សុខភាព 

តើអ្វីជាការសម្រេចចិត្តរួមមេត្រីលើកដំបូង?

Spread the love

ការ​រួមភេទលើក​ដំបូងដែលល្អបំផុត«ត្រឹមត្រូវ»សម្រាប់យុវវ័យ​គឺនៅ​ពេលដែលយុវជនបានគិតថាខ្លួនប្រាណរបស់គេ និង​អារម្មណ៍​របស់​គេ​បាន​ត្រៀម​រួច​រាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេលរួមភេទ។  គ្មានវិធីសាស្រ្ត​​ណាមួយ​អាច​បញ្ជាក់​​ពី​ភាព​ជាក់​លាក់​ថា មនុស្សម្នាក់បានត្រៀមខ្លួន និងមានទំនុក​ចិត្ត​រួច​ហើយ​នៅ​ពេល​នោះ​ទេ។

ការរួមភេទត្រូវបានចាត់ទុកថាជាសកម្មភាពរបស់មនុស្សពេញវ័យ។ តើ​ពេល​ណា​ដែលអ្នកជាមនុស្សពេញវ័យ? នៅអាយុ ១៨ ឆ្នាំ ឬ២១ឆ្នាំ?​​ អាចនឹងមានការយល់ច្រឡំច្រើនទៅលើអាយុនេះ ទៅនឹង​អាយុ​នៃការបោះឆ្នោត ឬអាយុរៀបការ ឬបើក​បរ​ជា​ដើម។​ មានមនុស្សពេលវ័យជាច្រើន​ដែលមានអាយុ២៥ឆ្នាំ​ដែលមិន​មាន​ភាព​ចាស់ទុំជាងក្មេងដែលមានអាយុ ១៧ឆ្នាំ។ ដូចនេះ ការ​យក​អាយុ​មក​កំណត់​ក្នុង​ការរួមភេទមិនសមហេតុផលទាំងអស់នោះទេ។

ចម្លើយសម្រាប់សំណួរនេះ គឺស្ថិតនៅលើ​ការវិភាគ​របស់​មនុស្សម្នាក់ៗ។ យុវវ័យត្រូវ​កំណត់​តម្លៃដោយផ្អែក​លើបរិបទ​នៃការរស់​នៅ​របស់​ខ្លួន។ យកតម្លៃ​ទាំងនេះ​ដាក់នៅ​កណ្តាល ហើយសម្រេច​ចិត្ត​ទៅ​លើការរួមភេទរបស់ខ្លួន។ សូមចងចាំថា «លទ្ធផល» ដែល​មនុស្សជាច្រើននិយាយមិនមែនត្រឹមតែអ្វីដែលកើតលើរាងកាយ​របស់​ខ្លួន ដូចជា​៖ ការ​មាន​​កូនដោយចៃដន្យ ឬការឆ្លងមេរោគនោះទេ។ ការរួមភេទ​អាចកំណត់​ការចាប់ផ្តើម​ដ៏មាន​អំណាច​មួយ​ទៅ​លើ​ការ​ឆ្លើយតបអារម្មណ៍របស់យុវវ័យ ហើយយុវវ័យត្រូវពិចារណា តើ​ខ្លួននឹងត្រៀមខ្លួនដូចម្តេចចំពោះអារម្មណ៍នោះ។  នេះ​មិន​មាន​ន័យ​ថា​ មនុស្សចាស់ៗព្យាយាម​​ហាម​ឃាត់អ្នកក្នុងការរួមភេទនោះទេ ប៉ុន្តែ​ដោយ​សារការរួមភេទគឺជាផ្អែកដ៏សំខាន់មួយរបស់បុគ្គល​ម្នាក់ៗ ហើយ​យុវវ័យ​​គួរ​តែមាន​អារម្មណ៍រីករាយជាមួយវា។

ការពិចារណា​​​លើ​ចំណុច​ទាំងនេះពិតជាសំខាន់ណាស់ ដូចនេះនៅពេលដែលយុវវ័យ​ចាប់ផ្តើម​ជីវិត​រួមភេទ​របស់ខ្លួន នឹងទទួល​បាន​បទ​ពិសោធន៍​វិជ្ជមាន។  វាប្រហែលជាមិនល្អនោះទេ នៅពេលដែល​យុវវ័យមិនបាន​ពិចារណា​មុន​ពេល​សម្រេចចិត្តរួមភេទ ហើយក្រោយ​មក​នឹងរកឃើញថា ការ​​ប្រព្រឹត្ត​នោះគឺជាការគិតខ្លី។ ដើម្បីរីក​រាយ​​ជាមួយ​ជីវិត​រួមភេទ​របស់​ខ្លួន យុវវ័យត្រូវ​ដឹង​ផង​ដែរថាតើខ្លួនត្រូវថែ​​រក្សា និងការពារខ្លួនយ៉ាងដូចម្តេច?។ នេះមាន​ន័យ​​​ថា​​យុវវ័យត្រូវ​ស្វែង​យល់ថា តើអ្វី​ទៅជាការរួមភេទ អ្វីទៅ​ដែល​ជាវិធី​ការ​ការពារ​មិនឱ្យមានកូន ហើយ​អ្វីទៅជាការរួមភេទដោយមានសុវត្ថិភាព និងអ្វី​ទៅ​ដែល​ខ្លួន​ចូល​ចិត្ត និង​មិន​ចូលចិត្តអំពីវា។ យវវ័យក៏ត្រូវមាន​សមត្ថភាព​ក្នុងការ​និយាយ​ថា «ទេ» ប្រសិន​បើ​ខ្លួនមិនចង់បានវា។ ការសម្រេចចិត្តរួមភេទគឺជារឿងបុគ្គល គឺជាសិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​។​

ដកស្រង់ពីគេហទំព័រសមាគមន៏រ៉ាក់

Facebook Comments

Related posts