សុខភាព 

ជំងឺលើសសម្ពាធឈាម (HYPERTENSION)

ជំងឺលើសសម្ពាធឈាមមានន័យថាសម្ពាធឈាមលើសពី ១៤០/៩០ មីលីម៉ែត្របារត។ ការវាស់សម្ពាធឈាមត្រូវធ្វើឡើង បន្ទាប់ពីឲ្យអ្នកជំងឺសម្រាក (អង្គុយ ឬដេក) ៥ ទៅ១៥ នាទី សិន។ ជាទូទៅដើម្បីបញ្ជាក់ថាមានជំងឺលើសសំម្ពាធឈាម យ៉ាងហោចណាស់ឲ្យបាន២ទៅបីដងដែរ។ មូលហេតុ៖ ជាទូទៅជំងឺលើសឈាមកើតឡើងដោយឯកឯង គ្មានមូលហេតុច្បាស់លាស់ប្រហែលជា៩០%នៃករណី។ កត្តាគ្រោះថ្នាក់ ជក់បារី ជំងឺទឹកនោមផ្អែម របបអាហារប្រៃពេក អាយុច្រើនដែលធ្វើឲ្យសរសៃឈាមក្រិនរឹង កត្តាតំណពូជ មិនធ្វើលំហាត់ប្រាណ រោគសញ្ញា ជាទូទៅអាចអត់មានរោគសញ្ញា វិលមុខ ហ៊ឹងត្រចៀក ឈឺក្បាល ឈាមច្រមុះ រោយក ជំងឺលើសសម្ពាធឈាមចែកចេញជា ៣កម្រិត៖ >១៤០/៩០ មីលីម៉ែត្របារត កម្រិតមធ្យមគឺ សម្ពាធ >១៦០/១០០ មីលីម៉ែត្របារត កម្រិតធ្ងន់ធ្ងរគឺ សម្ពាធ >១៨០/១១០ មីលីម៉ែត្របារត ផលវិបាក ផលវិបាកទៅលើបេះដូង៖ បេះដូងក្រាស់ ជំងឺខ្សោយបេះដូង ប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមដែលចិញ្ចឹមបេះដូង។ ជំងឺខ្សោយតម្រងនោម ជំងឺដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល ពិការភ្នែក វិធានការពារ ការអប់រំ៖ ត្រូវកាត់បន្ថយការទទួលទានអាហារដែលសំបូរជាតិប្រៃ កុំពិសាបារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង ត្រូវទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន ការព្យាបាល៖ ការព្យាបាលដោយប្រើថ្នាំមួយជីវិត ការបញ្ជូន៖ មិនឆ្លើយតបនិងការព្យាបាល អ្នកជំងឺហត់និងដង្ហក់ សម្ពាធឈាមខ្ពស់ TAS លើសពី១៨០មីលីម៉ែត្របារត ឬ/នឹង TAD លើសពី១១០មីលីម៉ែត្របារត៕ ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Read More
សុខភាព 

ជំងឺស្ទះសរសៃឈាមសួត(PULMONARY EMBOLISM)

ជំងឺស្ទះសរសៃឈាមសួតជាការស្ទះភ្លាមៗពេញទាំងស្រុង ឬមួយផ្នែកនៃទងសរសៃឈាមសួត ដែលបណ្ដាលមកពីការផ្លាស់ទីរបស់កំណកឈាម។ វាជាជំងឺដែលមានការគំរាមកំហែងដល់អាយុជីវិតនិងត្រូវការសង្គ្រោះបន្ទាន់។ កត្តាហានិភ័យ៖ ៧០% ទៅ ៩០% វាបណ្ដាលមកពីការស្ទះសរសៃឈាមវ៉ែន (Vein) នៅនឹងជើង។ រោគសញ្ញា ហត់ដង្ហក់ និងដកដង្ហើមញាប់ ឈឺទ្រូងផ្នែកខាងក្រោម ឬចំហៀងទ្រូង ក្អកធ្លាក់ឈាម សន្លប់ បេះដូងដើរញាប់ សម្ពាធឈាមធ្លាក់ចុះ វិធានការពារ សម្រាកលើគ្រែ ហាមងើបដើរ ដាក់ខ្យល់អុកស៊ីសែន ការបញ្ជូន៖ រាល់អ្នកជំងឺសង្ស័យត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ឬមន្ទីពេទ្យថ្នាក់ជាតិបន្ទាន់៕ ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Read More
សុខភាព 

