ផ្សេងៗ សុខភាព 

ជំងឺទាចទឹក (cirrhosis)

Spread the love

ជំងឺទាចទឹក (Ascites) គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាម។ ជំងឺក្រិនថ្លើម(Liver cirrhosis) ជាមូលហេតុចំបងនៃជំងឺទាចទឹក។ ជំងឺក្រិនថ្លើមនេះ អាចបណ្តាលមកពីជំងឺរលាកថ្លើមរ៉ាំរ៉ៃបង្កដោយ វីរុស បេ និង សេ (Hepatitis B and C) ឫការទទួលទានស្រាលើសកម្រិតយូររ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើម(Steato-Hepatitis)។

មូលហេតុសំខាន់ៗ

  • ជំងឺក្រិនថ្លើម (Liver Cirrhosis) ដែលមានប្រមាណជា ៨០% 
  • ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ (Chronic Renal Failure) 
  • ជំងឺខ្សោយបេះដូង 
  • ជំងឺរបេងស្រោមពោះ ឬ ពោះវៀន 
  • ជំងឺមហារីកស្រោមពោះ ឬ ការរាលដាលមកក្នុងស្រោមពោះ (Peritoneal Metastases) នៃជំងឺមហារីកផ្សេងៗដូចជា មហារីកថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញអូវែរជាដើម។

រោគសញ្ញា

  • ពោះឡើងតឹងធំ និង ភ្លឺរលោង 
  • ផ្ចិតប៉ោងធំខុសពីធម្មតា(ករណីមានទឹកដក់ច្រើន) 
  • ការថយចុះនូវបរិមាណទឹកនោម 
  • ហើមជើងទាំងសងខាង 
  •  ឡើងទំងន់ខុសពីធម្មតា ប៉ុន្តែរូបរាងអ្នកជំងឺស្គមស្គាំង (ឡើងតឹងធំតែពោះ)។ 
    គេអាចរកឃើញទាចទឹក ដោយការពិនិត្យរាងកាយអ្នកជំងឺដោយឲ្យគាត់គេងផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាប ហើយគោះលើពោះរកសំលេងទឹកក្នុងស្រោមពោះ។ គ្រូពេទ្យអាចស្វែងរកឃើញនូវរោគសញ្ញានៃជំងឺផ្សេងៗ ដែលជាមូលហេតុដូចបានរៀបរាប់ខាងលើផងដែរ។

ករណីទាចទឹក ដែលមានបរិមាណតិចតួច ការធ្វីរោគវិនិច្ឆ័យអាចធ្វើទៅបានតាមរយះរូបភាពវេជ្ជសាស្ត្រផ្សេងៗដូចជា អេកូសាស្ត្រ (Abdomen Ultrasound) ឬស៊ីធីស្កែន (CT Scan)។ 

តើអ្នកគួរធ្វើដូចម្តេច នៅពេលមានជំងឺទាចទឹក?

  • អ្នកគួរទៅជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាលតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។
  • មូលហេតុមួយចំនួនអាចព្យាបាលជាសះស្បើយដូចជា ជំងឺរបេងស្រោមពោះ ឬ របេងពោះវៀន។ល។ ផ្ទុយទៅវិញ មូលហេតុផ្សេងៗទៀត អាចក្លាយជាជំងឺរ៉ាំរ៉ៃ ឬអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតលោកអ្នកទៀតផង។
  • ជៀសវាងការប្រើប្របាស់ឱសថដោយខ្លួនឯង ដោយពុំមានវេជ្ជបញ្ជា និងថ្នាំបុរាណទាំងឡាយណាដែលពុំមានប្រភពច្បាស់លាស់ ។

ប្រភព៖គេហទំព័រសុខភាព

Facebook Comments

Related posts