សុខភាព 

ស្ហុកបណ្ដាលពីបេះដូង (CARDIOGENIC SHOCK)

Spread the love

គឺជាការចុះខ្សោយនៃសំពាធឈាមដែលបណ្ដាលមកពីភាពអន់ថយនៃកំលាំងរបស់បេះដូងដែលបណ្ដាលឲ្យមានការថយចុះបរិមាណឈាមទៅចិញ្ចឹមសរីរាង្គ។

មូលហេតុ៖

  • ស្ទះសរសៃឈាមបេះដូង
  • ជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ
  • ស្ទះសរសៃឈាមសួត
  • វិបត្តិចង្វាក់បេះដូង
  • ទឹកក្នុងស្រោមបេះដូងធ្ងន់ធ្ងរ
  • មូលហេតុផ្សេងៗទៀត

រោគសញ្ញា៖

  • បេះដូងដើរញាប់
  • សម្ពាធឈាមធ្លាក់ចុះ
  • ពិបាកដកដង្ហើម និងដង្ហើមញាប់
  • កង្វះខាតឈាមទៅចិញ្ចឹមជាលិកា៖​ ស្លេកស្លាំង ឡើងស្វាយ ត្រជាក់ចុងដៃចុងជើង ឡើងចេញក្រលាខ្ជឹង​លើក្បាលជង្គង់ ទឹកនោមតិច ឬអត់ចេញទឹកនោម
  • ថ្លើមរីកធំ ហើយឈឺ
  • ហើមជើងទាំងសងខាង

វិធានការពារ និងព្យាបាល

  • ដាក់អុកស៊ីសែន
  • វាស់ចង្វាក់បេះដូង
  • ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់

ប្រភព៖​ សេចក្ដីណែនាំគ្លីនីក MPA

Facebook Comments

Related posts