ជំងឺរលាកកូនទងសួតលើកុមារ (BRONCHOLITIS)

រលាកកូនទងសួតគឺបង្កឡើងដោយវីរុសនៅផ្លូវដង្ហើមផ្នែកខាងក្រោមដែលធ្ងន់ធ្ងរជាងគេលើកុមារតូចៗ និងកើតមានជារៀងរាល់ឆ្នាំ។​​គេសំគាល់ដោយសារមានស្ទះផ្លូវខ្យល់ និងវីហ្សីង (Wheezing)។ វីរុស សាំងស៊ីស្យាល់ផ្លូវដង្ហើម ជាមូលហេតុចម្បង។ ការបង្ករោគផ្សេងទៀតគឺបណ្ដាលមកពីបាក់តេរីអាចកើតមានជារឿយៗនៅកន្លែងខ្លះ។ រោគសញ្ញា៖ លក្ខណៈគ្លីនីកច្បាស់លាស់នៃរលាកកូនទងសួតនៅពេលពិនិត្យ៖ ពិបាកហូប បៅ ផឹក ដោយមកពីវិបត្តិផ្លូវដង្ហើម ផ្ទាំងទ្រូងផ្នែកខាងក្រោមផតចូលពេលដកដង្ហើមចូល (Tirage) ទ្រូងរីកប៉ោងខ្លាំង និងមានស្នូរខ្ទរខ្លាំងពេលគោះ វីហ្សីង (សំឡេងដូចហួច) ដែលមិនធូរស្រាល ក្រោយពីឲ្យថ្នាំពង្រីកទងសួត៣ដូស ស្នូរលឺដូចលាជផ្ទុះ (Crackles) ឬសំឡេងដង្ហើមទងសួត (Rhonchi)ពេលស្ដាប់ វិធានការពារ និងព្យាបាល ការព្យាបាលរលាកកូនទងសួតដែលមានដង្ហើមញាប់ ឬសញ្ញាផ្សេងទៀតនៃវិបត្តិផ្លូវដង្ហើម គឺដូចគ្នា និងការរលាកសួតដែរ។ កុមារភាគច្រើនអាចព្យាបាលនៅផ្ទះ តែកុមារដែលមានរោគសញ្ញាដូចរលាកសួត ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលចំពោះករណីដូចខាងក្រោម៖ ករណីមានរោគសញ្ញាធ្ងន់ធ្ងរ សម្បុរស្វាយដោយខ្វះអុកស៊ីសែនក្នុងឈាម មិនអាចផឹកទឹកបាន ឬមិនអាចបៅបាន ឬក្អួតគ្មានសល់អ្វីទាំងអស់ក្រោយពេលបៅឬញុំ ប្រកាច់ ឬសន្លឹម ឡេះឡះ ផ្ទាំងទ្រូងផ្នែកខាងក្រោមផតចូលពេលដកដង្ហើមចូល ស្លាបច្រមុះរីកពេលដកដង្ហើមចូល សំឡេងថ្ងូរពេលដកដង្ហើមចេញ (ចំពោះទារក) ករណីមានសញ្ញានៃវិបត្តិផ្លូវដង្ហើម ពិបាកដកដង្ហើម ពិបាកទទួលទាន បៅ ផឹក ឬនិយាយ ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Read More
ចំណេះដឹងសកល 

