ប្រវត្តិបុគ្គលល្បីៗ 

ប្រវត្តិអធិរាជសង្រ្គាមបារាំង ណាប៉ូឡេអុង បូណាប៉ារត៍

អធិរាជ ណាប៉ូឡេអុង ​ កើត​នៅថ្ងៃ​ទី​ ១៥​ខែសីហា ឆ្នាំ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាងដ៏ក្រីក្រ​មានកូន​ច្រើន។ណាប៉ូឡេ​អុង​ នេះ​មិនមាន​ឈាម​ជ័រជាបារាំង​ទេ​ការបាន​ក្លាយ​ជាអធិរាជនៃប្រទេស​នេះ​​វារឿងដែលអស្ចារ្យណាស់​។​ ដោយ​បានទទួលការអនុគ្រោះពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន។​កើត​អាយុ​ ១១​ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អា​យុ​ ១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល ​ណាប៉ូឡេអុង​បានដំណើរ​ជីវិតយ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ទូឡុងតែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ្យ​សក្តិ​សម​ដែរ។​គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យជាអ្នក​បង្រ្កាប​ប្រជា​ជន​ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ​ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ​ជាហេតុ​ឲ្យគាត់​ទទួល​បាន​ឋានៈ​ខ្ពស់ឡើង​​។​ គាត់​​រៀបការជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីនដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរ​ជន​ជាច្រើន​ ជាហេតុ​ធ្វើឲ្យណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ ​អ៊ីតាលី​និងបាន​ជ័យ​ជម្នះជានិច្ច។ អាយុ ២៨​ឆ្នាំ​ បានក្លាយជា​ឧត្តម​សេនីយនិង​ចេញ​ទៅ​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីប បាន​ជ័យជម្នះ​ដ៏​ធំធេងជាហេតុ​ធ្វើឲ្យបាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីបនេះ​ ណាប៉ូឡេ​អុង​​គាត់បានដឹង​ច្បាស់ថា​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​បារីស ដោយសារ​ជ័យជម្នះ​របស់​ខ្លូនទើប​ប្រជាជន​រាប់អាន​ច្រើន​ រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មីកសាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។ ​អាយុ​ ៣៦ឆ្នាំ​ក៏​ប្រកាសតាំង​ខ្លួន​ជា​អធិរាជ​នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​គឺ​ជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។ កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ្យ​បាន​នូវ​គម្រោងការណ៍​នោះ។​ កាល​ដែលគាត់​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពង់ខ្ពស់​​​​​​បំ​ផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​។​​ ណាប៉ូឡេ​អុង ​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ​ក៏​បាន​ទទួលការរិះ​គន់​ថា​ ជាអ្នក​ប្រាថ្នា​ធ្វើ​ជាម្ចាស់​លើអឺរ៉ុបទាំងមូល​ ទាល់​តែ​ទីបំផុត​ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ ទាល់តែ​ត្រូវ​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​ គាត់​ក៏ប្រញាប់​មកការពារ​បារីសតែដល់​រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ ចំងាយ​ពីបារីស​ ៦០ គ.ម ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​ ឯ​ខាង​ក្រុង​បារីស​ ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​ ដែលជាខ្សែរាជវង្ស​ក្សត្រ​ចាស់​របស់​ប្រទេស​បារាំង​​ឡើង​ជា​ម្ចាស់​ផែនដីវិញ។ ណាប៉ូឡេអុង​ លាចាករាជសម្បត្តិ​ហើយ​ ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុកចិត្ត​ ទើប​បង្គាប់​ឲ្យរដ្ឋាភិបាល​បា រាំង ចាប់យក​ណាប៉ូឡេ​អុង​ ទៅបំបរបង់​ឯកោះ​ទៀត​។ ណាប៉ូឡេអុង ​ប្រាថ្នា​នឹង​ផ្តាច់បង់​ជីវិតព្រះ​អង្គ​ឯង ​តែ​មានគេ​ឃាត់​ទ្រង់ទាន់​ ក៏ត្រូវនាំ​ទៅ​ចោលឯ​កោះ ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៨១៣។ សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ ណាប៉ូឡេអុង​ក៏ពុំ​អស់ពិស។ នៅទីនោះ​ពុំដល់​មួយ​ឆ្នាំ​ផង​ក៏លប​លួចចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេសមកកាន់ទីគោក​បានទៀត។​ ល្វីស៍ទី១៨​ ​ទ្រង់​ជ្រាប​ ក៏បញ្ជូន​កងទ័ពទៅចាប់​​តែកាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ ហើយក៏ពុំ​ចាប់​ទេ​​ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ទៅវិញ។ ​ណាប៉ូឡេអុង​បានកម្លាំង​ទ័ពក៏​លើកចូល​មកកាន់​ទីក្រុង​បារីស​។​ ស្តេច​ល្វីស៍ទី១៨​ក៏​​ទ្រង់​ភៀសខ្លួន​ទៅកាន់​ប្រទេស​​​ បែលហ្សិក…

