សុខភាព 

ការព្យាបាលដោយចលនាលើជំងឺវៀចមុខ (bell’s palsy)

Spread the love

ការវៀចមុខ(Bell’s Palsy) គឺជាការរលាកសរសៃប្រសាទទី៧ ដោយសារវីរុស។

ការវៀចមុខមានពីរប្រភេទ៖

  • វៀចមុខរលាកសរសៃប្រសាទជាយខាង (Paralysis facial Peripheral): វាធ្វើឲ្យខ្វិនសាច់ដុំមុខមួយចំហៀងទាំងស្រុងគឺ វៀចមាត់ ភ្នែកបិទមិនជិត ញាក់ចិញ្ចើមមិនកើត។
  • វៀចមាត់ (Paralysis facial Central): ដោយសារមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺស្ត្រូក(Stroke) ដែលវាធ្វើឲ្យវៀចតែមាត់ទេ ភ្នែក បិទជិត ញាក់ចិញ្ចើមបាន។

សញ្ញានិងរោគសញ្ញា

  • បាត់បង់ការគ្រប់គ្រងដោយភ្លេចនៅលើផ្នែកដែលប៉ះពាល់( មាត់ ភ្នែក ចិញ្ចើម )
  • ធ្វើឲ្យខ្វិនសាច់ដុំមុខ វៀចមុខម្ខាង (ម្ខាងកំរើកមិនកើត និងម្ខាងកំរើកកើត)
  • ចាក់ឈៀបៗឬស្ពឹកថ្ពាល់ ឬមាត់
  • ការធ្លាក់ចុះមាត់ខាងផ្នែកដែលប៉ះពាល់(បូញ ទាញ មាត់មិនបាន)
  • និយាយមិនច្បាស់
  • ពិបាកក្នុងការបរិភោគ ឬផឹក
  • ហូបអារហារចូលថ្ពាល់ឈឺ ឬហៀរទឹកមាត់ចេញ
  • ខ្ពុលមាត់មិនកើត
  • ផ្លុំខ្យល់មិនបាន
  • ហៀរទឹកមាត់
  • ឈឺចាប់នៅក្នុង ឬនៅពីក្រោយគុម្ភត្រចៀកខាងវៀច (៦០%)
  • ឈឺចាប់ភ្នែក មើលឃើញព្រិលៗ
  • ចេញទឹកភ្នែក
  • អាចស្ងួតភ្នែកដោយសារភ្នែកចំហរ បិទមិនជិត
  • ញាក់ ឬជ្រួញចិញ្ចើមមិនកើត
  • មានអារម្មណ៏ប្រែប្រួលនៃរស់ជាតិ (៥៧%)
  • សំឡេង មានប្រតិកម្មរហ័សនៅលើចំហៀងដែលរងផលប៉ះពាល់
  • ជាធម្មតា ចាប់ផ្ដើមកើតឡើងភ្លាមៗ
  • ជាទូទៅរោគសញ្ញាមានរយៈពេលតិចជាង ៤៨ ម៉ោង។

ព្យាបាលដោយចលនាដើម្បី៖

  • ស្អំសរសៃមុខដោយ Microvave ដើម្បីកំដៅភ្ញោចសាច់ដុំមុខ
  • ព្យាបាលដោយម៉ាស៊ីនថែន័ដើម្បីភ្ញោចសាច់ដុំមុខ
  • ធ្វើម៉ាស្សាដោយបន្ធូរនិងភ្ញោច លើសាច់ដុំមុខខាងវៀច
  • ភ្ញោចឲ្យសាច់ដុំធ្វើការឡើងវិញដោយឲ្យអ្នកជំងឺប្រឹងធ្វើការកន្ត្រាក់សាច់ដុំមុខ ទំពារស្ករកៅស៊ូខាងវៀច
  • ៨០% អ្នកជំងឺស្ដារឡើងវិញបាន ក្នុងរយៈពេលពី ២ទៅ១២សប្តាហ៍
  • ១០% មានការព្យាបាលរយៈពេលវែង ឬអាចនៅមានសំណល់រោគរហូត បើមិនមានការព្យាបាលបានត្រឹមត្រូវ។
  • ការព្យាបាលដោយចលនាល្អបំផុត គឺចាប់ផ្ដើមពី ២ ឬ៣ថ្ងៃដំបូង នៃការកើតមានជំងឺនេះ រួមផ្សំនឹងការព្យាបាលដោយថ្នាំសំលាប់វីរុសជាដើម។

វិធីការពារ(ក្នងអំឡុងពេលព្យាបាល)៖

  • ពេលដេក ត្រូវបិទភ្នែកដោយកុំប្រ៉េស ឬបង់ស្អិត
  • ពាក់វែនតាខ្មៅជិត ពេលថ្ងៃ ឬពេលចេញក្រៅផ្ទះ

ប្រភព៖ ដកស្រង់គេហទំព័រសុខភាព

Facebook Comments

Related posts