មហាប្រទេសចិន និងគោលនយោបាយកំណែទម្រង់

គោល​នយោបាយកំណែទម្រង់​ចិនបានចាប់អនុវត្តតាំងពី​ឆ្នាំ១៩៧៨។ មេដឹកនាំចិននាសម័យនោះបានដាក់ចេញនូវគោលនយោបាយ និងបានប្រើប្រាស់​នូវ​វិធីសាស្ដ្រ​ខ្លួនប្រកបដោយមហិច្ឆតា រួមជាមួយនឹងការតាំងចិត្តខ្ពស់។​ សៀវភៅ​រលក​ចិន​ស្តីពី​ការ​ងើប​ឡើង​នៃ​អារ្យ​រដ្ឋ​ (ចាង ​វួយវួយ​, ​ឆ្នាំ២០១១) បានរៀបរាប់ពីគោល​នយោបាយកំណែទម្រង់ចិនមាន ៩ ​ចំណុច​ រួមមាន៖ ព្យាបាល​អ្នក​ជំងឺ​នយោបាយ​ពី​មុន​មក​ដោយ​ប្រជាជន​រាប់​លាន​នាក់​រួម​ទាំង​ និស្សិត​បញ្ញវន្ត​ត្រូវ​បាន​រៀនសូត្រ​ឡើង​វិញ​ដុសខាត់​នូវ​គំនិត​ចាស់​ដែល​រាំង​ស្ទះ​ដល់​ដំណើរការ​ទំនើបកម្ម​របស់​ចិន។ យុទ្ធនាការមនោគមន៍វិជ្ជាមហាជនផ្អែកលើជំនឿតស៊ូវណ្ណៈដែលបាន ធ្វើឲ្យប្រជាជនអាចរស់នៅក្នុងជីវិតធម្មតា និងសម្ភារនិយម។ លុប​បំបាត់​នូវ​សហគមន៍​ប្រជាជន​ទូទាំង​ជនបទ​ក្នុង​ប្រទេស​ចិន​ដើម្បី​បំបាត់ ​នូវ​ការ​ក្តោបក្តាប់​នូវ​អំណាច​សេដ្ឋកិច្ច​នយោបាយ​ និង​រដ្ឋបាល​ដែល​បាន​ធ្វើឲ្យ​ប្រជាជន​ចិន​ក្រីក្រ​លំបាក។ បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុង​ថ្នាក់​ភូមិ​នៅ​តាម​ជនបទ​គ្រប់​ ទីកន្លែង​ហើយ​ការ​បោះឆ្នោត​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ខ្លះ​នៃ​តំបន់​ ជាប់​គ្នា​ជា​ការ​សាកល្បង​​ធ្វើ​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ប្រព័ន្ធចូលនិវត្តន៍ដាច់ខាតមិនអាចលើកលែង