ផ្សេងៗ សុខភាព 

ជំងឺទាចទឹក (cirrhosis)

ជំងឺទាចទឹក (Ascites) គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាម។ ជំងឺក្រិនថ្លើម(Liver cirrhosis) ជាមូលហេតុចំបងនៃជំងឺទាចទឹក។ ជំងឺក្រិនថ្លើមនេះ អាចបណ្តាលមកពីជំងឺរលាកថ្លើមរ៉ាំរ៉ៃបង្កដោយ វីរុស បេ និង សេ (Hepatitis B and C) ឫការទទួលទានស្រាលើសកម្រិតយូររ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើម(Steato-Hepatitis)។ មូលហេតុសំខាន់ៗ ជំងឺក្រិនថ្លើម (Liver Cirrhosis) ដែលមានប្រមាណជា ៨០%  ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ (Chronic Renal Failure)  ជំងឺខ្សោយបេះដូង  ជំងឺរបេងស្រោមពោះ ឬ ពោះវៀន  ជំងឺមហារីកស្រោមពោះ ឬ ការរាលដាលមកក្នុងស្រោមពោះ (Peritoneal Metastases) នៃជំងឺមហារីកផ្សេងៗដូចជា មហារីកថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញអូវែរជាដើម។ រោគសញ្ញា ពោះឡើងតឹងធំ និង ភ្លឺរលោង  ផ្ចិតប៉ោងធំខុសពីធម្មតា(ករណីមានទឹកដក់ច្រើន)  ការថយចុះនូវបរិមាណទឹកនោម  ហើមជើងទាំងសងខាង   ឡើងទំងន់ខុសពីធម្មតា ប៉ុន្តែរូបរាងអ្នកជំងឺស្គមស្គាំង (ឡើងតឹងធំតែពោះ)។  គេអាចរកឃើញទាចទឹក ដោយការពិនិត្យរាងកាយអ្នកជំងឺដោយឲ្យគាត់គេងផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាប ហើយគោះលើពោះរកសំលេងទឹកក្នុងស្រោមពោះ។ គ្រូពេទ្យអាចស្វែងរកឃើញនូវរោគសញ្ញានៃជំងឺផ្សេងៗ ដែលជាមូលហេតុដូចបានរៀបរាប់ខាងលើផងដែរ។ ករណីទាចទឹក ដែលមានបរិមាណតិចតួច ការធ្វីរោគវិនិច្ឆ័យអាចធ្វើទៅបានតាមរយះរូបភាពវេជ្ជសាស្ត្រផ្សេងៗដូចជា អេកូសាស្ត្រ (Abdomen Ultrasound) ឬស៊ីធីស្កែន (CT Scan)។  តើអ្នកគួរធ្វើដូចម្តេច នៅពេលមានជំងឺទាចទឹក? អ្នកគួរទៅជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាលតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។ មូលហេតុមួយចំនួនអាចព្យាបាលជាសះស្បើយដូចជា ជំងឺរបេងស្រោមពោះ ឬ របេងពោះវៀន។ល។ ផ្ទុយទៅវិញ មូលហេតុផ្សេងៗទៀត អាចក្លាយជាជំងឺរ៉ាំរ៉ៃ ឬអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតលោកអ្នកទៀតផង។ ជៀសវាងការប្រើប្របាស់ឱសថដោយខ្លួនឯង ដោយពុំមានវេជ្ជបញ្ជា និងថ្នាំបុរាណទាំងឡាយណាដែលពុំមានប្រភពច្បាស់លាស់ ។ ប្រភព៖គេហទំព័រសុខភាព

Read More
សុខភាព 

ការព្យាបាលដោយចលនាលើជំងឺវៀចមុខ (bell’s palsy)