Read More
ប្រវត្តិបុគ្គលល្បីៗ 

អធិរាជ សង់ស៊ី ខាន់

សង់ស៊ី ខាន់ កើត​នៅ​ឆ្នាំ​ ១១៦២ នៅ​តំបន់​ភ្នំ នៃ​​ដែន​ដី​មង់ហ្គោល។ គាត់​បាន​ក្លាយ​ជា​មេទ័ពដ៏​ខ្លាំងពូកែ​នៅពេល​គាត់ធំដឹងក្ដី​ឡើង ហើយ​ក្រោយ​មក​ក្លាយ​ជា​​អធិរាជ​ដ៏​ល្បីល្បាញ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ពេល​ដែល​ សង់ស៊ី​ ខាន់ ចាប់កំណើត និង​ធំដឹងក្តី ម៉ុងហ្គោល​នៅមិនទាន់​ក្លាយ​ជា​ប្រជាជាតិ​រួបរួមគ្នា​មួយ​នៅឡើយទេ។ ប្រជាជន​ម៉ុង​ហ្គោល​​រស់នៅ​​​ជា​ក្រុមកុលសម្ព័ន្ធដែល​រស់នៅ​ដាច់ៗ​ពីគ្នា​ ហើយ​ពេល​ខ្លះ​ធ្វើ​សង្រ្គាម​​រវាង​គ្នា​ឯង​ទៀតផង។ចាប់តាំង​ពី​សតវត្សរ៍​ទី៧ ម៉ុង​ហ្គោល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិនក្រោម​រាជវង្ស​ថាង និង​បន្ទាប់​មកទៀត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​លៀវ (Liao)។ សង់ស៊ី​ ខាន់ ដែល​​​ឈ្មោះ​កំណើត​ថាតេមូឈីន (Temujin)គឺ​ជា​កូនប្រុស​របស់​មេក្រុម​កុលសម្ព័ន្ធ​មួយ​ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ជាច្រើន​របស់​ម៉ុងហ្គោល។នៅ​ពេល​ដែល​តេមូឈីន នៅ​ជា​ក្មេងប្រុស​ម្នាក់​នៅឡើយ ឪពុក​របស់​តេមូឈីន​ត្រូវ​ស្លាប់​ដោយ​ថ្នាំបំពុល​របស់​កុលសម្ព័ន្ធ ដែល​ជា​គូសត្រូវ ហើយ​តេមូឈីន ក៏​ឡើង​កាន់តំណែង​ជា​មេក្រុម​កុលសម្ព័ន្ធ​ជំនួស​ឪពុក។នៅអាយុ​ ១៦​ឆ្នាំ តេមូឈីនបាន​រៀបអាពាហ៍ជាមួយ​ បរតេ កូនស្រីរបស់កុលសម្ព័ន្ធ​មួយ​ផ្សេងទៀត​។ ក្រោយ​មក​ បរតេត្រូវ​បាន​ចាប់ចំរិតដោយ​​​កុលសម្ព័ន្ធសត្រូវ​មួយ តែ​ សង់ស៊ី ខាន់ អាច​ជួយ​រំដោះភរិយាខ្លួនឯង​មក​វិញបាន។មិន​យូរប៉ុន្មា​ភរិយា​សង់ស៊ី ខាន់​បាន​ផ្ដល់កំណើត​​នូវ​​កូនប្រុស​ទីមួយ​ឈ្មោះចូស៊ី។ បើទោះពេល​នោះ​ សង់ស៊ី ខាន់​មិនច្បាស់​ថា​កូនប្រុស​នោះជាកូនបង្កើត​របស់ខ្លួន​ឬយ៉ាងណា ប៉ុន្តែគាត់​​នៅ​តែ​ចាត់ទុក​ថា​​ ចូស៊ីជាកូន​បង្កើត​របស់ខ្លួន។ គាត់មានកូនប្រុស​បួននាក់ និង​កូនជាច្រើន​ទៀត​ជាមួយ​ប្រពន្ធ​ផ្សេង​ៗ​របស់គាត់។ កុលសម្ព័ន្ធ​​ដែល​កេរមរតក​ពី​ឪពុក​របស់តេមូឈីន គ្រាន់តែ​​ជា​កុលសម្ព័ន្ធ​តូច​និង​ទន់ខ្សោយ​មួយប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយ​មក​តេមូឈីន​បាន​ពង្រីក​កម្លាំងក្រុម​សម្ព័ន្ធ​របស់​ខ្លួន តាមរយៈ​ការចង​សម្ព័ន្ធមិត្ត​ និង​តាមរយៈ​ការ​ធ្វើ​សង្រ្គាម​ដណ្តើម​កាន់កាប់​កុលសម្ព័ន្ធ​ផ្សេង​ទៀត​ម្ដង​មួយ​ៗ​ជាបន្ត​បន្ទាប់។ នៅ​ឆ្នាំ​១២០៦ តេមូឈីន ដែល​មាន​វ័យ​ ៤៤ឆ្នាំ បាន​ក្លាយ​ទៅ​​ជា​មេដឹកនាំ​ម៉ុងហ្គោលដែល​រួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ គឺ​ចក្រភព​ម៉ុងហ្គោល។តេមូឈីន ត្រូវ​បាន​គេ​ផ្តល់​ងារ​ថ្មី​មួយ គឺ​ សង់ស៊ី ខាន់ (មានន័យថា​តាម​ភាសា​ម៉ុងហ្គោល​ថា “ស្តេច​ចក្រវាល”)។ ក្រោយ​ពី​បាន​បង្រួបបង្រួម​កុលសម្ព័ន្ធម៉ុងហ្គោល បង្កើត​ទៅជា​ប្រទេស​រួបរួមគ្នា​មួយ​ហើយ សង់ស៊ីខាន់ ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​ដ៏​ធំមួយ​ទៀតគឺ​ចិន ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ម៉ុងហ្គោល។ សង់ស៊ី​ខាន់​ ដឹងខ្លួន​ថា ចិន​ដែល​ធ្លាប់តែ​ត្រួតត្រា​ម៉ុងហ្គោល​រាប់សតវត្សរ៍​កន្លងមក​នោះ ប្រាកដ​ជា​នឹង​មិន​ទុកបណ្តោយ​ឲ្យ​ម៉ុងហ្គោល​នៅជា​ប្រទេស​ឯករាជ​ មាន​មេដឹកនាំ និង​កងទ័ព​ខ្លាំង​ពូកែ​នៅ​ជាប់នឹង​ព្រំដែន​របស់​ខ្លួន​នោះទេ។ ឆ្លៀត​ក្នុង​ពេលដែល​ចិន​កំពុង​​ធ្លាក់ចុះ​ទន់ខ្សោយ ដោយ​មាន​ការ​បែកបាក់​ផ្ទៃក្នុង សង់ស៊ី​ ខាន់ ក៏​បាន​សម្រេច​ធ្វើការ​វាយលុក​ទៅលើ​ចិន​មុន។នៅ​ពេលនោះប្រទេស​ចិន​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ចំណែកដោយ​មាន​នគរ​ធំៗ​បី គឺ​នគរ​លៀវ (Liao) នៅ​ប៉ែក​ខាង​ជើងនគរ​សៀ (Xia) នៅ​ខាងលិច និង​នគរ​សុង (Song) នៅ​​​ប៉ែក​ខាង​ត្បូង។ សង់ស៊ី​…