ឬបន្ថយអាយុចូលនិវត្តន៍ ដើម្បីបានធ្វើការងាររដ្ឋជាបន្តមិនឲ្យមានដាច់ខាតត្រូវបានចិនយកទៅអនុវត្តតាំងពីថ្នាក់ដឹកនាំភូមិរហូតដល់ថ្នាក់ជាតិ ដូចនេះហើយបានជាបក្សកុម្មុយនីស្តចិនមានការដោះដូរមេដឹកនាំក្នុងសមាជបក្សរៀងរាល់១០ ឆ្នាំម្តង។ ប្រព័ន្ធប្រជាធិបតេយ្យបែបកុម្មុយនីស្ត។ ប្រព័ន្ធ​ផ្ទេរ​មន្ត្រី​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ចាស់​បង្កើត​បណ្តាញ​បក្ខពួក​ ឬ​ការ​បង្កើត​រដ្ឋ​តូច​ក្នុង​សង្គម​ធំ​ក៏​ត្រូវ​បាន​​ចិន​យក​​ទៅ​ធ្វើ​ ពិសោធន៍​នយោបាយ​ដើម្បី​កុំ​ឲ្យ​បង្ក​ជា​ឧបសគ្គ​ដល់​ការ​អនុវត្ត​គោលនយោបាយ​ របស់​រដ្ឋ​ និង​ដំណើរការ​ទីផ្សារ​សេរី។ វប្បធម៌មួយចំនួនត្រូវបានហាមឃាត់តែបង្កើននូវសមាជជួបប្រជុំជាមួយ មហាជនដើម្បីឲ្យមានការចូលរួម និងបង្កើតច្បាប់ស្ថាប័នផ្សេងដើម្បីដោះស្រាយនូវបញ្ហាដែលកើតឡើងពី ការរីកចម្រើនសង្គម និងសេដ្ឋកិច្ច។ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បាន​កើតឡើង​គ្រប់​ទីកន្លែង​ដើម្បី​ផ្តល់​គំនិត ​ដំបូលន្មាន​បែប​វិទ្យាសាស្ត្រ​ដល់​អ្នក​នយោបាយ​ទាំង​នៅ​ថ្នាក់​ខេត្ត​ទាំង​ថ្នាក់​ជាតិ។ ក្នុង​ការ​ដំឡើង​ឋានៈ​មន្ត្រី​រដ្ឋការ​នៅ​គ្រប់​កម្រិត​ចិន​ប្រើ​ប្រព័ន្ធ​ ពីរ​បញ្ចូល​គ្នា​គឺ​ការ​ជ្រើសរើស​ និង​ការ​បោះឆ្នោត​ដើម្បី​តែងតាំង​ និង​ដំឡើង​ឋានៈ​មន្ត្រី​នៅ​គ្រប់​កម្រិត។ ប្រែសម្រួលពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