ការវៀចមុខ(Bell’s Palsy) គឺជាការរលាកសរសៃប្រសាទទី៧ ដោយសារវីរុស។ ការវៀចមុខមានពីរប្រភេទ៖ វៀចមុខរលាកសរសៃប្រសាទជាយខាង (Paralysis facial Peripheral): វាធ្វើឲ្យខ្វិនសាច់ដុំមុខមួយចំហៀងទាំងស្រុងគឺ វៀចមាត់ ភ្នែកបិទមិនជិត ញាក់ចិញ្ចើមមិនកើត។ វៀចមាត់ (Paralysis facial Central): ដោយសារមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺស្ត្រូក(Stroke) ដែលវាធ្វើឲ្យវៀចតែមាត់ទេ ភ្នែក បិទជិត ញាក់ចិញ្ចើមបាន។ សញ្ញានិងរោគសញ្ញា បាត់បង់ការគ្រប់គ្រងដោយភ្លេចនៅលើផ្នែកដែលប៉ះពាល់( មាត់ ភ្នែក ចិញ្ចើម ) ធ្វើឲ្យខ្វិនសាច់ដុំមុខ វៀចមុខម្ខាង (ម្ខាងកំរើកមិនកើត និងម្ខាងកំរើកកើត) ចាក់ឈៀបៗឬស្ពឹកថ្ពាល់ ឬមាត់ ការធ្លាក់ចុះមាត់ខាងផ្នែកដែលប៉ះពាល់(បូញ ទាញ មាត់មិនបាន) និយាយមិនច្បាស់ ពិបាកក្នុងការបរិភោគ ឬផឹក ហូបអារហារចូលថ្ពាល់ឈឺ ឬហៀរទឹកមាត់ចេញ ខ្ពុលមាត់មិនកើត ផ្លុំខ្យល់មិនបាន ហៀរទឹកមាត់ ឈឺចាប់នៅក្នុង ឬនៅពីក្រោយគុម្ភត្រចៀកខាងវៀច (៦០%) ឈឺចាប់ភ្នែក មើលឃើញព្រិលៗ ចេញទឹកភ្នែក អាចស្ងួតភ្នែកដោយសារភ្នែកចំហរ បិទមិនជិត ញាក់ ឬជ្រួញចិញ្ចើមមិនកើត មានអារម្មណ៏ប្រែប្រួលនៃរស់ជាតិ (៥៧%) សំឡេង មានប្រតិកម្មរហ័សនៅលើចំហៀងដែលរងផលប៉ះពាល់ ជាធម្មតា ចាប់ផ្ដើមកើតឡើងភ្លាមៗ ជាទូទៅរោគសញ្ញាមានរយៈពេលតិចជាង ៤៨ ម៉ោង។ ព្យាបាលដោយចលនាដើម្បី៖ ស្អំសរសៃមុខដោយ Microvave ដើម្បីកំដៅភ្ញោចសាច់ដុំមុខ ព្យាបាលដោយម៉ាស៊ីនថែន័ដើម្បីភ្ញោចសាច់ដុំមុខ ធ្វើម៉ាស្សាដោយបន្ធូរនិងភ្ញោច លើសាច់ដុំមុខខាងវៀច ភ្ញោចឲ្យសាច់ដុំធ្វើការឡើងវិញដោយឲ្យអ្នកជំងឺប្រឹងធ្វើការកន្ត្រាក់សាច់ដុំមុខ ទំពារស្ករកៅស៊ូខាងវៀច ៨០% អ្នកជំងឺស្ដារឡើងវិញបាន ក្នុងរយៈពេលពី ២ទៅ១២សប្តាហ៍ ១០% មានការព្យាបាលរយៈពេលវែង ឬអាចនៅមានសំណល់រោគរហូត បើមិនមានការព្យាបាលបានត្រឹមត្រូវ។ ការព្យាបាលដោយចលនាល្អបំផុត គឺចាប់ផ្ដើមពី ២ ឬ៣ថ្ងៃដំបូង នៃការកើតមានជំងឺនេះ រួមផ្សំនឹងការព្យាបាលដោយថ្នាំសំលាប់វីរុសជាដើម។ វិធីការពារ(ក្នងអំឡុងពេលព្យាបាល)៖ ពេលដេក ត្រូវបិទភ្នែកដោយកុំប្រ៉េស…

