សុខភាព 

ឈឺចុកក្នុងទ្រូង (Angina)

Spread the love

ជាបណ្ដុំរោគសញ្ញានៃការឈឺទ្រូងដែលបណ្ដាលមកពីខ្វះអុកស៊ីសែន ទៅចិញ្ចឹមសាច់ដុំបេះដូង។

មូលហេតុ៖ ភាគច្រើនបណ្ដាលមកពីការត្បៀតសរសៃឈាមបេះដូង ដែលបង្កឡើងដោយកំណកខ្លាញ់តាមជញ្ជាំងសរសៃឈាមបេះដូង។

ស្ថានភាពរោគសញ្ញាឈឺទ្រូង

កត្តាគ្រោះថ្នាក់៖

  • អាយុច្រើន
  • ជក់បារី
  • លើសសំពាធឈាម
  • ទឹកនោមផ្អែម
  • លើសជាតិខ្លាញ់
  • ការមិនធ្វើលំហាត់ប្រាណ
  • អាចជាកត្តាតំណពូជ

រោគសញ្ញា៖

  • Stable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាម និងដៃខាងឆ្វេង ឬស្មាខាងឆ្វេង ពេលប្រឹងធ្វើការ ឬបញ្ចេញកំលាំង។ ការឈឺទ្រូងនេះមានរយៈពេលខ្លី តិចជាង៥នាទី និងបាត់ទៅវិញក្រោយពេលឈប់សំរាក ឬដោយប្រើថ្នាំ នីត្រូគ្លីសេរីន (Nitroglycerine)។
  • Instable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាមនិងដៃឆ្វេង ឬស្មាខាងឆ្វេងពេលនៅស្ងៀមដែលមានរយៈពេលយូរអាចពី ៥ ទៅ ៣០នាទី ហើយប្រឈមមុខនឹងការកកើតជំងឺរលួយសាច់បេះដូង។

វិធានការពារ៖

  • អ្នកជំងឺសម្រាកស្ងៀម ហាមងើបដើរ ឬបញ្ចេញកំលាំង
  • ផ្ដល់អុកស៊ីសែនបើអ្នកជំងឺមានកំហាប់អុកស៊ីសែនតិចជាង៩៥%
  • វាស់ចង្វាក់បេះដូង

ការព្យាបាល៖

  • ប្រើឱសថប្រឆាំងនឹងកំណកឈាម
  • ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ

ប្រភព៖សេចក្ដីណែនាំគ្លីនីក

Facebook Comments

Related posts