តើត្រូវធ្វើដូចម្ដេចឱ្យខួរក្បាលកាន់តែឆ្លាត?

ភាពឆ្លាតវៃមិនមែនជាសមត្ថភាពតែម្យ៉ាងដែលមនុស្សម្នាក់ៗបានទទួលតាំងពីចាប់កំណើតនោះឡើយ។ តាមរយ:ការសិក្សាស្រាវជ្រាវបានបង្ហាញថាភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗ កើតឡើងតាមរយ:បទពិសោធន៏ជាក់ស្តែង ដែលពួកគេបានឆ្លងកាត់ក្នុងជីវិតរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញទៀតថាមនុស្សម្នាក់ៗអាចធ្វើការដុសខាត់ភាពឆ្លាតវៃរបស់ខ្លួនបានតាមរយ:ទង្វើងាយៗប្រចាំថ្ងៃ។ ទាញយកផលប្រយោជន៏ពីប្រព័ន្ធអ៊ីនធឺណេត គ្រប់ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណេត អ្វីដែលអ្នកធ្វើការផ្តោតសំខាន់ជាងគេគឺបណ្តាញសង្គមជាពិសេសគឺ Facebook។ ការប្រើប្រាស់បណ្តាញសង្គមគឺល្អ ប៉ុន្តែវាកាន់តែអស្ចារ្យបើសិនជាអ្នកអាចយកពេលវេលាខ្លះ ក្នុងការស្រាវជ្រាវឯកសារផ្សេងៗតាមរយ:ប្រព័ន្ធអ៊ីនធឺណេតនេះ ព្រោះឯកសាររាប់ពាន់លានត្រូវបានចែកចាយនៅទីនោះ ដែលជាអត្ថប្រយោជន៏ដ៏អស្ចារ្យក្នុងការស្រូបទាញយកចំនេះដឹងថ្មីៗ។ រំលឹកកត់ត្រានូវអ្វីដែលអ្នកបានធ្វើជាប្រចាំ វាប្រហែលជាមិនចំណាយពេលច្រើនឡើយសំរាប់អ្នកដោយគ្រាន់តែធ្វើការកត់ត្រានូវអ្វីដែលខ្លួនបានធ្វើនោះ។ ការកត់ត្រានេះនឹងជួយពន្លឿននៃការវិភាគរបស់អ្នក ក៏ដូចជាផ្តល់ថាមពលជាប្រចាំទៅដល់ខួរក្បាល។ បង្កើតនូវការកត់ត្រានូវសកម្មភាពដែលអ្នកបានធ្វើរួច និងមិនទាន់ធ្វើ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកឱ្យដឹងអំពីការងារណាដែរអ្នកគួរធ្វើមុន និងការងារណាដែលអ្នកគួរធ្វើក្រោយប៉ុននោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំនែកយ៉ាងសំខាន់ ក្នុងការបង្កើតជាប្រព័ន្ធនៃការគិតសំរាប់ខួរក្បាលដែលនឹងជួយអ្នកឱ្យមានការសំរេចចិត្តអ្វីមួយបានលឿន និងមានលក្ខណ:ជាប្រព័ន្ធ។ រាប់អានមនុស្សឆ្លាតឱ្យបានច្រើន វាមិនខុសពីពាក្យថានៅជាមួយចោរចេះលួច នៅជាមួយអ្នកលេងល្បែងចេះល្បែង។ ដូច្នេះបើសិនជាអ្នកមានការរាប់អានជាមួយមនុស្សឆ្លាតច្រើនអ្នកក៏គង់នឹងឆ្លាតដូចពួកគេផងដែរ ម្យ៉ាងវិញទៀតអ្នកនឹងទទួលបានគំនិត និងចំនេះដឹងថ្មីៗជាច្រើនពីពួកគេដែលវានឹងជួយអ្នកក្នុងការពង្រឹងភាពឆ្លាតវៃរបស់ខ្លួន។ អានឱ្យបានច្រើន ការអានគឺជាប្រភពមួយយ៉ាងសំខាន់ក្នុងការទទួលបានចំនេះដឹង។ នៅពេលដែលអ្នកអានបានកាន់តែច្រើន ខួរក្បាលរបស់អ្នកក៏នឹងពង្រីកវិសាលភាពនៃការគិតប៉ុននឹងដែរ។ អ្នកត្រូវចាំពាក្យមួយថា “រាងកាយត្រូវការអាហារ រីឯប្រាជ្ញាត្រូវការចំនេះដឹង”។ ព្យាយាមពន្យល់អ្វីដែលអ្នកដឹងទៅកាន់អ្នកដ៏ទៃ ការពន្យល់នូវអ្វីដែលអ្នកបានចេះ និងដឹងទៅកាន់អ្នកដ៏ទៃ មិនត្រឹមតែអាចជួយអ្នកឱ្យកាន់តែច្បាស់ចំពោះចំនុចទាំងនោះប៉ុននោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខួរក្បាលរបស់អ្នកមានការកត់ត្រានូវអ្វីដែលអ្នកបាននិយាយកាន់តែច្បាស់លាស់។ លើសពីនេះអ្នកក៏អាចនឹងទទួលបានចំនេះដឹងថ្មីៗត្រលប់មកវិញផងដែរ។ ដកស្រង់ប្រែសម្រួលពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