Read More
សុខភាព 

ជំងឺស្បូនស្អិត

ជំងឺស្បូនស្អិតបណ្ដាលអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។ មូលហេតុ ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis) ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion) ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory) រោគសញ្ញា ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១  ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។ ការព្យាបាល ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ស្ត្រីមានជំងឺស្បូនស្អិត៖ ការព្យាបាលមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ៕ ប្រភព៖ដកស្រង់ពីទស្សនាវដ្ថីសុខភាព

Read More
សុខភាព 

ជំងឺវៀចមាត់

ជម្ងឺវៀចមាត់ គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧។ ជម្ងឺវៀចមាត់មានពីរប្រភេទ៖ ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល រោគសញ្ញា វៀចមាត់ប្រព័ន្ធប្រសាទក្រៅ ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។ ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។ ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើនិងចេញក្រៅ។ ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។ ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។ វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។ រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។ មូលហេតុ វៀចមាត់ប្រព័ន្ធប្រសាទក្រៅ ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។ អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។ ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។ ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។ ជំងឺមេតាបូលីកដូចជាជម្ងឺទឹកនោមផ្អែម វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៍អាចមាននៅមានសំណល់ ២០%ដែរ។ វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។ ជំងឺដុំសាច់ ឬមហារីកខួរក្បាល… ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅ៖ ការពិនិត្យឈាម ការបូមទឹកឆ្អឹងខ្នង ការវិភាគតាម CT scan ឬ MRI ការព្យាបាល ការព្យាបាលជម្ងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺ ដូចជា៖ ការប្រើប្រាស់ថ្នាំ ការព្យាបាលដោយចលនា និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ៕ ប្រភព៖ ដកស្រង់គេហទំព័រសុខភាព

Read More
ទស្សនះវិទ្យា 

ព្រហ្មវិហារធម៌ ៤

ក្នុងព្រះពុទ្ធសាសនាចែងថា ឪពុកម្ដាយមានឈ្មោះថាជាអ្នកមានគុណពេញលក្ខណៈ លុះណាតែបង្កើតកូនហើយ បានចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនៗ ប្រកបដោយព្រហ្មវិហារទាំងបួនគឺ៖ មេត្តា ករុណា មុទិតា និងឧបេក្ខា។ មេត្តា      សេចក្ដីស្រលាញ់រាប់អានគ្នា មិនរើសអើង។ ករុណា    សេចក្ដីអាណិតអាសូរ សន្ដោសប្រណី ជួយដោះទុក្ខធុរៈ។ មុតិតា     ជួយត្រេកអរ អនុមោទនាចំពោះសេចក្ដីសុខចំរើនអ្នកដទៃ។ ឧបេក្ខា   ដាក់ចិត្តជាកណ្ដាល, មិនលំអៀង​, មិនញាប់ញ័រ ឬតក់ស្លុត, មិនលំអៀងដោយអគតិទាំងបួន៖ ឆន្ទាគតិ   លំអៀងព្រោះស្រលាញ់ ព្រោះប្រាថ្នាប្រយោជន៏ ទោសាគតិ  លំអៀងព្រោះស្អប់, ព្រោះខឹង មោហាគតិ  លំអៀងព្រោះវង្វេង, ព្រោះល្ងង់ ភយាគតិ    លំអៀងព្រោះខ្លាច ប្រភព៖ គតិលោក

Read More
ទស្សនះវិទ្យា 

ធម៌៣យ៉ាងមានក្នុងខ្លួននាំឲ្យមនុស្សជោគជ័យ!

បើមានធម៌បី ក្នុងខ្លួនពិតជាសម្រេចកិច្ចការអ្វីប្រកបដោយជោគជ័យមិនខាន។ ធម៌ទាំងបី គឺ៖ ឆន្ទៈ សេចក្ដីប៉ងប្រាថ្នា ការតាំងចិត្តខ្ជាប់ខ្ជួន។ វីរិយៈ សេចក្ដីព្យាយាមមាំមួនមិនរាថយ ដួលក្រោកមិនអស់សង្ឃឹម…។ ខន្ដី សេចក្ដីអត់ធ្មត់ ទោះបីជួបឧបសគ្គនូវតែតស៊ូ…ខាំមាត់សង្កត់ចិត្ត។ ទស្សនៈ លោក អ៊ុក ច្រឹង

