សុខភាព 

ជំងឺហឺតលើកុមារ (ASTHMA)

Spread the love

ជំងឺហឺតគឺជាការរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដោយសារស្ទះផ្លូវដង្ហើមដែលអាចត្រលប់មកសភាពធម្មតាវិញ។ ជំងឺហឺត សំគាល់ដោយកើតមានសំលេងវីហ្សីង (Wheezing: សំលេងដូចហួច) ជាច្រើនសារ ជារឿយៗរួមនឹងក្អក ហើយឆ្លើតតបនឹងការព្យាបាលដោយឱសថពង្រីកទងសួតនិងឱសថប្រឆាំងការរលាក។

រោគសញ្ញា

មានប្រវត្តិនៃការកើតមានវីហ្សីងជាច្រើនសារ ដែលជារឿយៗរួមនឹងក្អក។ ការពិនិត្យគ្លីនីកបង្ហាញ៖

  • ទ្រូងប៉ោងតឹងខ្លាំង
  • ផ្ទាំងខាងក្រោមផតចូលពេលដកដង្ហើមចូល
  • ដង្ហើមដកចេញវែងមានលឺវីហ្សីង(សំលេងដូចហួច)
  • ខ្យល់ចូលថយចុះក្នុងករណីស្ទះទ្រូងធ្ងន់ធ្ងរ
  • គ្មានក្ដៅខ្លួន
  • ឆ្លើយតបបានល្អទៅនឹងឱសថពង្រីកទងសួត

វិធានការ

  • កុមារមានវីហ្សីងដំបូងនឹងគ្មានវិបត្តិដកដង្ហើម ជាធម្មតាអាចព្យាបាលនៅផ្ទះបានដោយការថែទាំបែបទ្រទ្រង់ ដោយមិនចាំបាច់ផ្ដល់ឱសថពង្រីកទងសួតទេ។
  • លើកទឹកចិត្តឲ្យផឹកទឹកនិងបៅឲ្យបានច្រើន។
  • បើកុមារមានវិបត្តិផ្លូវដង្ហើម ឬមានវីហ្សីងកើតឡើងញឹកញាប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលឲ្យសមស្រប។
  • ឱសថអង់ទីប៊ីយោទីក (ថ្នាំផ្សះ) គួរត្រូវបានផ្ដល់ពេលមានរោគសញ្ញាដូចរលាកសួត៕

ប្រភព៖ សេចក្ដីណែនាំគ្លីនីក

Facebook Comments

Related posts