សុខភាព 

ការមានផ្ទៃពោះ ការបង្ការ និងថែទាំ

Spread the love

ការមានកូនដោយចៃដន្យ គឺជាការមានកូនដែលមិនចង់បាន ឬមិនបានគ្រោងទុក ឬមិនមានផែនការត្រឹមត្រូវ

ភាពដោយចៃដន្យអាចកើតឡើងដោយ៖ គិតថាការួមភេទមួយដងមិនអាចមានកូនទេ ភាពបរាជ័យក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត រួមភេទមិនបានប្រើប្រាស់មធ្យោយពន្យារកំណើត(ប្រើស្រោមអនាម័យ…) រួមភេទពេលស្រវឹង ត្រូវគេចាប់រំលោភ…

ស្ត្រីខ្លះសម្រេចចិត្តរំលូតកូន ដើម្បីបញ្ចប់ការមានកូនដោយចៃដន្យនេះ ដោយប្រើប្រាស់សេវារំលូតកូនដោយគ្មានសុវត្ថិភាព។

វិធីរំលូតកូនមានពីរយ៉ាងគឺ ការប្រើថ្នាំ និង ការប្រើឧបករណ៍៖

  • ការប្រើថ្នាំ៖ ផ្ទៃពោះក្រោមពីរខែអាចប្រើថ្នាំលេបបាន ដោយពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក (ហាមដាច់ខាតការរំលូតដោយខ្លួនឯង ព្រោះនាំឲ្យគ្រោះ ថ្នាក់ដល់ជីវិតបាន)។
  • ការប្រើឧបករណ៍៖ មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចធ្វើតាមវិធីនេះបាននៅមណ្ឌលសុខ​ភាព មន្ទីរពេទ្យបង្អែក ឬមន្ទីពេទ្យជាតិ។ជៀសវាងការមានផ្ទៃពោះប្រសើរជាងការរមលូតកូន។

ការមានកូនដោយចៃដន្យមានផលវិបាកដូចជា៖ ស្តី្រគ្មានស្វាមី កូនមិនមានខាន់ស្លា អាប់អោ​​នកិត្តិយសគ្រួសារ ដោយសារខុសប្រពៃណី សង្គមមិនផ្តល់តម្លៃ ខ្វះសមត្ថភាពចិញ្ចឹមកូន ប្រឈមនឹងការចិញ្ចឹមកូនតែម្នាក់ឯង បាត់បង់ការសិក្សា អាណាព្យាបាលមិនទទួលស្គាល់ សម្រេចចិត្តរំលូតកូន ពេលខ្លះទៅរកសេវាដែលគ្មានសុវត្ថិភាពនាំឲ្យបាត់បង់ជីវិត ការពរពោះ ៩ខែ ១០ថ្ងៃ ប៉ះពាល់ដល់សុខភាពម្តាយ បើស្ត្រីពរពោះនេះមានអាយុតិចជាង១៨ឆ្នាំ។

ស្ត្រីមានស្វាមី៖ មិនមានលទ្ធភាពចិញ្ចឹមកូនបានល្អមិនទាន់បានត្រៀមលក្ខណៈជាមុន ពួកគេមិនចង់ក្លាយជាម្តាយទាំងនៅវ័យក្មេង ទំនាក់ទំនងស្នេហាជាមួយដៃគូរកាន់តែពិបាក កូនញឹកពេកធ្វើឲ្យសុខភាពម្តាយទ្រុឌទ្រោម។

ចំពោះបុរស​៖ អាចរងការចោទប្រកាន់តាមផ្លូវច្បាប់ ប្រឈមមុខក្នុងការចាប់បង្ខំរៀបការទាំងវ័យក្មេងអាចត្រូវសងជម្ងឺចិត្តយ៉ាងធ្ង​ន់ធ្ងរ ជួនកាលអាចប៉ះពាល់ដល់ទំនាក់ទំនងដល់គ្រួសារ។

ពេលដឹងថាមានកូន (បាត់រដូវមួយខែ)​ស្ត្រីត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តដូចតទៅ៖

  • ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច ៤ដងមុនពេលសម្រាល
  • ត្រូវលេបថ្នំាជាតិដែក និងចាក់ថ្នាំបង្ការតាមការណែនាំរបស់គ្រូពេទ្យ​
  • ត្រូវបរិភោគអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់
  • ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់
  • មិនត្រូវពាក់ទ្រនាប់ជើងមានកែងចោទ ឬក្រាស់ទេ
  • មិនត្រូវជក់បារី គ្រឿងស្រវឹង ឬគ្រឿងញៀន
  • មិនត្រូវឈោងយករបស់ដែលនៅទីខ្ពស់
  • មិនត្រូវធ្វើការហួសកម្លាំង។

មធ្យោបាយពន្យារកំណើត

  • ស្រោមអនាម័យ​បុរស និង​ ​ស្រោមអនាម័យ​ស្ត្រី​
  • ថ្នាំលេប (១​បន្ទះ​សម្រាប់ ១​ខែ​)
  • ថ្នាំ​ចាក់ (១​ម្ជុល សម្រាប់ ៣​ខែ​)
  • កង​ដាក់​ក្រោម​ស្បែក​
  • កង​ដាក់​ក្នុង​ស្បូន (១០​ឆ្នាំ​)
  • ការ​ចងដៃ​ស្បូន (​បញ្ឈប់​កំណើត​អចិន្ត្រៃយ៍​) 
  • ការចង​បំពង់​មេជី​វិត​ឈ្មោល (​បញ្ឈប់​កំ​ណើ​ត​ជា​ច​ន្ត្រៃ​យ៍​)
  • តម​ការរួម​ភេទ​តាម​វដ្ត​រដូវ (​ប្រើ​វិធី​ប្រតិទិន​)
  • បំបៅ​ដោះ​កូន (​សម្រាប់តែ​ស្ត្រី​បំ​បៅ​កូន​ដោយ​ទឹកដោះ​)

ដកស្រង់ពីគេហទំព័រសមាគមន៏រ៉ាក់

Facebook Comments

Related posts