សុខភាព 

ជំងឺវៀចមាត់

Spread the love

ជម្ងឺវៀចមាត់ គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧។

ជម្ងឺវៀចមាត់មានពីរប្រភេទ៖

  • ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ
  • ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល

រោគសញ្ញា

  • វៀចមាត់ប្រព័ន្ធប្រសាទក្រៅ
    • ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។
    • ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។
    • ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើនិងចេញក្រៅ។
    • ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។

ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។

  • វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល
    • ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។
    • រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។

មូលហេតុ

  • វៀចមាត់ប្រព័ន្ធប្រសាទក្រៅ
    • ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។
    • អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។
    • ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។
    • ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។
    • ជំងឺមេតាបូលីកដូចជាជម្ងឺទឹកនោមផ្អែម

វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៍អាចមាននៅមានសំណល់ ២០%ដែរ។

  • វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល
    • ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។
    • ជំងឺដុំសាច់ ឬមហារីកខួរក្បាល…

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅ៖

  • ការពិនិត្យឈាម
    • ការបូមទឹកឆ្អឹងខ្នង
    • ការវិភាគតាម CT scan ឬ MRI

ការព្យាបាល

ការព្យាបាលជម្ងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺ ដូចជា៖ ការប្រើប្រាស់ថ្នាំ ការព្យាបាលដោយចលនា និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ៕

ប្រភព៖ ដកស្រង់គេហទំព័រសុខភាព

Facebook Comments

Related posts