សុខភាព 

ជំងឺរលាកសួតលើកុមារ(Pneumonia)

Spread the love

រលាកសួតជាទូទៅបង្កដោយវីរុស ឬបាក់តេរី។ រលាកសួតនៅដំណាក់កាលធ្ងន់ធ្ងរបណ្ដាលមកពីបាក់តេរី។ ផ្អែកតាមគ្លីនីកជំងឺរលាកសួតត្រូវបានចាត់ថ្នាក់ជា រលាកសួត រលាកសួតធ្ងន់ធ្ងរនិងរលាកសួតធ្ងន់ធ្ងរខ្លាំង។ ការព្យាបាលមានភាពជាក់លាក់តាមចំណាត់ថ្នាក់នីមួយៗ។

រោគសញ្ញា

 • សញ្ញា និងរោគសញ្ញា
  • គ្មានរលាកសួត៖ គ្មានរោគសញ្ញានៃការរលាកសួត ឬរលាកសួតធ្ងន់ធ្ងរខ្លាំង។
  • រលាកសួត៖ ចង្វាក់ដង្ហើម៖ដង្ហើមញាប់
   • លើសពី៦០ដងក្នុងមួយនាទី (កុមារអាយុតិចជាង២ខែ)
   • លើសពី៥០ដងក្នុងមួយនាទី(កុមារអាយុ ២ទៅ១១ខែ៖
   • លើសពី៤០ដងក្នុងមួយនាទី(កុមារអាយុ ១ដល់៥ឆ្នាំ)
   • ស្នូរដូចលាជផ្ទុះ (Crackles) ពេលស្ដាប់សួត
  • រលាកសួតធ្ងន់ធ្ងរ៖ ផ្ទាំងទ្រូងផឹតផតៗ (ទារ៉ាស៍)
  • រលាកសួតធ្ងន់ធ្ងរខ្លាំង៖
   • សំបុរឡើងស្វាយ
   • វិបត្តិដង្ហើមធ្ងន់ធ្ងរ(ក្បាលងក់ពេលដកដង្ហើម)
   • មិនអាចផឹកបាន

វិធានការ

 • គ្មានរលាកសួត មានក្អក ឬផ្ដាសាយ
  • ព្យាបាលនៅផ្ទះ
  • បន្ថយការឈឺក និងបំបាត់ក្អក ដោយថ្នាំសុវត្ថិភាព
  • តាមដានរយះពេល៥ថ្ងៃ បើមិនធូរស្បើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ
 • រលាកសួត រលាកសួតធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរខ្លាំង
  • ត្រូវលេប ឬចាក់ឱសថអង់ទីប៊ីយោទីក (ថ្នាំផ្សះ)
  • ករណីធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលបន្ទាន់៕

ប្រភព៖ MPA guidelines

Facebook Comments

Related posts