សុខភាព 

ជំងឺលើសសម្ពាធឈាម (HYPERTENSION)

Spread the love

ជំងឺលើសសម្ពាធឈាមមានន័យថាសម្ពាធឈាមលើសពី ១៤០/៩០ មីលីម៉ែត្របារត។ ការវាស់សម្ពាធឈាមត្រូវធ្វើឡើង បន្ទាប់ពីឲ្យអ្នកជំងឺសម្រាក (អង្គុយ ឬដេក) ៥ ទៅ១៥ នាទី សិន។ ជាទូទៅដើម្បីបញ្ជាក់ថាមានជំងឺលើសសំម្ពាធឈាម យ៉ាងហោចណាស់ឲ្យបាន២ទៅបីដងដែរ។

  • មូលហេតុ៖ ជាទូទៅជំងឺលើសឈាមកើតឡើងដោយឯកឯង គ្មានមូលហេតុច្បាស់លាស់ប្រហែលជា៩០%នៃករណី។
  • កត្តាគ្រោះថ្នាក់
    • ជក់បារី
    • ជំងឺទឹកនោមផ្អែម
    • របបអាហារប្រៃពេក
    • អាយុច្រើនដែលធ្វើឲ្យសរសៃឈាមក្រិនរឹង
    • កត្តាតំណពូជ
    • មិនធ្វើលំហាត់ប្រាណ
  • រោគសញ្ញា
    • ជាទូទៅអាចអត់មានរោគសញ្ញា
    • វិលមុខ ហ៊ឹងត្រចៀក
    • ឈឺក្បាល
    • ឈាមច្រមុះ
    • រោយក
  • ជំងឺលើសសម្ពាធឈាមចែកចេញជា ៣កម្រិត
    • >១៤០/៩០ មីលីម៉ែត្របារត
  • កម្រិតមធ្យមគឺ សម្ពាធ >១៦០/១០០ មីលីម៉ែត្របារត
    • កម្រិតធ្ងន់ធ្ងរគឺ សម្ពាធ >១៨០/១១០ មីលីម៉ែត្របារត
  • ផលវិបាក
    • ផលវិបាកទៅលើបេះដូង៖
      • បេះដូងក្រាស់ ជំងឺខ្សោយបេះដូង ប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមដែលចិញ្ចឹមបេះដូង។
      • ជំងឺខ្សោយតម្រងនោម
      • ជំងឺដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល
      • ពិការភ្នែក
  • វិធានការពារ
    • ការអប់រំ៖
      • ត្រូវកាត់បន្ថយការទទួលទានអាហារដែលសំបូរជាតិប្រៃ
      • កុំពិសាបារី
      • កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
      • ត្រូវទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន
    • ការព្យាបាល៖

ការព្យាបាលដោយប្រើថ្នាំមួយជីវិត

  • ការបញ្ជូន៖ មិនឆ្លើយតបនិងការព្យាបាល អ្នកជំងឺហត់និងដង្ហក់ សម្ពាធឈាមខ្ពស់ TAS លើសពី១៨០មីលីម៉ែត្របារត ឬ/នឹង TAD លើសពី១១០មីលីម៉ែត្របារត៕

ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Facebook Comments

Related posts