ៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយើងស្រលាញ់។ បើខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡើយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វើអោយខ្លួនឯងមានអារម្មណ៍រំភើបរីករាយចិត្ត។ បែបនេះមុទិតាកើតមានបានលុះត្រាតែធ្វើអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភើបរីករាយចិត្ត ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។ ៤. ឧបេក្ខា មានន័យថា មិនរើសអើង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វើអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកើតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។ ឪពុកឬម្តាយគ្រប់រូបខំធ្វើពលីកម្មនិងលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីភាពរីកចម្រើននិងអនាគតបវររុងរឿងនៃកូនៗរបស់ខ្លួន។ រីឯទឹកចិត្តឪពុកម្តាយចំពោះកូនពិតជាធំធេងនិងជ្រាលជ្រៅមិនអាចវាស់បាន។ “ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីម៉ែ(ម៉ាក់)ទេ… ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីពុក(ប៉ា)ទេ…” នេះជាសំដីរបស់បុត្រធីតាដែលរស់នៅខ្វះភាពកក់ក្តៅ ខ្វះសេចក្តីស្រលាញ់ពិត។ នៅពេលឮសំដីរបស់បុត្រធីតាដែលអធិប្បាយថា “កូនមិនទទួលបានក្តីស្រលាញ់ពីខ្លួន” ឪពុកឬម្តាយស្ទេីរគាំងបេះដូង និងស្លុតចិត្តជាខ្លាំង ដែលមានន័យផ្ទុយស្រឡះពីទឹកចិត្តរបស់ខ្លួនចំពោះកូន។ តើហេតុអ្វីបានជាបុត្រធីតាមិនអាចទទួលបានអារម្មណ៍ស្រលាញ់ពីឪពុកម្តាយ? ការយល់ដឹងពីអត្ថន័យនិងធាតុនៃក្តីស្រលាញ់គឺជារឿងចាំបាច់។…