វិធីសាស្រ្ដសាងខ្លួនដើម្បីរីកចម្រើនក្នុងជីវិត

ការរស់នៅក្នុងសង្គមនាយុគសម័យបច្ចុប្បន្ននេះប្រកបដោយភាពស៊ីវិល័យ ប្រកួតប្រជែង ទាមទារបុគ្គលម្នាក់ៗត្រូវចេះអភិវឌ្ឍចំណេះដឹង ជំនាញ និងមានគោលដៅច្បាស់លាស់។ មានវិធីសាស្ដ្រខ្លះៗដើម្បីផ្ដល់ជាគំនិតសម្រាប់សាងខ្លួនលោកអ្នកឲ្យរស់ក្នុងភាពជោគជ័យ។ កំណត់គោលដៅ វាជាការបង្កើតនូវគំរោងនៃសកម្មភាព ហើយចាប់ផ្តើមធ្វើសកម្មភាពទាំងនោះស្របទៅតាមគោលដៅដែលអ្នកបានកំណត់ទុក។ បង្កើតមិត្តឱ្យបានច្រើន…បន្ថយសត្រូវ! ព្យាយាមរាប់អានមិត្តឱ្យបានច្រើន ហើយអ្វីដែលល្អបំផុតគឺការមានមិត្តដែលចេះនូវអ្វីដែលអ្នកមិនចេះ។ បង្កើនសមត្ថភាពខ្លួន ការបង្កើនសម្ថភាពរបស់ខ្លួនគឺជាការសិក្សាអ្វីដែលថ្មី និងការបង្កើនសម្ថភាពការងារឱ្យមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ មានជំនឿចិត្តលើខ្លួនឯង ជឿជាក់លើសម្ថភាព និងគោលបំណងរបស់ខ្លួន ដូចនេះសម្មភាពរបស់អ្នកនឹងប្រកបទៅដោយទំនុកចិត្ត។ ធ្វើច្រើននិយាយតិច ចូលធ្វើនូវអ្វីដែលជាកាព្វកិច្ចរបស់អ្នកដោយមិនចាំបាច់ទៅខ្វល់ថាអ្នកណាមិនធ្វើការងារឡើយ។ ពេលដែលមនុស្សទាំងនោះបានឃើញអ្នកបំពេញការងារដោយមិនមើលបំណាំពួកគេ អ្នកទាំងនោះនឹងធ្វើការងារដោយខ្លួនឯង។ បង្កើតការស្រមើស្រម៉ៃប្រកបដោយមហិច្ឆិតា បង្កើតនូវការស្រមើស្រម៉ៃនូវអ្វីដែលអ្នកចង់បាន ទោះជាពេលនេះវាមិនទាន់លេចចេញរូបរាងក៏ដោយ។ គិតបែបវិជ្ជមាន មនុស្សដែលមានការគិតវិជ្ជមាន តែងតែជាមនុស្សដែលដើរនៅក្នុងផ្លូវត្រូវជានិច្ច ហើយក៏ជាមនុស្សដែលងាយនឹងទទួលភាពជោគជ័យផងដែរ។ គិតនូវអ្វីដែលពិតប្រាកដ ការគិតអ្វីមួយដែលមានលក្ខណះប្រាកដប្រាជា នឹងមិនធ្វើឱ្យអ្នកវង្វេងផ្លូវក្នុងការទៅរកគោលដៅដែលអ្នកបានកំណត់ទុកឡើយ ផ្ទុយទៅវិញមនុស្សដែលមិនមានការគិតប្រាកដប្រាជាតែងជួបនឹងហានិភ័យជាច្រើនគ្រប់ពេលដែលពួកគេវង្វេងចេញពីគោលដៅរបស់ខ្លួន។ បំពេញការងារដោយម៉ត់ចត់ មិនចាំបាច់ធ្វើការងារឱ្យបានលឿន និងឆាប់រហ័សឡើយ អ្នកគួរណាស់ផ្តោតលើការយកចិត្តទុកដាក់លើការងាររបស់ខ្លួនប្រសើរជាង។ ព្រោះថាបើលឿនខ្ជីខ្ជៀរ អ្នកប្រកដជាត្រូវចំណាយពេលបកមកធ្វើការនោះម្តងទៀត។ ស្វែងរកផលប្រយោជន៏ពីហានិភ័យ អ្នកប្រហែលជាធ្លាប់លឺពាក្យមួយឃ្លាដែលបាននិយាយថា “សំណាងនៅក្នុងគ្រោះថ្នាក់” ពាក្យនេះពិតជាត្រឹមត្រូវណាស់។លោកអ្នកមិនគួរណាមានភាពភ័យខ្លាចំពោះហានិភ័យទៀតឡើយ ហើយរងចាំចាប់យកផលប្រយោជន៏ដែលកើតឡើងក្នុងហានិភ័យនោះ៕ ដកស្រង់ពីទស្សនាវដ្ថីបរទេស

Read More
ចំណេះដឹងសកល 

ផ្លាស់ប្តូរការគិត..ផ្លាស់ប្តូរសកម្មភាព…ទើបជីវិតជោគជ័យ!

