ប្រវត្តិបុគ្គលល្បីៗ 

ប្រវត្តិអធិរាជសង្រ្គាមបារាំង ណាប៉ូឡេអុង បូណាប៉ារត៍

Spread the love

អធិរាជ ណាប៉ូឡេអុង ​ កើត​នៅថ្ងៃ​ទី​ ១៥​ខែសីហា ឆ្នាំ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាងដ៏ក្រីក្រ​មានកូន​ច្រើន។ណាប៉ូឡេ​អុង​ នេះ​មិនមាន​ឈាម​ជ័រជាបារាំង​ទេ​ការបាន​ក្លាយ​ជាអធិរាជនៃប្រទេស​នេះ​​វារឿងដែលអស្ចារ្យណាស់​។​ ដោយ​បានទទួលការអនុគ្រោះពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន។​កើត​អាយុ​ ១១​ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អា​យុ​ ១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល ​ណាប៉ូឡេអុង​បានដំណើរ​ជីវិតយ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ទូឡុងតែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ្យ​សក្តិ​សម​ដែរ។​គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យជាអ្នក​បង្រ្កាប​ប្រជា​ជន​ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ​ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ​ជាហេតុ​ឲ្យគាត់​ទទួល​បាន​ឋានៈ​ខ្ពស់ឡើង​​។​ គាត់​​រៀបការជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីនដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរ​ជន​ជាច្រើន​ ជាហេតុ​ធ្វើឲ្យណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ ​អ៊ីតាលី​និងបាន​ជ័យ​ជម្នះជានិច្ច។

អាយុ ២៨​ឆ្នាំ​ បានក្លាយជា​ឧត្តម​សេនីយនិង​ចេញ​ទៅ​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីប បាន​ជ័យជម្នះ​ដ៏​ធំធេងជាហេតុ​ធ្វើឲ្យបាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីបនេះ​ ណាប៉ូឡេ​អុង​​គាត់បានដឹង​ច្បាស់ថា​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​បារីស ដោយសារ​ជ័យជម្នះ​របស់​ខ្លូនទើប​ប្រជាជន​រាប់អាន​ច្រើន​ រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មីកសាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។ ​អាយុ​ ៣៦ឆ្នាំ​ក៏​ប្រកាសតាំង​ខ្លួន​ជា​អធិរាជ​នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​គឺ​ជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។

កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ្យ​បាន​នូវ​គម្រោងការណ៍​នោះ។​ កាល​ដែលគាត់​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពង់ខ្ពស់​​​​​​បំ​ផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​។​​ ណាប៉ូឡេ​អុង ​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ​ក៏​បាន​ទទួលការរិះ​គន់​ថា​ ជាអ្នក​ប្រាថ្នា​ធ្វើ​ជាម្ចាស់​លើអឺរ៉ុបទាំងមូល​ ទាល់​តែ​ទីបំផុត​ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ ទាល់តែ​ត្រូវ​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​ គាត់​ក៏ប្រញាប់​មកការពារ​បារីសតែដល់​រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ ចំងាយ​ពីបារីស​ ៦០ គ.ម ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​ ឯ​ខាង​ក្រុង​បារីស​ ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​ ដែលជាខ្សែរាជវង្ស​ក្សត្រ​ចាស់​របស់​ប្រទេស​បារាំង​​ឡើង​ជា​ម្ចាស់​ផែនដីវិញ។

ណាប៉ូឡេអុង​ លាចាករាជសម្បត្តិ​ហើយ​ ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុកចិត្ត​ ទើប​បង្គាប់​ឲ្យរដ្ឋាភិបាល​បា

រាំង ចាប់យក​ណាប៉ូឡេ​អុង​ ទៅបំបរបង់​ឯកោះ​ទៀត​។ ណាប៉ូឡេអុង ​ប្រាថ្នា​នឹង​ផ្តាច់បង់​ជីវិតព្រះ​អង្គ​ឯង ​តែ​មានគេ​ឃាត់​ទ្រង់ទាន់​ ក៏ត្រូវនាំ​ទៅ​ចោលឯ​កោះ ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៨១៣។

សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ ណាប៉ូឡេអុង​ក៏ពុំ​អស់ពិស។ នៅទីនោះ​ពុំដល់​មួយ​ឆ្នាំ​ផង​ក៏លប​លួចចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេសមកកាន់ទីគោក​បានទៀត។​ ល្វីស៍ទី១៨​ ​ទ្រង់​ជ្រាប​ ក៏បញ្ជូន​កងទ័ពទៅចាប់​​តែកាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ ហើយក៏ពុំ​ចាប់​ទេ​​ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ទៅវិញ។ ​ណាប៉ូឡេអុង​បានកម្លាំង​ទ័ពក៏​លើកចូល​មកកាន់​ទីក្រុង​បារីស​។​ ស្តេច​ល្វីស៍ទី១៨​ក៏​​ទ្រង់​ភៀសខ្លួន​ទៅកាន់​ប្រទេស​​​ បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​នឹង​នៅតទល់​ជា​មួយ ​ណាប៉ូឡេ​អុង​ពុំបាន​ឡើយ។​​ កាលដែល​ណាប៉ូឡេអុង​ ត្រឡប់​មកគ្រានេះ ​គ្រប់​ប្រទេស​អឺរ៉ុប​ចាត់ទុក​ថាជា​ការប្រកាស​សង្រ្គាម ​ទើបនាំ​គ្នា​ចោម​វាយ​ណាប៉ូឡេ​អុង។​ ចំណែក​ណាប៉ូឡេអុង ​ក៏​តស៊ូ​ដោយ​យល់​ថា​ជាទីបំផុត​នៃជីវិត។ទីបំផុតក៏ត្រូវទ័ព​បច្ចាមិត្រ​ចាប់កណ្តាលសង្រ្គាម និងបញ្ជូន​ទៅកាន់​កោះសាំង្ត​អេលេន ម្តងទៀត។ នៅទីនោះ​បាន ​៦ឆ្នាំ​ ទ្រង់ក៏អស់​ព្រះ​ជន្ម​ក្នុងជន្មាយុ​៥២​ វស្សាទៅ៕

ដកស្រង់អត្ថបទពី Vibol Moj

Facebook Comments

Related posts

Leave a Comment