Read More
ចំណេះដឹងសកល 

គន្លឹះសន្តិសុខចំនួន ៥ ដែលអ្នកត្រូវធ្វើក្នុងការ ការពារផ្ទះរបស់អ្នក

គណនីធនាគារ, លេខទូរស័ព្ទ, រូបភាពក្រុមគ្រួសារ និងឯកសារការងារ គឺជាទិន្នន័យផ្ទាល់ខ្លួន (personal data) ដែលយើងត្រូវធ្វើការថែរក្សាទុកនៅផ្ទះឲ្យមានសុវត្ថិភាព។ខាងក្រោមនេះគឺជាគន្លឹះសន្តិសុខចំនួន ៥យ៉ាងដែលអ្នកគួរធ្វើៈ ១. ពាក្យសម្ងាត់គឺជាកូនសោរចូលទៅកាន់ផ្ទះឌីជីថលរបស់អ្នក នៅពេលដែលហេគឃ័រអាចចូលទៅកាន់គណនីណាមួយ នោះពួកគេនឹងអាចចូលទៅកាន់អ្វីៗទាំងអស់។​ តើអ្នកត្រូវប្រើប្រាស់សោរតែមួយដើម្បីចាក់ទ្វារ ចាក់បង្អួច និងចាក់ទូរដែករបស់អ្នក? ចំលើយប្រាកដណាស់គឺ​​ “មិនមែនទេ (NO)”​ ។ នេះហើយគឺជាហេតុផលដែលអ្នកមិនត្រូវប្រើប្រាស់ពាក្យសម្ងាត់តែមួយ សម្រាប់រាល់គណនី ឌីជីថលទាំងឡាយរបស់អ្នក។ បង្កើតពាក្យសម្ងាត់ដែលមានភាពស្មុគស្មាញ ដែលមិនមានឈ្មោះរបស់អ្នក ពីព្រោះអ្នកមិនដែលបិទអាស័យដ្ឋានផ្ទះអ្នកនៅលើកូនសោរផ្ទះឡើយ។ អ្នកមិនគួរសរសេរពាក្យសម្ងាត់ឲ្យអ្នកដទៃបានឃើញឡើយ ដូចទៅនឹងមិនគួរទុកកូនសោរផ្ទះរបស់ជាសាធារណៈនោះដែរ។ ២. កុំបើកទ្វារផ្ទះដល់ជនប្លែកមុខ ពាក្យចាស់ពីដើមនៅតែត្រូវនៅក្នុងសម័យឌីជីថល (មិនត្រូវបើកទ្វារផ្ទះដល់ជនមិនស្គាល់)។ ប៉ុន្តែយើងមិនមែនបើកទ្វារផ្ទះជាក់ស្តែងនោះទេ គឺអ្នកមិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ដែលអ្នកមិនស្គាល់ ឬដោតឧបករណ៍ចល័ត​ (មានដូចជា USB, …) ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកឡើយ។ ការធ្វើដូចនេះ គឺមានន័យថាមិនអនុញ្ញាតឲ្យជនដែលអ្នកមិនស្គាល់ចូលទៅក្នុង ផ្ទះរបស់អ្នកឡើយ។ សម្រាប់ឧបករណ៍ឥតខ្សែរ (wireless) សូមធ្វើការបិទមុខងារ Bluetooth នៅពេលដែលអ្នកមិនប្រើប្រាស់។ ការដែលយើងបើកវាទុកចោល គឺមានន័យថាដូចជាបើកបង្អួចផ្ទះសម្រាប់ឲ្យនរណាម្នាក់ធ្វើការតោងឡើងចូល និងចេញពីផ្ទះអ្នកដូច្នេះដែរ។ ៣. សូមមានការប្រុងប្រយ័ត្នចំពោះសំបុត្រដែលផ្ញើរមក នៅពេលដែលនរណាម្នាក់បង្ហាញខ្លួននៅចំពោះមុខទ្វារផ្ទះរបស់អ្នក អ្នកអាចដឹងថាជានរណាដោយមើលមុខ ឬសាកសួរអំពីអត្តសញ្ញាណ។ សូមធ្វើដូចគ្នានេះនៅពេលដែលអ្នកទទួលបានសារអ៊ីម៉ែលដើម្បីប្រាកដថាអ្នកដែលផ្ញើរ មកនោះគឺយើងស្គាល់ (មិនមែនជា scammers  ដែលព្យាយាមចូលទៅក្នុងផ្ទះរបស់អ្នកនោះទេ)​។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែមើលឃើញឈ្មោះអ្នកផ្ញើរ, សូមត្រួតពិនិត្យទៅលើ e-mail address​ និងមើលខ្លឹមសារនៅក្នុងនោះ។ បើសិនជាខ្លឹមសារមើលទៅហាក់ដូចជាសង្ស័យ សូមសាកសួរមិត្តភ័ក្រអ្នកភ្លាមដើម្បីធ្វើការផ្ទៀងផ្ទាត់។ ៤. ប្រើប្រាស់សោរដែលមាំ ដូចគ្នាទៅនឹងសោរដែលអ្នកទិញសម្រាប់ចាក់សោរផ្ទះរបស់អ្នកអញ្ចឹង​ គឺជ្រើសរើសសោរដែលមាំ និងមានគុណភាពល្អ ហើយវាគឺដូចគ្នាទៅនឹង​ពិភពឌីជីថលដែរ។ គឺមានន័យថា អ្នកត្រូវតែធ្វើការអាប់ដេតកម្មវិធីទាំងអស់ដែលអ្នកប្រើប្រាស់ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ការពារប្រឆាំងមិនឲ្យហេគឃ័រជ្រៀតចូលទៅក្នុងឧបករណ៍ឌីជីថល។ បើសិនជាអ្នកមាននូវឯកសារសំខាងន់ដែលត្រូវការពារសុវត្ថិភាព អ្នកប្រហែលជាត្រូវគិតគូរទៅដល់ការធ្វើវិនិយោគ ទៅលើកម្មវិធីល្បីៗ​ (antivirus) ឬប្រសើរជាងនេះ ដូចជា surveillance camera ដែលបន្ថែមយន្តការសន្តិសុខមួយ បន្ថែមទៀត។ ៥.…

Read More
ចំណេះដឹងសកល 

តើធ្វើដូចម្តេចដើម្បីឱ្យមាននរណាម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយអ្នក?