បុគ្គលច្រើនណាស់ដែលមានការខិតខំប្រឹងប្រែងក្នុងជីវិត ប៉ុន្តែអ្វីដែលទទួលបានគឺមិនសូវជាខុសពីលទ្ធផលកាលពីអតីតកាលឡើយ។ នេះមិនមែនមកពីពួកគាត់គ្មានចំនេះដឹង ជំនាញ និងបទពិសោធន៏នោះទេ តែអ្វីកើតឡើងដោយសារតែពួកគេមានការគិត និងសកម្មភាពដដែលៗទើបលទ្ធផលដែលទទួលបានមកនោះនៅតែដដែល។ ប្រសិនបើអ្នកមិនចង់មានបទពិសោធន៏ក្នុងការទទួលលទ្ធផលដដែលៗទេនោះ ។ ជំហានដំបូងគឺអ្នកគួរតែផ្លាស់ប្តូរការគិត និងសកម្មភាពរបស់អ្នកជាមុនសិន ទើបអាចស្វែងរកភាពជោគជ័យបាន។ មានទំនួលខុសត្រូវខ្ពស់ ការមានទំនួលខុសត្រូវមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់មានការអភិវឌ្ឍន៏ខ្លួនទៅរកភាពជោគជ័យប៉ុននោះទេ តែថែមទាំងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនមានការគោរពរាប់អានច្រើនទៀតផង។ ទំនួលខុសត្រូវទាំងនោះសំដៅទៅលើជំរើស ការគិត សកម្មភាព និងឥរិយាបថរបស់អ្នក។ រៀបចំសកម្មភាពស្របទៅនឹងគោលដៅ រាល់ថ្ងៃអ្នកធ្លាប់បានពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ថាតើវាជាសកម្មភាពដែរស្របទៅនឹងគោលដៅរបស់អ្នកហើយឫនៅ? បើសិនជាសកម្មភាពទាំងនោះផ្ទុយពីអ្វីដែលអ្នកបានកំណត់ទុកនោះ អ្នកនឹងត្រូវចំណាយពេលវេលាយូរ និងមិនងាយឈានទៅរកភាពជោគជ័យឡើយ។ ចាប់ផ្តើមជាមួយនឹងសកម្មភាពប្រចាំថ្ងៃ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរក្នុងរយ:ពេលយ៉ាងយូរ ៦ ខែ។ មានក្តីសុបិន្តប្រកបដោយមហិច្ឆិតា ក្នុងការជំរុញខ្លួនឱ្យទៅដល់ចំនុចជោគជ័យខ្ពស់នោះ អ្វីដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកក្តីសុបិន្តរបស់អ្នកជាមុនសិន។ សុបិន្តទៅដល់រូបភាពដែលអ្នកទទួលបានជោគជ័យ អ្វីដែលអ្នកចង់បាន និងភាពរីករាយប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ បន្តការរៀនសូត្រ កុំពេញចិត្ត និងមានអំនួតនូវអ្វីដែលអ្នកបានចេះដឹង។ ចំនេះវិជ្ជាគឺគ្មានព្រំដែនកំណត់ឡើយ។ហើយអ្វីៗបានអភិវឌ្ឍន៏ទៅមុខឥតឈប់ឈរ!បើសិនជាអ្នកមិនព្រមដាក់ចិត្តបន្តការរៀនសូត្រទេនោះ អ្នកនឹងត្រូវដើរថយក្រោយ!

Read More
សុខភាព 

ស្ហុកបណ្ដាលពីបេះដូង (CARDIOGENIC SHOCK)

គឺជាការចុះខ្សោយនៃសំពាធឈាមដែលបណ្ដាលមកពីភាពអន់ថយនៃកំលាំងរបស់បេះដូងដែលបណ្ដាលឲ្យមានការថយចុះបរិមាណឈាមទៅចិញ្ចឹមសរីរាង្គ។ មូលហេតុ៖ ស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ ស្ទះសរសៃឈាមសួត វិបត្តិចង្វាក់បេះដូង ទឹកក្នុងស្រោមបេះដូងធ្ងន់ធ្ងរ មូលហេតុផ្សេងៗទៀត រោគសញ្ញា៖ បេះដូងដើរញាប់ សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម និងដង្ហើមញាប់ កង្វះខាតឈាមទៅចិញ្ចឹមជាលិកា៖​ ស្លេកស្លាំង ឡើងស្វាយ ត្រជាក់ចុងដៃចុងជើង ឡើងចេញក្រលាខ្ជឹង​លើក្បាលជង្គង់ ទឹកនោមតិច ឬអត់ចេញទឹកនោម ថ្លើមរីកធំ ហើយឈឺ ហើមជើងទាំងសងខាង វិធានការពារ និងព្យាបាល ដាក់អុកស៊ីសែន វាស់ចង្វាក់បេះដូង ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ប្រភព៖​ សេចក្ដីណែនាំគ្លីនីក MPA

Read More
សុខភាព 

ឈឺចុកក្នុងទ្រូង (Angina)

