សុខភាព 

តើអ្វីជាជំងឺខ្យល់ក្នុងទ្រូង(Pneumothorax)?

Spread the love

ជំងឺខ្យល់ក្នុងទ្រូង គឺធ្វើឲ្យសួតអ្នកជំងឺកំពិត ឬត្បៀត ។ ជំងឺនេះកើតឡើង នៅពេលដែលមានការធ្លាយចេញខ្យល់នៅកន្លែងចន្លោះសួត និង ជញ្ជាំងទ្រូង ។ ខ្យល់នេះវារុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូងដែលធ្វើ ឲ្យសួតកំពិត។

ជំងឺខ្យល់ក្នុងទ្រូង អាចកើតឡើងក្នុងករណីខ្លះនៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងករណីមានជំងឺរលាកសួតរ៉ាំរ៉ៃផងដែរ។

ការព្យាបាលដោយវះកាត់ស៊កទុយោ

រោគសញ្ញា៖ ឈឺទ្រូងខ្លាំងភ្លាមៗ ពិបាកដកដង្ហើម ដង្ហក់ ។

មូលហេតុ៖ របួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល ជំងឺសួតរ៉ាំរ៉ៃ បែកធ្លាយថង់ខ្យល់នៅក្នុងសួត ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation) ។

កត្តាដែលនាំឲ្យកើតមាន៖ ភេទប្រុសច្រើនជាងស្ដ្រី, អ្នកជក់បារី, បុគ្គលអាយុពី ២០ – ៤០ឆ្នាំ, អ្នកខ្ពស់ហើយស្គម, តំណពូជ, ជំងឺសួត, អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន, ធ្លាប់មានជំងឺនេះពីមុនមក។

ការរោគវិនិច្ឆ័យច្បាស់លាស់ ពឹងលើរោគសញ្ញាខាងលើ និងការពិនិត្យផ្ទាល់លើអ្នកជំងឺ

សញ្ញាគ្លីនិក រួមផ្សំនឹង៖ – ថតទ្រូងដោយកាំរស្មី – ការធ្វើស្គែនន័រសួតក្នុងករណីលំបាកស្មុគស្មាញ (Scanner ទ្រូង)។

រូបភាពបង្ហាញសភាពរបស់សួតរងការប៉ះពាល់

ការព្យាបាល

  • អ្នកដែលកើតជំងឺនេះលើសួតតែម្ខាងរយៈពេលពី ១ ទៅ ២ឆ្នាំទៀតអាច នឹងកើតឡើងម្ខាងទៀត។ ខ្យល់វាអាចចេញរហូតកាលណាកន្លែងដែលសួត ធ្លាយពុំបានព្យាបាល។ ដូច្នេះការព្យាបាលដោយការវះកាត់អាចត្រូវធ្វើ ។គោលបំណង : គឺដើម្បីកុំឲ្យសួតរីកដូចធម្មតាវិញបាន និងកុំឲ្យវាកើតឡើងម្តងទៀត ។
  • ដើម្បីឲ្យការព្យាបាលសម្រេចទិសដៅបានវាអាស្រ័យលើទំហំនៃការ ត្បៀតរបស់សួតៈ
    ១. ប្រសិនបើការត្បៀតសួតដោយសារខ្យល់តិចតួច យើងធ្វើការតាមដានសិន ។
    ២. ចោះទ្រូងបង្ហូរខ្យល់ចេញក្រៅ (ខ្យល់ច្រើន) ។
    ៣. ការវះកាត់ (ករណីការព្យាបាលដោយចោះពុំបានធូរស្បើយ) ។

ប្រភព៖គេហទំព័រសុខភាព

Facebook Comments

Related posts