ពេលខ្លះយើងជួបនរណាម្នាក់ហើយ យើងគ្រាន់តែដឹងថាវាជាសេចក្តីស្រឡាញ់។ ទោះជាយ៉ាងណាក៏ដោយ ការមើលគុណសម្បត្ដិដ៏អស្ចារ្យរបស់មនុស្សនៅមុខយើង មិនតែងតែងាយស្រួលនោះទេ។ ដូច្នេះវាជាការល្អ ក្នុងការដឹងអំពីយុទ្ធសាស្រ្តមួយចំនួន ដែលអាចធ្វើឱ្យអ្នកដែលចូលចិត្តនឹងអ្នក មានកាន់តែច្រើនឡើង។ គ្រាន់តែចាំថា មិនមានវិធីដើម្បីធ្វើឱ្យនរណាម្នាក់ធ្លាក់ក្នុងអន្លងស្នេហ៍របស់អ្នកនោះទែ តែអ្វីដែលអ្នកអាចធ្វើបាន គឺព្យាយាមបង្កើតលក្ខខណ្ឌត្រឹមត្រូវនិងមើលថាមានអ្វីកើតឡើង។ ១. យកចិត្តទុកដាក់ខ្លួនឯង៖ រូបរាងកាយដើរតួយ៉ាងធំធេងក្នុ ងករណីដែលនរណាម្នាក់នឹងត្រូវបានទាក់ទាញឱ្យទៅមនុស្សផ្សេងទៀត។ តើអ្នកថែរក្សាសុខភាពរាងកាយនិងរូបរាងរបស់អ្នកឱ្យបានល្អប៉ុណ្ណា ជាអ្វីដែលមនុស្សអាចមើលឃើញភ្លាមៗ ដូច្នេះវាមានតម្លៃដាក់ពេលវេលានិងថាមពលបន្ថែម នៅពេលអ្នកកំពុងព្យាយាមទាក់ទាញមនុស្សម្នាក់។ មនុស្សនឹងកត់សម្គាល់ថា ប្រសិនបើអ្នកមិនខ្វល់ពីខ្លួនអ្នក ហើយនេះអាចធ្វើឱ្យអ្នកណាម្នាក់បាត់បង់ចំណាប់អារម្មណ៍។ ធានាថាអ្នកមើលទៅល្អបំផុត ហាត់ប្រាណបរិភោគអាហារត្រឹមត្រូវ អនុវត្តអនាម័យត្រឹមត្រូវនិងស្លៀកពាក់សម្អាតស្អាត។ ២. ធ្វើភាពចាំបាច់មួយសម្រាប់ខ្លួនអ្នក៖ ធ្វើអ្វីមួយដែលពួកគេនឹងចងចាំ ហើយបង្ហាញពួកគេថា អ្នកមានអ្វីជាច្រើនទៀតសម្រាប់អ្នក ជាជាងគ្រាន់តែជាស្នាមញញឹមនិងរូបសម្រស់ស្អាត។ ធ្វើឱ្យប្រាកដថាបុគ្គលិកលក្ខណៈរបស់អ្នក បង្ហាញឲ្យគាត់ដឹងពីការចូលចិត្តនិងការមិនចូលចិត្តរបស់អ្នក។ ការងប់ងល់នឹងអ្វីមួយគឺមានភាពទាក់ទាញ ហើយអ្នកដទៃនឹងយកចិត្តទុកដាក់។ មានមោទនភាពចំពោះស្នាដៃរបស់អ្នក ហើយជឿជាក់លើសមត្ថភាពរបស់អ្នក។ ការទុកចិត្តគឺជាអ្វីដែលមនុស្សកោតសរសើរ ដូច្នេះកុំខ្មាស់អៀនអំពីអ្វីដែលអ្នកបានសម្រេច។ ៣. មានចិត្តសប្បុរស៖ ប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់បាន។ ប្រសិនបើអ្នកចង់អោយអ្នកដទៃយកចិត្តទុកដាក់និងថែរក្សាអ្នក អ្នកគួរតែចាប់ផ្តើមព្យាបាលអ្នកដទៃតាមរបៀបនេះផងដែរ។ មនុស្សច្រើនតែចូលចិត្ដស្រឡាញ់អ្នកដទៃ ដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ដែលមានភាពស្លូតបូតនិងមានចិត្ដសប្បុរសចំពោះអ្នកដទៃ។ ៤. បង្ហាញគុណវិបត្តិរបស់អ្នក៖ ឱ្យគាត់ដឹងថា តើអ្នកបានមកដល់ប៉ុណ្ណា។ ឧទាហរណ៍ប្រសិនបើអ្នក មានភាពសក្ដិសមនិងសកម្មឥឡូវនេះ ប៉ុន្តែអ្នកធ្លាប់ក្នុងសភាពមួយពិបាក ចូរប្រាប់មនុស្សម្នាក់អំពីការផ្លាស់ប្តូររបស់អ្នក។ ការបង្ហាញកំហុសខ្លះពីអតីតកាលរបស់អ្នក ទៅនរណាម្នាក់នឹងអនុញ្ញាតឱ្យគាត់ឬនាងមើលឃើញ ពីភាពពិតអ្នកនិងឱ្យតម្លៃកាន់តែខ្លាំងចំពោះអ្នក ៕ សូមជូនពរលោកអ្នកឆាប់ទទួលបានស្នេហាា និង សូមចុច Like Page សម្រាប់ទទួលបានព័ត៌មានថ្មីៗ! ប្រភព៖ wikihow.com

Read More