ផ្សេងៗ សុខភាព 

ការគ្រប់គ្រងចំណង់ផ្លូវភេទសម្រាប់យុវជនគ្រប់រូប

Spread the love

ការចង់រួមភេទ(​ចំណង់)គឺជា​ចំណូលចិត្ត ការជំពាក់ចិត្ត សេចក្តីស្រលាញ់ ឬ​ជាការ​ចូលចិត្ត​នូវ​វត្ថុ​ដែលជា​ទីស្រឡាញ់ ឬ​ភាពប្រសើររបស់យុវជនម្នាក់ៗ​។ ចំណង់​ផ្លូវភេទមាន​ភាពខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ហើយ​ចំណង់​របស់​មនុស្ស​ម្នាក់ៗ​តែងតែ​មិនមាន​ភាព​ស្កប់​ស្កាល់ ចំណង់​ចង់​មិនចេះ​អស់​មិនចេះ​គ្រប់ ដូច្នេះហើយ​ទើប​មនុស្ស​គ្រប់រូប​ត្រូវតែ​ធ្វើការ​គ្រប់គ្រង​នូវ​ចំណង់ភ្លូវភេទ​របស់ខ្លួន​ បើសិនជា​មនុស្ស​យើង​បណ្តោយ​ខ្លួនឯងទៅតាមចំណង់តណ្ហានោះនឹង​អាចមានជួបរឿងអាស្រូវ ​ជាប់ទោសទណ្ឌ ឬបញ្ហា​សុខភាព និងគ្រោះថ្នាក់​ដល់​ជិវិតក៏មាន​។


​ចំណង់​ផ្លូវភេទ គឺ ជា​បំណងប្រាថ្នា​សម្រាប់​សកម្ម​ភាព​ផ្លូវភេទ ហើយ​ចំណង់​ផ្លូវភេទ​ត្រូវបាន​កំណត់ដោយ កត្តា​ជិ​វ​សាស្ត្រ​ផ្លូវចិត្ត និង សង្គម​។ មនុស្ស​មាន​ចំណង់​ផ្លូវភេទ​តាមរបៀប​ជាច្រើន (​ការចង់បាន​ការបង្ហាញ​ផ្លូវភេទ ឬ អារ​ម្ម​ណ៏​ទាក់ទាញ​ផ្លូវភេទ​) ហើយ​ការ​មាន ចំណង់​ផ្លូវភេទ​មិនមែន​មានតែ​វិធី​មួយ “​ធម្មតា​” នោះឡើយ​។ ​មនុស្ស​សឹងតែ​គ្រប់រូប​សុទ្ធ​តែមាន​ចំណង់​ផ្លូវភេទ ជួនកាល​មានចរិត​តឹងតែង​ថែម​ទៀតផង​មនុស្ស​អាច​មាន​ចំណង់​ចំពោះ​មនុស្ស​ម្នាក់ទៀត (​ដែលមាន​ភេទ​ដូចគ្នា ភេទ​ផ្សេងគ្នា ឬ​ភេទ​ទាំងពីរ​) ហើយ​ពួកគេក៏​អាច​នឹងមាន​ចំណង់​ទូ​ទៅ​ដែល​មិនចាំបាច់​មាន​មនុស្ស​ផ្សេងទៀត​។ បន្ថែម​ពីលើ​នេះ​កម្រិត​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​អាច​ផ្លាស់ប្តូរ​ក្នុង រយៈពេល​ដ៏​ខ្លី ឬ​ក្នុង​ដំណើរ​ជីវិត​របស់គេ គេ​អាចមាន​ចំណង់​ផ្លូវភេទ​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត បើទោះបី​ជាការ ឆ្លើយតប​ខាង​រាងកាយ របស់គេ​មានការ​ផ្លាស់ប្តូរ​ទៅតាម​អាយុ​ក៏ដោយ​។

