សុខភាព 

ជំងឺស្បូនស្អិត

Spread the love

ជំងឺស្បូនស្អិតបណ្ដាលអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

មូលហេតុ

  • ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
  • ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
  • ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)

រោគសញ្ញា

  • ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
  • ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
  • ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១ 
  • ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
  • ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
  • ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។

ការព្យាបាល
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ស្ត្រីមានជំងឺស្បូនស្អិត៖

  • ការព្យាបាលមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ៕

ប្រភព៖ដកស្រង់ពីទស្សនាវដ្ថីសុខភាព

Facebook Comments

Related posts