Read More
ផ្សេងៗ 

5 យ៉ាង ធ្វើឲ្យជីវិតជោគជ័យ

គ្មានបុគ្គលណាម្នាក់​អាច​ប្រាកដ​ថាគ្រប់យ៉ាង​ដែល​បាន​ធ្វើ សុ​ទ្ឋ​តែ​ទទួលបាន​នូវ​ការជោគជ័យនោះឡើយ។ ​ប្រសិនបើ​លោកអ្នក​ចង់​ដោះស្រាយ នូវ​គំនិត​អវិជ្ជមាន​ជា​ការងាយ​បំផុត ដោយ​គ្រាន់តែ​ចាប់ផ្តើម​មើល​ពីអ្វី​ដែល​នៅ​ជុំវិញលោក​អ្នក​។​  ​អ្វីដែល​បុគ្គលម្នាក់ៗមើល​ឃើញ​នៅលើ​ពិភពលោក​ត្រូវបាន​កំណត់ដោយ ការមើលឃើញ​ពី​ខ្លួនឯង រឿង​ដំបូង​ដែល​យើង​គួរតែ​ដឹង​ឲ្យ​ច្បាស់​ពី​ខ្លួនឯង គឺ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។ ​ការគិត​វិជ្ជមាន ដោយ​ស្វែងយល់​ពី​អំណាច​នៃ​ភាព​វិជ្ជមាន ការគិត និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់លោក​អ្នក​ដើម្បី​ក្លាយជា​មនុស្ស​សុទិដ្ឋិនិយម​។  ការដឹងគុណ​ និងស្គាល់គុណ ​សូម​មាន​សេចក្ដីត្រេកអរ​ចំពោះឱកាស​ដែល​បានផ្ដល់​ឱ្យលោក​អ្នក ចងចាំ​នូវ​អ្វីដែល លោកអ្នកមាន​ស្រាប់ ហើយ​ពេលខ្លះ​មានការ​បង្ខំចិត្ត ក្នុងការ​ទទួលយក​នូវ​អ្វីដែលលោក​អ្នក​មិន​ចង់​។​ បើ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រមឹលគុណ ជីវិត​របស់ខ្ញុំ​ពិតជា​ធ្លាក់​ដល់​ចំណុចសូន្យ​មិន​ខាន​។ ខ្ញុំ​ចាប់ផ្តើមផ្តោតទៅលើ​អ្វីដែល​ខ្ញុំ​មិនមាន និង​អ្វីដែល​ខ្ញុំ​ចង់​បានតែ​ខ្ញុំ​មិនមាន​។ ការ​មិនចេះ​ដឹងគុណ​បង្ហាញ​តាមរយៈ​ការ​រអ៊ូរទាំ និង​ការ​អន់ចិត្ត ប៉ុន្តែ​ខ្ញុំ​យល់ឃើញថា ការដឹងគុណ គឺជា​អ្នកការពារ​ជីវិត​របស់ខ្ញុំ​យ៉ាងពិត​ប្រាកដ​។​ ការគាំទ្រ និងលើកទឹកចិត្ត មនុស្ស​គ្រប់រូប​ពិតជា​ត្រូវការ​មនុស្ស​នៅ​ជុំវិញខ្លួន​គាំទ្រ​ជានិច្ច វា​ពិតជា​មានការ​លំបាក​ណា​ស់​ប្រសិនបើ ជីវិត​មួយ​គ្មាន​អ្នក​ថែទាំ និង​ការគាំទ្រ​។ ប្រសិនបើ​អ្នក​យល់ថា អ្នក​ពុំមាន​មិត្ត​ច្រើន ឬ​គ្មាន​ក្រុមការងារ​ទេនោះ អ្នកនឹង​យល់ថា​ខ្លួន​អ្នក​ឯកោ ហើយ​ចាប់ផ្តើម​ត្រូវការ​នរណាម្នាក់​នៅក្បែ ខណៈពេល​ជួបប្រទះ​នូវ​វិបត្តិ​អ្វីមួយ​កើតឡើង​។ ទោះ​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ណាក៏ដោយ ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​ល្អ នឹង​ជួយ​ណែនាំ​ដល់​អ្នកដទៃ ដោយមាន​ឆន្ទៈ​ក្នុងការ​ផ្តល់ឱ្យ និង​ទទួលបាន​ការគាំទ្រ​។​ មានសេចក្ដីព្យាយាម​​ (វិរិយៈ) អ្នកឈ្នះក្នុងការ​ប្រកួតប្រជែង​នៃ​ជីវិត គឺ​មិនដែល​បោះបង់ ការតាំង​ចិត្ត​នោះទេ ហើយ​តែងតែ​អនុវត្ត​គោលការណ៍​យ៉ាង​ខ្ជាប់ខ្ជួន គឺជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​ដើម្បី​ឈានដល់​គោលដៅ​។ បើ​គ្មាន​ការព្យាយាម អ្នកនឹង​បរាជ័យ​នូវ​គម្រោង​ជីវិត​ជាច្រើន នៅត្រឹម​ពាក់កណ្តាល​ទីហើយ​ជីវិត​របស់​អ្នក នឹង​ពោរពេញ​ដោយ​ការសោកស្តាយ​។ ត្រូវ​ចាត់ទុក​ជីវិត​ប្រដូចទៅនឹង​ការរត់​ម៉ា​រ៉ា​តុង​ដូច្នោះ​ដែរ​។​ ការ​បន្ទាបខ្លួន​ (អោនដាក់គ្រាប់ ងើយស្កក…) ​លោកអ្នកដឹង​ទេ​ថាពេលណា​អ្នក​សោកស្តាយ ពេលណា​ត្រូវការ​អ្នកដទៃ​ឲ្យ​ជួយ​! អំនួត​គ្រាន់តែ​បង្កើតជា​ទំនាស់ រវាង​ខ្លួនឯង និង​អ្នកដទៃ​ប៉ុណ្ណោះ ជីវិត​មិន​គ្រាន់តែ​សម្រាប់​ខ្លួន​អ្នក​នោះទេ ក៏​សម្រាប់​អ្នកដទៃ​ផងដែរ​។​ ភាពបត់បែន​ គ្មានអ្វី​នៅ​គង់វង្ស​យូរអង្វែង​នោះទេ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យមាន​ការបត់បែន ដើម្បី​ផ្លាស់ប្តូរ នឹង​រៀន​ដើរទៅ​ជាមួយ លំហូរ​នៃ​ពេលវេលា​។ ការ​មិនចេះ​ធ្វើខ្លួន សម្រប​តាម​ការផ្លាស់ប្តូរ អ្នកនឹង​ខកខាន​នូវ​ឱកាស​ផ្សេងៗ​ជាច្រើន​។​ ​ ប្រែសម្រួលពី healam.com 