ជាបណ្ដុំរោគសញ្ញានៃការឈឺទ្រូងដែលបណ្ដាលមកពីខ្វះអុកស៊ីសែន ទៅចិញ្ចឹមសាច់ដុំបេះដូង។ មូលហេតុ៖ ភាគច្រើនបណ្ដាលមកពីការត្បៀតសរសៃឈាមបេះដូង ដែលបង្កឡើងដោយកំណកខ្លាញ់តាមជញ្ជាំងសរសៃឈាមបេះដូង។ កត្តាគ្រោះថ្នាក់៖ អាយុច្រើន ជក់បារី លើសសំពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ ការមិនធ្វើលំហាត់ប្រាណ អាចជាកត្តាតំណពូជ រោគសញ្ញា៖ Stable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាម និងដៃខាងឆ្វេង ឬស្មាខាងឆ្វេង ពេលប្រឹងធ្វើការ ឬបញ្ចេញកំលាំង។ ការឈឺទ្រូងនេះមានរយៈពេលខ្លី តិចជាង៥នាទី និងបាត់ទៅវិញក្រោយពេលឈប់សំរាក ឬដោយប្រើថ្នាំ នីត្រូគ្លីសេរីន (Nitroglycerine)។ Instable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាមនិងដៃឆ្វេង ឬស្មាខាងឆ្វេងពេលនៅស្ងៀមដែលមានរយៈពេលយូរអាចពី ៥ ទៅ ៣០នាទី ហើយប្រឈមមុខនឹងការកកើតជំងឺរលួយសាច់បេះដូង។ វិធានការពារ៖ អ្នកជំងឺសម្រាកស្ងៀម ហាមងើបដើរ ឬបញ្ចេញកំលាំង ផ្ដល់អុកស៊ីសែនបើអ្នកជំងឺមានកំហាប់អុកស៊ីសែនតិចជាង៩៥% វាស់ចង្វាក់បេះដូង ការព្យាបាល៖ ប្រើឱសថប្រឆាំងនឹងកំណកឈាម ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ប្រភព៖សេចក្ដីណែនាំគ្លីនីក

Read More
សុខភាព 

ជំងឺហឺតលើកុមារ (ASTHMA)

ជំងឺហឺតគឺជាការរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដោយសារស្ទះផ្លូវដង្ហើមដែលអាចត្រលប់មកសភាពធម្មតាវិញ។ ជំងឺហឺត សំគាល់ដោយកើតមានសំលេងវីហ្សីង (Wheezing: សំលេងដូចហួច) ជាច្រើនសារ ជារឿយៗរួមនឹងក្អក ហើយឆ្លើតតបនឹងការព្យាបាលដោយឱសថពង្រីកទងសួតនិងឱសថប្រឆាំងការរលាក។ រោគសញ្ញា មានប្រវត្តិនៃការកើតមានវីហ្សីងជាច្រើនសារ ដែលជារឿយៗរួមនឹងក្អក។ ការពិនិត្យគ្លីនីកបង្ហាញ៖ ទ្រូងប៉ោងតឹងខ្លាំង ផ្ទាំងខាងក្រោមផតចូលពេលដកដង្ហើមចូល ដង្ហើមដកចេញវែងមានលឺវីហ្សីង(សំលេងដូចហួច) ខ្យល់ចូលថយចុះក្នុងករណីស្ទះទ្រូងធ្ងន់ធ្ងរ គ្មានក្ដៅខ្លួន ឆ្លើយតបបានល្អទៅនឹងឱសថពង្រីកទងសួត វិធានការ កុមារមានវីហ្សីងដំបូងនឹងគ្មានវិបត្តិដកដង្ហើម ជាធម្មតាអាចព្យាបាលនៅផ្ទះបានដោយការថែទាំបែបទ្រទ្រង់ ដោយមិនចាំបាច់ផ្ដល់ឱសថពង្រីកទងសួតទេ។ លើកទឹកចិត្តឲ្យផឹកទឹកនិងបៅឲ្យបានច្រើន។ បើកុមារមានវិបត្តិផ្លូវដង្ហើម ឬមានវីហ្សីងកើតឡើងញឹកញាប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលឲ្យសមស្រប។ ឱសថអង់ទីប៊ីយោទីក (ថ្នាំផ្សះ) គួរត្រូវបានផ្ដល់ពេលមានរោគសញ្ញាដូចរលាកសួត៕ ប្រភព៖ សេចក្ដីណែនាំគ្លីនីក

Read More