ជា​ញឹកញាប់​មនុស្ស​មាន​ការយ​ល់​ច្រ​លំ​ចំណង់​ផ្លូវភេទ ឬ​ការទាក់ទាញ​ផ្លូវភេទ​ទៅនឹង បទ​ពី​សោធ​ន៍​ផ្នែក​មនោសញ្ចេតនា ឬ​រាងកាយ​ផ្សេងទៀត ។ សម្រាប់​មនុស្ស​ជាច្រើន​អារ​ម្ម​ណ៍​ស្រមើស្រមៃ​អាចបង្កើត ឬ​បង្កើន​ចំណង់ផ្លូវភេទ​បាន ហើយ​ការ​គិតដល់​សកម្មភាព​រួមភេទ​ជា​រឿង​ធម្មតា មិនមែនជា​រឿង​គួរ​ខ្មាសអៀន​ឡើយ និង​ការប្រើ​អារ​ម្ម​ណ៏​ស្រមើ​ស្រ​ម៉ៃ​ដល់ សកម្មភាព​រួមភេទ មិនមែន​មានន័យថា ចង់​ប្រព្រឹត្ត​សកម្មភាព​នោះឡើយ​។ វា​មិនមែន​មានន័យថា បុគ្គល​ដែលមាន​អារ​ម្ម​ណ៍​ស្រមើ​ស្រ​ម៉ៃ ដល់​ការ​រួមភេទ នឹងមាន​ការប្រព្រឹត្ត​តាម​ការ​ស្រមើ​ស្រ​ម៉ៃ​របស់ខ្លួន​នោះឡើយ​។ មាន​កត្តា​មួយចំនួន​ដូចជា កត្តា​សង្គម មនោស​ញ្ចេ​ត​នា និង​រូ​បរាង្គកាយ បាន​ជួយ​កំណត់ចំណង់​របស់​មនុស្ស​ក្នុងការ​បង្ហាញ​ពី​អារ​ម្ម​ណ៏​ផ្លូវភេទ ហើយ​ជារឿយៗ កត្តា​ទាំងនេះ​វា​មាន​ទំនាក់ទំនង​គ្នា​។ ដូច្នេះ ហើយ ត្រូវតែ​ធ្វើការ​គ្រប់គ្រង​កុំ​ឱ្យមាន​បញ្ហា ដូចជា​កត្តា​សង្គម​បាន​អូសទាញ​មនុស្ស​ជាពិសេស​ទៅលើ​យុវវ័យ​ឱ្យប្រើ​ប្រាស់​ នូវ​គ្រឿងញៀន គ្រឿង​ស្រវឹង​ដែល​អាចធ្វើ​ឱ្យគេ​បាត់បង់​ស្មារតី​នឹង ប្រព្រឹត្ត​នៅ​អំពើរ​មិន​ត្រឹម​ត្រូវបាន​។

​បើទោះបីជា​សិទ្ធ​ផ្លូវភេទ ចំណង់​ផ្លូវភេទ មិនត្រូវ​បាន​គេ​ហាមឃាត់​ដល់​បុគ្គល​ម្នាក់ៗ​ក៏ដោយ តែ​បុគ្គល​គ្រប់រូប​ជាពិសេស យុវវ័យ ដែលជា​ ទំពាំង​ស្នង​ឬ​ស្សី​គួរ​គប្បី​ត្រូវតែ​ចេះ​គ្រប់គ្រង​នូវ​អារ​ម្ម​ណ៏​ ផ្លូវភេទ​របស់ខ្លួន ដែល​ជំនួស​ដោយ ការលេង​កីឡា អាន​សៀវភៅ ឬ​សម្រេច បំណង​ដោយ​ខ្លួនឯង (​សេពកាម​ដោយ​ដៃ​) ។​ល​។ តែ​ចំពោះ​យុវវ័យ​ដែលមាន​ដៃគូ​រហើយ​មាន​សកម្មភាព​ផ្លូវភេទ ត្រូវ​ប្រើប្រាស់ មធ្យោបាយ​ពន្យារកំណើត​ដូចជា​ស្រោមអនាម័យ​បុរស ថ្នាំ​គ្រាប់​ពន្យារកំណើត​ឱ្យបាន​ត្រឹមត្រូវ ដែល​អាច​រកបាន​នៅ​មណ្ឌល​សុខភាព​។​ 

ដកស្រង់ពីគេហទំព័រសុខភាព

Facebook Comments

Related posts