Read More
សុខភាព 

សត្វខាំ (ជំងឺឆ្កែឆ្កួត)

សត្វខាំ (ជំងឺ​ឆ្កែឆ្កួត) ជា​ជំងឺ​ដែលបង្ក​ឡើង​ដោយមេរោគ ដែល​កើត​នៅ​​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះទាំងសត្វស្រុក និងព្រៃ ដូច​ជា​ឆ្កែ ឆ្មា កណ្ដុរ ប្រជៀវ ចចក សំពោច កញ្ច្រោង … អាច​ចម្លង​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​មក​មនុស្ស។ រហូត​មក​ទល់​សព្វថ្ងៃនេះ ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​​​ពិភពលោក ​ជំងឺឆ្កែឆ្កួត​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មនុស្ស​បាត់​បង់​ជីវិតអស់​​រាប់​សិប​ពាន់​នាក់។ ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ជា​ករណី​កម្រ​បំផុត​មែនទែន។ ជំងឺ​នេះ​អាច​បង្កឱ្យ​​​ស្លាប់។ របៀបចម្លង​ជំងឺ​ឆ្កែឆ្កួត​មក​មនុស្ស​ ជំងឺ​ឆ្កែឆ្កួត​ ច្រើន​ចម្លង​មក​មនុស្ស​ ដោយ​ញឹកញាប់​ជាង​គេ ដោយ​ការ​ខាំ​របស់​សត្វឆ្កែ។​ ក៏​ប៉ុន្តែ​សត្វ ឆ្មា សត្វ​ប្រចៀវ និង​សត្វ​ព្រៃ​​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ចង្ក្រោម​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ក៏​អាច​ជា​​ចម្លង​ជំងឺ​នេះ​មក​មនុស្ស​បាន​ដែរ។ មេរោគ​ឆ្កែឆ្កួត ចម្លងមក​មនុស្ស​តាម​រយៈ​ទឹក​មាត់​សត្វ​​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត ដោយ​​ការ​ខាំ ខ្វាញ​ ​ឬ​លិឍ​ចំ​លើ​កន្លែងរលាត់​ស្បែក​។ មេរោគ​ឆ្កែឆ្កួត​ មិន​ជ្រាប​ចម្លង​តាម​ស្រទាប់​ស្បែក​ជា​របស់​មនុស្ស​យើង​បាន​ឡើយ។ សូម​ចង​ចាំ​ថា ទឹកមាត់​សត្វ​អាច​មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​ តាំង​ពី​មួយ​សប្តាហ៍​ មុន​សត្វនោះ​​មាន​សញ្ញា​រោគ​ឈឺ។ រោគសញ្ញា ​         ​មេរោគ​ឆ្កែឆ្កួត​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ស្ងៀម​ ក្នុង​រយៈ​ពេល​ជា​មធ្យម​ពី​៣០-៤៥​ថ្ងៃ មុន​នឹង​ផ្តល់​ជា​រោគ​សញ្ញា​ជំងឺ​។ ប៉ុន្តែ​រយៈ​ពេល​សំងំ​អាច​ខ្លី​ឬ​វែង អាស្រ័យ​លើ​កំរិត​និង​បរិមាណ​នៃ​ការ​ខាំ។ រោគសញ្ញា មានដូចជា៖ មានការឈឺចាប់ខ្លាំងឡើងជាលំដាប់ត្រង់កន្លែងរបួស មានកម្ដៅ ហើមតឹងលើមុខរបួស មានព៌ណក្រហមជុំវិញរបួស ឬស្នាមក្រហមមានជាសណ្ឋានជាខ្សែចេញពីកន្លែងខាំ ជួនកាលមានខ្ទុះហូរចេញពីស្នាមខាំ គ្រុនក្ដៅ។ល។ តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​នៅ​ពេល​មាន​សត្វ​ខាំ ?​ ​ ទោះ​បី​ជា​ជំងឺ​ឆ្កែឆ្កួត​​ជា​ជំងឺ​កាចសាហាវ​ ព្រោះ​វា​​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​​ក៏​ពិត​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា មិនមែន​​គ្រប់​ករណី​ខាំ គ្រប់​ឆ្កែ​គ្រប់​ឆ្មា សុទ្ធ​​តែ​មាន​ផ្ទុ​កមេរោគ​​ឆ្កែឆ្កួត​ឡើយ។ គឺ​មាន​តែ​ឆ្កែ​ឬ​ឆ្មា ឬ​សត្វ​មាន​ជំងឺ​តែ​ប៉ុណ្ណោះ​ដែល​អាច​ចម្លង​មេរោគ​របស់​វា​តាម​រយៈ​ទឹក​មាត់​មក​មនុស្ស​យើង។ ដូច្នេះ ​លោកអ្នក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ភ័យ​ស្លន់ស្លោ​រទេ។ ក្រោយ​មាន​ហេតុ​សត្វ​ខាំ សូម​អនុវត្តភ្លាម​នូវ​​កាយវិការ​ដ៏​សំខាន់​ខាង​ក្រោម​នេះ៖ លាង​របួស ស្នាម​​ដោយ​សត្វ​ខាំ ឱ្យ​ស្អាត ដោយប្រើ​ទឹក​​ចាក់បង្ហូរ​ទឹក​ពី​លើ​ឱ្យ​បាន​ច្រើន​ (ដើម្បី​ដោយ​ទឹកមាត់​សត្វ​ខ្ទាត​ចេញ​ពី​របួស) និង​លាយ​ជាមួយ​សាប៊ូ ដើម្បី​សម្លាប់​មេរោគ បន្ទាប់​មក​បើ​មាន​សូម​លាង​របួស​នឹង​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​បន្ថែម​ទៀត និង​ចុងក្រោយ​ទើប​ស្វែង​រក​ការ​ចាក់​ថ្នាំ​បង្ការ វិធានការ​បន្ទាប់​បន្សំ​ផ្សេង​ទៀត ៖ ប្រសិន​បើ​ជា​សត្វ​មាន​ម្ចាស់​ត្រូវ​ឱ្យ​ពេទ្យ​សត្វ​តាមដាន​មើល​សុខភាព​សត្វ​នោះ​រយៈ​ពេល​១៥​ថ្ងៃ។ ការចាក់​ថ្នាំ​បង្ការក្រោយ​សត្វ​ខាំ ក្នុងវេជ្ជសាស្ត្រ​បច្ចុប្បន្ន​ពុំ​មាន​ថ្នាំ​និង​លទ្ធភាព​ព្យាបាល​ជំងឺ​ឆ្កែឆ្កួតទេ។…

