សុខភាព 

ជំងឺរលាកកូនទងសួតលើកុមារ (BRONCHOLITIS)

Spread the love

រលាកកូនទងសួតគឺបង្កឡើងដោយវីរុសនៅផ្លូវដង្ហើមផ្នែកខាងក្រោមដែលធ្ងន់ធ្ងរជាងគេលើកុមារតូចៗ និងកើតមានជារៀងរាល់ឆ្នាំ។​​គេសំគាល់ដោយសារមានស្ទះផ្លូវខ្យល់ និងវីហ្សីង (Wheezing)។ វីរុស សាំងស៊ីស្យាល់ផ្លូវដង្ហើម ជាមូលហេតុចម្បង។ ការបង្ករោគផ្សេងទៀតគឺបណ្ដាលមកពីបាក់តេរីអាចកើតមានជារឿយៗនៅកន្លែងខ្លះ។

រោគសញ្ញា៖ លក្ខណៈគ្លីនីកច្បាស់លាស់នៃរលាកកូនទងសួតនៅពេលពិនិត្យ៖

  • ពិបាកហូប បៅ ផឹក ដោយមកពីវិបត្តិផ្លូវដង្ហើម
  • ផ្ទាំងទ្រូងផ្នែកខាងក្រោមផតចូលពេលដកដង្ហើមចូល (Tirage)
  • ទ្រូងរីកប៉ោងខ្លាំង និងមានស្នូរខ្ទរខ្លាំងពេលគោះ
  • វីហ្សីង (សំឡេងដូចហួច) ដែលមិនធូរស្រាល ក្រោយពីឲ្យថ្នាំពង្រីកទងសួត៣ដូស
  • ស្នូរលឺដូចលាជផ្ទុះ (Crackles) ឬសំឡេងដង្ហើមទងសួត (Rhonchi)ពេលស្ដាប់

វិធានការពារ និងព្យាបាល

ការព្យាបាលរលាកកូនទងសួតដែលមានដង្ហើមញាប់ ឬសញ្ញាផ្សេងទៀតនៃវិបត្តិផ្លូវដង្ហើម គឺដូចគ្នា និងការរលាកសួតដែរ។ កុមារភាគច្រើនអាចព្យាបាលនៅផ្ទះ តែកុមារដែលមានរោគសញ្ញាដូចរលាកសួត ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលចំពោះករណីដូចខាងក្រោម៖

ករណីមានរោគសញ្ញាធ្ងន់ធ្ងរ

  • សម្បុរស្វាយដោយខ្វះអុកស៊ីសែនក្នុងឈាម
  • មិនអាចផឹកទឹកបាន ឬមិនអាចបៅបាន ឬក្អួតគ្មានសល់អ្វីទាំងអស់ក្រោយពេលបៅឬញុំ
  • ប្រកាច់ ឬសន្លឹម ឡេះឡះ
  • ផ្ទាំងទ្រូងផ្នែកខាងក្រោមផតចូលពេលដកដង្ហើមចូល
  • ស្លាបច្រមុះរីកពេលដកដង្ហើមចូល
  • សំឡេងថ្ងូរពេលដកដង្ហើមចេញ (ចំពោះទារក)

ករណីមានសញ្ញានៃវិបត្តិផ្លូវដង្ហើម

  • ពិបាកដកដង្ហើម
  • ពិបាកទទួលទាន បៅ ផឹក ឬនិយាយ

ប្រភព៖សេចក្ដីណែនាំគ្លីនីក MPA

Facebook Comments

Related posts