សុខភាព 

ជំងឺស្ទះសរសៃឈាមសួត(PULMONARY EMBOLISM)

Spread the love

ជំងឺស្ទះសរសៃឈាមសួតជាការស្ទះភ្លាមៗពេញទាំងស្រុង ឬមួយផ្នែកនៃទងសរសៃឈាមសួត ដែលបណ្ដាលមកពីការផ្លាស់ទីរបស់កំណកឈាម។ វាជាជំងឺដែលមានការគំរាមកំហែងដល់អាយុជីវិតនិងត្រូវការសង្គ្រោះបន្ទាន់។

កត្តាហានិភ័យ៖ ៧០% ទៅ ៩០% វាបណ្ដាលមកពីការស្ទះសរសៃឈាមវ៉ែន (Vein) នៅនឹងជើង។

រោគសញ្ញា

  • ហត់ដង្ហក់ និងដកដង្ហើមញាប់
  • ឈឺទ្រូងផ្នែកខាងក្រោម ឬចំហៀងទ្រូង
  • ក្អកធ្លាក់ឈាម
  • សន្លប់
  • បេះដូងដើរញាប់
  • សម្ពាធឈាមធ្លាក់ចុះ

វិធានការពារ

សម្រាកលើគ្រែ ហាមងើបដើរ

ដាក់ខ្យល់អុកស៊ីសែន

ការបញ្ជូន៖ រាល់អ្នកជំងឺសង្ស័យត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ឬមន្ទីពេទ្យថ្នាក់ជាតិបន្ទាន់៕

ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Facebook Comments

Related posts