Read More
ផ្សេងៗ 

ជំងឺសង្គមខ្មែរទាំង១២

គ្រប់កាលសម័យសម្រាប់មេដឹកនាំខ្លះតែងតែ “មានជំងឺ” ១២​យ៉ាងប្លែកៗ (តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ ជំងឺសង្គមទាំង ១២​ រួមមាន៖ ជំងឺជយោអញ! ស៊ីជោរ ជំងឺអួតបំផ្លើស ជំងឺតំបន់និយម បក្សពួកនិយម គ្រួសារនិយម ជំងឺលោភលន់និយម ជំងឺខ្ជីខ្ជារ ធ្វើការឲ្យរួចតែពីដៃ ខ្វះការទទួលខុសត្រូវ ជំងឺមិនគោរពវិន័យ គោរពច្បាប់ ជំងឺអត្តនោម័ត ជំងឺរូបភាពនិយម ជំងឺអត្ដទត្ថបុគល (លើកកំពស់ខ្លួនឯង) ជំងឺពុករលួយ អ្នកណាអត់,អត់ចុះឲ្យតែអញបាន អាណាងាប់មិនឈឺក្បាល ជំងឺគ្មានរបៀបរៀបរយ ជំងឺអោបក្រសោបការងារ មិនទុកចិត្តគេក្រៅពីខ្លួនឯង

Read More
ផ្សេងៗ 

ចរឹកមេដឹកនាំទាំង១២ គួរចៀសវាង!

គ្រប់កាលសម័យសម្រាប់មេដឹកនាំខ្លះតែងតែ “ចរឹត” ១២​យ៉ាងប្លែកៗ (តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ ចរឹតទាំង១២យ៉ាង រួមមាន៖ ឆាប់ខឹង ឆាប់អរ ឆាប់ភ្លេច ឆាប់រមិលគុណ ដណ្ដើមបុណ្យអំណាច (ត្រូវកំចាត់) ខ្លាចគេដណ្ដើមបុណ្យ (ត្រូវកំចាត់) ស្រលាញ់ការពារមុខមាត់បុណ្យសក្ដិ ផ្ដួលគ្នាមិនចេះចប់ ទស្សនៈអាត្មានិយមមេសំលាប់កូន កូនសំលាប់មេ ការិយាធិបតេយ្យនិយម ចង្អៀតចង្អល់ គ្រួសារនិយម វាយឫកក្រអឺតក្រទមគ្មានអ្នកណាដល់អញ បានបុណ្យបន្ដិចពើងទ្រូង នេះហើយជាជំងឺ និងចរឹតខ្មែរ។ ដូចក្នុងទស្សនៈមួយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”៕

Read More