ផ្សេងៗ 

5 យ៉ាង ធ្វើឲ្យជីវិតជោគជ័យ

Spread the love

គ្មានបុគ្គលណាម្នាក់​អាច​ប្រាកដ​ថាគ្រប់យ៉ាង​ដែល​បាន​ធ្វើ សុ​ទ្ឋ​តែ​ទទួលបាន​នូវ​ការជោគជ័យនោះឡើយ។ ​ប្រសិនបើ​លោកអ្នក​ចង់​ដោះស្រាយ នូវ​គំនិត​អវិជ្ជមាន​ជា​ការងាយ​បំផុត ដោយ​គ្រាន់តែ​ចាប់ផ្តើម​មើល​ពីអ្វី​ដែល​នៅ​ជុំវិញលោក​អ្នក​។​ 

​អ្វីដែល​បុគ្គលម្នាក់ៗមើល​ឃើញ​នៅលើ​ពិភពលោក​ត្រូវបាន​កំណត់ដោយ ការមើលឃើញ​ពី​ខ្លួនឯង រឿង​ដំបូង​ដែល​យើង​គួរតែ​ដឹង​ឲ្យ​ច្បាស់​ពី​ខ្លួនឯង គឺ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។

​ការគិត​វិជ្ជមាន ដោយ​ស្វែងយល់​ពី​អំណាច​នៃ​ភាព​វិជ្ជមាន ការគិត និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់លោក​អ្នក​ដើម្បី​ក្លាយជា​មនុស្ស​សុទិដ្ឋិនិយម​។ 

  • ការដឹងគុណ​ និងស្គាល់គុណ

​សូម​មាន​សេចក្ដីត្រេកអរ​ចំពោះឱកាស​ដែល​បានផ្ដល់​ឱ្យលោក​អ្នក ចងចាំ​នូវ​អ្វីដែល លោកអ្នកមាន​ស្រាប់ ហើយ​ពេលខ្លះ​មានការ​បង្ខំចិត្ត ក្នុងការ​ទទួលយក​នូវ​អ្វីដែលលោក​អ្នក​មិន​ចង់​។​ បើ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រមឹលគុណ ជីវិត​របស់ខ្ញុំ​ពិតជា​ធ្លាក់​ដល់​ចំណុចសូន្យ​មិន​ខាន​។ ខ្ញុំ​ចាប់ផ្តើមផ្តោតទៅលើ​អ្វីដែល​ខ្ញុំ​មិនមាន និង​អ្វីដែល​ខ្ញុំ​ចង់​បានតែ​ខ្ញុំ​មិនមាន​។

ការ​មិនចេះ​ដឹងគុណ​បង្ហាញ​តាមរយៈ​ការ​រអ៊ូរទាំ និង​ការ​អន់ចិត្ត ប៉ុន្តែ​ខ្ញុំ​យល់ឃើញថា ការដឹងគុណ គឺជា​អ្នកការពារ​ជីវិត​របស់ខ្ញុំ​យ៉ាងពិត​ប្រាកដ​។​

  • ការគាំទ្រ និងលើកទឹកចិត្ត

មនុស្ស​គ្រប់រូប​ពិតជា​ត្រូវការ​មនុស្ស​នៅ​ជុំវិញខ្លួន​គាំទ្រ​ជានិច្ច វា​ពិតជា​មានការ​លំបាក​ណា​ស់​ប្រសិនបើ ជីវិត​មួយ​គ្មាន​អ្នក​ថែទាំ និង​ការគាំទ្រ​។ ប្រសិនបើ​អ្នក​យល់ថា អ្នក​ពុំមាន​មិត្ត​ច្រើន ឬ​គ្មាន​ក្រុមការងារ​ទេនោះ អ្នកនឹង​យល់ថា​ខ្លួន​អ្នក​ឯកោ ហើយ​ចាប់ផ្តើម​ត្រូវការ​នរណាម្នាក់​នៅក្បែ ខណៈពេល​ជួបប្រទះ​នូវ​វិបត្តិ​អ្វីមួយ​កើតឡើង​។ ទោះ​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ណាក៏ដោយ ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​ល្អ នឹង​ជួយ​ណែនាំ​ដល់​អ្នកដទៃ ដោយមាន​ឆន្ទៈ​ក្នុងការ​ផ្តល់ឱ្យ និង​ទទួលបាន​ការគាំទ្រ​។​

  • មានសេចក្ដីព្យាយាម​​ (វិរិយៈ)

អ្នកឈ្នះក្នុងការ​ប្រកួតប្រជែង​នៃ​ជីវិត គឺ​មិនដែល​បោះបង់ ការតាំង​ចិត្ត​នោះទេ ហើយ​តែងតែ​អនុវត្ត​គោលការណ៍​យ៉ាង​ខ្ជាប់ខ្ជួន គឺជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​ដើម្បី​ឈានដល់​គោលដៅ​។ បើ​គ្មាន​ការព្យាយាម អ្នកនឹង​បរាជ័យ​នូវ​គម្រោង​ជីវិត​ជាច្រើន នៅត្រឹម​ពាក់កណ្តាល​ទីហើយ​ជីវិត​របស់​អ្នក នឹង​ពោរពេញ​ដោយ​ការសោកស្តាយ​។ ត្រូវ​ចាត់ទុក​ជីវិត​ប្រដូចទៅនឹង​ការរត់​ម៉ា​រ៉ា​តុង​ដូច្នោះ​ដែរ​។

  • ការ​បន្ទាបខ្លួន​ (អោនដាក់គ្រាប់ ងើយស្កក…)

​លោកអ្នកដឹង​ទេ​ថាពេលណា​អ្នក​សោកស្តាយ ពេលណា​ត្រូវការ​អ្នកដទៃ​ឲ្យ​ជួយ​! អំនួត​គ្រាន់តែ​បង្កើតជា​ទំនាស់ រវាង​ខ្លួនឯង និង​អ្នកដទៃ​ប៉ុណ្ណោះ ជីវិត​មិន​គ្រាន់តែ​សម្រាប់​ខ្លួន​អ្នក​នោះទេ ក៏​សម្រាប់​អ្នកដទៃ​ផងដែរ​។​

  • ភាពបត់បែន​

គ្មានអ្វី​នៅ​គង់វង្ស​យូរអង្វែង​នោះទេ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យមាន​ការបត់បែន ដើម្បី​ផ្លាស់ប្តូរ នឹង​រៀន​ដើរទៅ​ជាមួយ លំហូរ​នៃ​ពេលវេលា​។ ការ​មិនចេះ​ធ្វើខ្លួន សម្រប​តាម​ការផ្លាស់ប្តូរ អ្នកនឹង​ខកខាន​នូវ​ឱកាស​ផ្សេងៗ​ជាច្រើន​។​

ប្រែសម្រួលពី healam.com 

Facebook Comments

Related posts