Read More
ប្រវត្តិបុគ្គលល្បីៗ 

ទស្សនគំនិតរបស់លោក លី ក្វាន់យ៉ូ

ប្រជាពលរដ្ឋឈរតជួរគ្នារង់ចាំរាប់ម៉ោង ដើម្បីបានចូល សម្តែងការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងវិមានរដ្ឋ។ ពួកគេឈរហាលភ្លៀង រង់ចាំរថយន្តដឹកសាកសពមកដល់ ដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ។ មេដឹកនាំល្បីៗ ក្នុងពិភពលោកបានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ទីកន្លែង។ ពួកគេបានផ្តល់ការគោរព និងដឹងគុណដល់បុគ្គលមួយរូបដែលទើបនឹងលាចាកលោកនេះទៅ។ បុគ្គលម្នាក់នេះបានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍប្រទេសដ៏គួរឲ្យស្ញប់ស្ញែង និងកេរ្តិ៍មរតកនៃភាពជាអ្នកដឹកនាំជា គំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ ប្រជាពលរដ្ឋសឹង្ហបុរី និងពិភពលោកធ្វើគារវកិច្ចគោរពដល់លោក លី ក្វាន់យ៉ូ ដែលជាបិតាស្ថាបនិកនៃ ប្រទេស សឹង្ហបុរី។ ក្នុងកំឡុងឆ្នាំ ១៩៥៩ នៅពេលលោក លី ក្វាន់យ៉ូ ក្លាយជានាយករដ្ឋមន្រ្តី សឹង្ហបុរីនៅជាប្រទេសក្រីក្របំផុត មួយក្នុងលោក ដែល ទើបនឹងទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ សង្គមសឹង្ហបុរីគ្របដណ្តប់ដោយអំពើ ពុករលួយ ភាពអត់ការងារធ្វើ និងខ្វះខាតទីជម្រករស់នៅ សមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ សឹង្ហបុរីជាកូនកោះតូចមួយដែលគ្មានធនធានធម្មជាតិ និងមានហានិភ័យខ្ពស់នៃជម្លោះជាតិសាសន៍ផ្សេងៗដែលរស់នៅជាមួយគ្នា។ ក្នុងរយះពេលតែ ៣០ឆ្នាំប៉ុណ្ណោះ លោក លី ក្វាន់យ៉ូ បានធ្វើឲ្យសឹង្ហបុរីប្រែខ្លួនពីប្រទេសក្រីក្រមួយ ទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនក្នុងលំដាប់ប្រទេសអភិវឌ្ឍចំបងនៅលើពិភពលោក។ ចំណូលប្រចាំឆ្នាំជាមធ្យមក្នុងមួយនាក់ បានកើនពី ៤០០ដុល្លារនាឆ្នាំ ១៩៥៩ មកដល់ ៥៦.០០០ដុល្លារនាពេលបច្ចុប្បន្ន ដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ ទីក្រុងសឹង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏រស់រវើកនៅក្នុងពិភពសេដ្ឋកិច្ចសកលលោក។ ប្រទេសសឹង្ហបុរីស្ថិតក្នុងចំណោមប្រទេសល្អប្រសើរបំផុតទាំងប្រាំក្នុងពិភពលោកទាក់ទងនឹងការបំបាត់អំពើពុករលួយ។ សឹង្ហបុរីជាទីក្រុងមួយដែលស្អាតមានរបៀប មានសុវត្ថិភាព និងខ្យល់អាកាសល្អបរិសុទ្ធ។ នេះហើយជាស្នាដៃដឹកនាំរបស់ លោក លី ក្វាន់យ៉ូ ដែលធ្វើឲ្យប្រជាពលរដ្ឋសឹង្ហបុរីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ហើយពិភពលោកកោតសរសើរនិងគោរព។ តើលោក លី ក្វាន់យ៉ូ ជានរណា? លី ក្វាន់យ៉ូ កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩២៣ នៅទីក្រុងសឹង្ហបុរី នៅក្នុងគ្រួសារចិនមួយដែលមានកំរិតជីវភាពធូរធារមធ្យម។ ជីតារបស់គាត់បានចាកចោលស្រុកកំណើតនៅក្នុងខេត្តដ៏ក្រីក្រមួយនៅភូមិភាគខាងត្បូងនៃប្រទេសចិននៅសតវត្សទី ១៩។ គាត់ជាកូនសិស្សម្នាក់ដែលរៀនពូកែនៅក្នុងសាលា ហើយលោកគ្រូរបស់គាត់បានទស្សន៍ទាយថា គាត់នឹងក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់នៅពេលអនាគត។ នៅពេលដែលជប៉ុនឈ្លានពានដែនកោះសឹង្ហបុរី យុវជន លី មានអាយុ ១៩ឆ្នាំ។ ការឈ្លានពានរបស់ជប៉ុនមានឥទ្ធិពលខ្លាំងលើជីវិតរបស់គាត់។ ទីមួយ គឺធ្វើឲ្យគាត់ភ្ញាក់ខ្លួនថា ជនជាតិអាស៊ីអាចមានសមត្ថភាពយកឈ្នះជនជាតិស្បែកសបាន។ ទីពីរ ដោយសារតែភាពព្រៃផ្សៃរបស់ទាហានជប៉ុន ធ្វើឲ្យគាត់តាំងចិត្តថា…

Read More