សុខភាព 

អ្វីទៅហៅថាជំងឺធ្លាក់ទឹកចិត្ត?

Spread the love

ជំងឺធ្លាក់ទឹកចិត្ត

  • ភាពទុក្ខសោកនិងភាពអស់សង្ឃឹមក្នុងជីវិត ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ អ្នកមានជំងឺធ្លាក់ទឹកចិត្តយ៉ាងពិតប្រកដ។
  • ជំងឺធ្លាក់ទឹកចិត្តជាជំងឺអារម្មណ៍ធ្ងន់ធ្ងរប៉ុន្តែអាចព្យាបាលបាន។
  • បុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តមានមូលហេតុខុសៗគ្នា ដូចជាអ្នកខ្លះអាចមានជំងឺធ្លាក់ទឹកចិត្តជាមួយនឹងការផ្លាស់ប្តូរជីវិតដូចជាការផ្លាស់ប្តូរ ឬការស្លាប់របស់មនុស្សជាទីស្រឡាញ់ រីឯអ្នកដទៃទៀតអាចមានជំងឺធ្លាក់ទឹកចិត្តអំឡុងពេលមានជំងឺធ្ងន់ធ្ងរ។
  •  ជំងឺធ្លាក់ទឹកចិត្តក៏អាចកើតលើវ័យជំទង់អាយុចាប់ពី ១៣ដល់១៨ឆ្នាំផងដែរ។

តើមូលហេតុធ្វីខ្លះដែលបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត?

មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត៖

  • តំណពូជ
  • ភាពមិនមានលំនឹងអំពីសារជាតិគីមី
  • ភាពតានតឹងចិត្ត
  • បុគ្គលិកលក្ខណៈផ្ទាល់របស់បុគ្គល

ប្រភេទផ្សេងៗនៃជំងឺធ្លាក់ទឹកចិត្ត

  • វិបត្តិសម្របសម្រួលផ្លូវចិត្ត
    • ទាក់ទងនឹងការបាត់បង់ ឬបញ្ហាទំនាក់ទំនងមិត្តភាព
    • ការរំខានក្នុងដំណេក(ដេកមិនលក់) ហូបបាយមិនបាន ថប់បារម្ភ
    • អាចកើតមានឡើង ច្រើនសប្ដាហ៏ ឬច្រើនឆ្នាំ

ជំងឺធ្លាក់ទឹកចិត្ត ក្រោយពេលសម្រាលកូន

  • អាចចាប់ផ្ដើមក្រោយឆ្លងទន្លេរួច កើតឡើងស្ទើតែពាក់កណ្ដាលលើស្រ្ដីសម្រាលកូនរួច
  • រោគសញ្ញាទុក្ខព្រួយដែលប៉ះពាល់ដល់អារម្មណ៍គិត និងចាត់ចែងការប្រចាំថ្ងៃ ដូចជា ការដេកមិនលក់ ការតានតឹងចិត្ត ភាពថប់បារម្ភហើយភ័យ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង

ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត

មនុស្សវ័យជំទង់ និងមនុស្សពេញវ័យមានសភាពប្រហាក់ប្រហែលគ្នានៃជំងឺធ្លាក់ទឹកចិត្ត។

  • ត្រូវទៅជួបអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ដូចជាពេទ្យចិត្តសាស្រ្ត អ្នកផ្តល់ប្រឹក្សាយោបល់គឹជាការសំខាន់ណាស់ សម្រាប់ការគាំទ្រឲ្យមានភាពប្រសើឡើង។
  • អាចធ្វើការពិនិត្យនិងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពផ្សេងទៀតដែលអាចមានរោគសញ្ញាដូចគ្នានឹងការធ្លាក់ទឹកចិត្ត។
  • នៅពេលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានដោយប្រើថ្នាំ ឬព្យាបាលចិត្តសាស្ត្រ ឬការរួមបញ្ចូលគ្នានៃវិធីព្យាបាល។

ប្រភព៖ក្រសួងសុខាភិបាល

Facebook Comments

Related posts